Read more about the article ឧត្តមសេនីយ៍ត្រី ឈិន សន អញ្ជើញវគ្គបំប៉នជំនាញស្រាវជ្រាវ ព័ត៌មានសន្តិសុខ

ឧត្តមសេនីយ៍ត្រី ឈិន សន អញ្ជើញវគ្គបំប៉នជំនាញស្រាវជ្រាវ ព័ត៌មានសន្តិសុខ

ព្រះវិហារ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ រសៀលថ្ងៃសុក្រទី២៤ ខែធ្នូ ឆ្នំា២០២១ បានប្រារព្ធពិធីបិទវគ្គបំប៉នជំនាញស្រាវជ្រាវ ព័ត៌មានសន្តិសុខ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ឈិន សន មេបញ្ជាការរង ទទួលការងារស្រាវជ្រាវព័ត៌មានសន្តិសុខ ដោយមានសិក្ខាមចូលរួមចំនួន១៩នាក់/ស្រី០៤នាក់។

Continue Readingឧត្តមសេនីយ៍ត្រី ឈិន សន អញ្ជើញវគ្គបំប៉នជំនាញស្រាវជ្រាវ ព័ត៌មានសន្តិសុខ
Read more about the article ឧត្ដមសេនីយ៍ត្រី កង សៅគុណ ដឹកនាំប្រជុំបូកសរុបលទ្ធផលការធ្វើត្រួតពិនិត្យបច្ចុប្បន្នភាពចំនួនទ័ព-កូន

ឧត្ដមសេនីយ៍ត្រី កង សៅគុណ ដឹកនាំប្រជុំបូកសរុបលទ្ធផលការធ្វើត្រួតពិនិត្យបច្ចុប្បន្នភាពចំនួនទ័ព-កូន

ព្រះវិហារ៖ ព្រឹកថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំប្រជុំបូកសរុបលទ្ធផលការធ្វើត្រួតពិនិត្យបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍កងរាជអាវុធហត្ថខេត្ត។

Continue Readingឧត្ដមសេនីយ៍ត្រី កង សៅគុណ ដឹកនាំប្រជុំបូកសរុបលទ្ធផលការធ្វើត្រួតពិនិត្យបច្ចុប្បន្នភាពចំនួនទ័ព-កូន
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

ព្រះវិហារ៖ នៅវេលាម៉ោង ១៣ និង ១៥នាទីថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឆែប បានសហការបង្រ្កាបទីតាំងរោងសិប្បកម្មកែច្នៃ និងរឹបអូសឈើសន្និធិមួយកន្លែងដោយគ្មានលិខិតអនុញ្ញាត នៅភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ កម្លាំងបានដកហូតវត្ថុតាងបម្រើឲ្យរោងសិប្បកម្មកែច្នៃមានតាបឈូសចំនួន០១ គ្រឿង, ម៉ាស៊ីនភ្លើងចំនួន០១គ្រឿង, ឌីណាម៉ូ៥KW ចំនួន០១គ្រឿង, ឈើអារប្រភេទលេខ២ (លំបោល)ចំនួន១៤៦ ស្មើនឹង៣.៤០១ម៉ែត្រត្រីគុណ។ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តបានសហការចុះបង្រ្កាបរឹបអូសឈើសន្និធិបួនកន្លែងដោយគ្មានលិខិតអនុញ្ញាតនៅភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប…

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថស្រុកត្បែងមានជ័យ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថស្រុកត្បែងមានជ័យ សហការបង្ក្រាបបទល្មើសព្រៃឈើ

ព្រះវិហារ៖ នៅវេលាម៉ោង ១៤:៥៥នាទី ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្បែងមានជ័យ សហការចុះឃាត់រថយន្តសាំយ៉ុងដឹកឈើចំនួន០១គ្រឿងពាក់ស្លាកលេខ កំពង់ចាម 2A.2405 នៅចំណុចអូរប៉េសស្ថិតក្នុងភូមិបុះធំ ឃុំ ប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយបានចាប់យកឈើលេខ២ឈើទាលចំនួន៦.៩៦៧ម៉ែតត្រីគុណ, ដកហូតមធ្យោបាយបទល្មើសរថយន្តចំនួន០១គ្រឿង    បច្ចុប្បន្នវត្ថុតាងខាងលើយកទៅរក្សាទុកនៅស្នាក់ការដំរីបូត។

Continue Readingកម្លាំងអាវុធហត្ថស្រុកត្បែងមានជ័យ សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article ឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញជាអធិបតីក្នុចកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញជាអធិបតីក្នុចកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ

ព្រះវិហារ៖ ថ្ងៃអង្គារ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតី ប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ខែវិច្ឆិកា ទិសដៅការងារ ខែធ្នូ ឆ្នាំ ២០២១ សមាសភាពចូលរួមមាន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរទាំង ០៧ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន ក្រុង.ស្រុក ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។

