Read more about the article ឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច

ឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច

ព្រះវិហារ៖ នៅថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច និងវឌ្ឈនភាពការងារ កងរាជអាវុធហត្ថប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ២០២១។

Continue Readingឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច

កងរាជអាវុធហត្ថខេត្តព្រះវិហារ បានទទួលផ្លែមៀន ផ្លែតាង៉ែនចំនួន ៨០០គីឡូក្រាម និងមីយើងចំនួន៥០កេស

ព្រះវិហារ៖ ថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានបែងចែកផ្លែមៀន និងផ្លែតាង៉ែនចំនួន ៨០០គីឡូក្រាម និងមីយើងចំនួន៥០កេស ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងយោធភូមិភាគទី៤ ជូនដល់បណ្តាអង្គភាពចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ។

Continue Readingកងរាជអាវុធហត្ថខេត្តព្រះវិហារ បានទទួលផ្លែមៀន ផ្លែតាង៉ែនចំនួន ៨០០គីឡូក្រាម និងមីយើងចំនួន៥០កេស
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

ព្រះវិហារ៖ នៅវេលាម៉ោង ៧ និង ១០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្គមថ្មី ដឹកដោយ លោកវរសេនីយ៍ត្រី ពុធ វ៉ន បានសហការដកហូតឈើគ្មានច្បាប់ (គំនរទី១) ស្មើ៣៧ដុំស្ថិតនៅភូមិតាសែងជើង ឃុំរណះសិរ្យ និង (គំនរទី២) ស្មើ៩៣ដុំ ស្ថិតនៅភូមិកណ្តាល ឃុំរណះសិរ្យ សរុប ១៤.១៣ម៉ែត្រគូប។ ឈើដែលដកហូតបានយកមកថែរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុករវៀង។

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានធ្វើតេស្តរហ័ស និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានធ្វើតេស្តរហ័ស និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

ព្រះវិហារ៖ អនុវត្តបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានធ្វើតេស្តរហ័ស និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ(ដូសទី៣) ដល់នាយ-នាយរងកងរាជអាវុហត្ថខេត្តព្រះវិហារ និងគ្រួសារ។

Continue Readingនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានធ្វើតេស្តរហ័ស និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

ព្រះវិហារ៖ វេលាម៉ោង០២.៣០នាទីថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជ័យសែន បានសហការជាមួយសង្កាត់រដ្ឋបាលព្រែឈើជ័យសែន និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ កម្លាំងបានឃាត់រថយន្តដឹកឈើ១គ្រឿងម៉ាក់សាំយ៉ុងកែច្នៃគ្មានផ្លាកលេខដឹកឈើប្រភេទលេខ១ផ្ចឹក និងដួងចែម ឈើទាលពុំមានលិខិតអនុញ្ញាត្តនៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ដោយបានចាប់យកប្រភេទឈើផឹ្ចក និងដួងចែមឈើទាលសរុបចំនួន ១១៤សន្លឹក។ វត្ថុតាងបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើជ័យសែនដើម្បីបន្តនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ប្រជុំត្រួតពិនិត្យតួនាទី ភារកិច្ចនិងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ប្រជុំត្រួតពិនិត្យតួនាទី ភារកិច្ចនិងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ

ព្រះវិហារ៖ ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ពិធីប្រជុំត្រួតពិនិត្យតួនាទី ភារកិច្ចនិងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ តាមវីដេអូរប្រព័ន្ធ Zoom ក្រោមអធិបតី លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដោយមានការចូលរួមមេបញ្ជាការរងខេត្ត នាយសេនាធិការរង ប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក។

Continue Readingលោកឧត្តមសេនីយ៍ត្រី កង សៅគុណ ប្រជុំត្រួតពិនិត្យតួនាទី ភារកិច្ចនិងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការអនុវត្តវិធានការបិទខ្ទប់

