កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបទល្មើសព្រៃឈើ
ព្រះវិហារ៖ នៅវេលាម៉ោង ១៥ និង ១០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិស្វាយ ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារកម្លាំង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសង្គមថ្មី សហការជាមួយសង្តាត់រដ្ឋបាលព្រៃឈើសង្គមថ្មី ជាមួយអង្គការអិនអស៊ីឌីប្រចាំខេត្តព្រះវិហារ នគរបាលប៉ុស្តិ៍ សម្របសម្រួលដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តធ្វើការបង្ក្រាបសន្និធិឈើខុសច្បាប់ចំនួន ០៦ទីតាំង: ១.និយាមការ(0476052-1481568)ឈើសុក្រម ២៧សន្លឹក ២.និយាមការ(0476109-1481657)ឈើឈ្លីក១៦សន្លឹក ៣.និយាមការ(0475541-1481009) ឈើឈ្លីក២២សន្លឹក ៤.និយាមការ(0476041-1481138) ឈើឈ្លីក ២៨សន្លឹក ៥.និយាមការ(0473774-14806920)ឈើឈ្លីក ០៦សន្លឹក។ ចំពោះករណីខាងលើនេះគឺប្រជាពលរដ្ឋកាត់ឈើនៅក្បាលស្រែនិងចូលលួចកាត់នៅដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឌីសស្ទីង…