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការអនុវត្តវិធានការបិទខ្ទប់

ព្រះវិហារ៖ អនុវត្តតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា និងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ ស្ដីពីការបិទខ្ទប់ភូមិសាស្ត្រខេត្ត ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ចាប់ពីវេលាម៉ោង២៣:៥៩ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក សហការជាមួយកម្លាំងចំរុះគណៈបញ្ជាការខេត្ត ក្រុង/ស្រុក បិទខ្ទប់មានចំនួន០៦គោលដៅមានៈ ១.ព្រំប្រទល់ ខេត្តព្រះវិហារ ឧត្តមានជ័យ មាន០១គោលដៅនៅចំណុច (៤៥៤៣៤៧_១៥៧៥០៩៣)ប្រើប្រាស់កម្លាំង០៦នាក់, រថយន្ត០១គ្រឿង, ម៉ូតូ០១គ្រឿង។ ២.ព្រំប្រទល់ខេត្តព្រះវិហារ សៀមរាប មាន០១គោលដៅចំណុច(៤៣៧៨១៤_១៥០៥៦៨៣) ប្រើប្រាស់កម្លាំង ០៦នាក់,…

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការអនុវត្តវិធានការបិទខ្ទប់
Read more about the article តំណាងលោកឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញទទួលអំណោយពីសប្បុរសជន

តំណាងលោកឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញទទួលអំណោយពីសប្បុរសជន

ព្រះវិហារ៖ រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ លោកវរសេនីយ៍ឯក អឿន វណ្ណៈ មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តព្រះវិហារ តំណាងលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានទទួលអំណោយម៉ាស ចំនួន ១,៣០០ម៉ាស, អាល់កុល ៣០លីត្រ និងទឹកបរិសុទ្ធ២០០យួរ ពីលោក ដន សុរិន និងភរិយា ម្ចាស់ដេប៉ូទឹកកក និងទឹកបរិសុទ្ធ ដន សុរិន ប្រចាំខេត្តព្រះវិហារ…

Continue Readingតំណាងលោកឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញទទួលអំណោយពីសប្បុរសជន
Read more about the article លោកឧត្តមសេនីយ៍ត្រី កង សៅគុណ នាំយកនូវសម្ភារៈមួយចំនួនផ្តល់ជូនដល់ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន០៣ទីតាំង

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ នាំយកនូវសម្ភារៈមួយចំនួនផ្តល់ជូនដល់ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន០៣ទីតាំង

ព្រះវិហារ៖ ព្រឹកថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំកម្លាំងក្រោមឱវាទនាំយកនូវសម្ភារៈមួយចំនួនផ្តល់ជូនដល់ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន០៣ទីតាំង ក្នុងក្រុងព្រះវិហារ ក្នុងនោះមានទីតាំងទី១: សាលាបឋមសិក្សា ជា ស៊ីមត្បែងមានជ័យ សម្ភារៈប្រគល់ជូនមានទឹកបរិសុទ្ធ ២០កេស, ភេសជ្ជៈបាកាស ០៤កេស, ទឹកក្រូច ០៦កេស ទីតាំងទី២ស្ថិតនៅសាលាក្រុងព្រះវិហារសម្ភារៈប្រគល់ជូនមានទឹកបរិសុទ្ធ ១០កេស, ភេសជ្ជៈបាកាស ០៣កេស, ទឹកក្រូច ០៣កេស និងទីតាំងទី៣ស្ថិតនៅសាលាបឋមសិក្សាប៉ាលហាល…

Continue Readingលោកឧត្តមសេនីយ៍ត្រី កង សៅគុណ នាំយកនូវសម្ភារៈមួយចំនួនផ្តល់ជូនដល់ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន០៣ទីតាំង
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបឈើសន្និធិ

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបឈើសន្និធិ

ព្រះវិហារ៖ នៅវេលាម៉ោង ១៥:៣០ នាទីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថគោលដៅកំពង់ស្រឡៅ បានសហការជាមួយមន្ត្រីជំនាញបរិស្ថាន កម្លាំងនគរបាលការពារព្រំដែនគោក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ស្រឡៅមួយ ដឹកនាំដោយលោក នៅ ប្រុស ប្រធានមន្ទីរបរិស្ថានស្តីទី ខេត្តព្រះវិហារ ក្រោមការបញ្ជាផ្ទាល់តាមទូរស័ព្ទពីលោក ថុល កំហឹង ព្រះរាជអាជ្ញារង នៃអាយ្យការខេត្តព្រះវិហារ បានធ្វើការដកហូតឈើសន្និធិប្រភេទលេខ១ (សសរផ្ចឹក) ចំនួន ៦៥ដើម ស្មើនឹង ៨.៩៥៧ម៉ែត្រីគុណ នៅចំណុចUTM (571842-1559692) ស្ថិតក្នុងភូមិខាំកឺត ឃុំកំពង់ស្រឡៅមួយ…

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបឈើសន្និធិ