Continue Readingឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញជាអធិបតីក្នុចកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ
Read more about the article លោកឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញបើកចែកអាវរងារ ដល់នាយ នាយរអាវុធហត្ថខេត្ត

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញបើកចែកអាវរងារ ដល់នាយ នាយរអាវុធហត្ថខេត្ត

ព្រះវិហារ៖ ថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានបើកបែងចែកអាវរងារដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

Continue Readingលោកឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញបើកចែកអាវរងារ ដល់នាយ នាយរអាវុធហត្ថខេត្ត
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការចុះបង្រ្កាបទីតាំងរោងសិប្បកម្មកែច្នៃឈើគ្មានលិខិតអនុញ្ញាត

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការចុះបង្រ្កាបទីតាំងរោងសិប្បកម្មកែច្នៃឈើគ្មានលិខិតអនុញ្ញាត

ព្រះវិហារ៖ នៅវេលាម៉ោង ១០ និង ៣០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆែប សហការចុះបង្រ្កាបទីតាំងរោងសិប្បកម្មកែច្នៃមួយកន្លែង ដោយគ្មានលិខិតអនុញ្ញាតស្ថិតនៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ (ម្ចាស់រត់គេចខ្លួន)។ ក្រុមការងារបានដកហូតវត្ថុតាងបម្រើឱ្យរោងសិប្បកម្មមានតាបឈូសចំនួន ០១គ្រឿង, ម៉ាស៊ីនភ្លើងចំនួន ០១គ្រឿង, ឌីណាម៉ូចំនួន ០១គ្រឿង, ឈើអារប្រភេទលេខ១(ផ្ចឹក) បង្គុំទ្វារ ចំនួន ៩៤សន្លឹក/ដើម ស្មើនឹង៤.២៩១ (បួនម៉ែត្រត្រីគុណពីររយកៅសិបមួយ)។ វត្ថុតាងល្មើសខាងលើយកមករក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រឡៅ ដើម្បីអនុវត្តតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការចុះបង្រ្កាបទីតាំងរោងសិប្បកម្មកែច្នៃឈើគ្មានលិខិតអនុញ្ញាត
Read more about the article ឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច និងវឌ្ឈនភាពការងារកងរាជអាវុធហត្ថខែតុលា

ឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច និងវឌ្ឈនភាពការងារកងរាជអាវុធហត្ថខែតុលា

ព្រះវិហារ៖ ព្រឹកថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច និងវឌ្ឈនភាពការងារ កងរាជអាវុធហត្ថ ខែតុលា និងទិសដៅការងារ ខែវិច្ឆិការ ឆ្នាំ២០២១ និងផ្សព្វផ្សាយសេចក្តីណែនាំលេខ០៤/សណន/២០២០ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០  ស្តីពីការបំផុសចលនាប្រទ្បងប្រណាំងក្នុងកងរាជអាវុធហត្ថ ព្រមទាំងណែនាំគំរូរបាយការណ៍ការងារប្រឡងប្រណាំងប្រចាំឆ្នាំ២០២២។

Continue Readingឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច និងវឌ្ឈនភាពការងារកងរាជអាវុធហត្ថខែតុលា
Read more about the article ឧត្តមសេនីយ៍ត្រី កង សៅគុណ ផ្ញើសារជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងឱកាសគម្រប់ខួបកំណើត

ឧត្តមសេនីយ៍ត្រី កង សៅគុណ ផ្ញើសារជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងឱកាសគម្រប់ខួបកំណើត

សូមបួងសួងដល់ទេវតា និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក តាមជួយគាំពារ បីបាច់ ថែរក្សា និងប្រោះព្រំប្រទានពរជ័យក្នុងឱកាសគម្រប់ខួបកំណើតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូម ឯកឧត្តម នាយឧត្តមសេនីយ៍ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ និងសូមទទួលបានជោគជ័យថ្មីៗថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍ និងរីកចម្រើនជានិច្ចនិរន្តរ៍តរៀងទៅ។ សូម ឯកឧត្តម នាយឧត្តមសេនីយ៍ និង​​​​​​​លោកជំទាវ ព្រមទាំងបុត្រា…

Continue Readingឧត្តមសេនីយ៍ត្រី កង សៅគុណ ផ្ញើសារជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងឱកាសគម្រប់ខួបកំណើត
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការធ្វើការរឹបអូសឈើសន្និធិមួយកន្លែងដោយគ្មានលិខិតអនុញ្ញាត

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការធ្វើការរឹបអូសឈើសន្និធិមួយកន្លែងដោយគ្មានលិខិតអនុញ្ញាត

ព្រះវិហារ៖ នៅវេលាម៉ោង ១០ និង ៣០នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឆែប សហការធ្វើការរឹបអូសឈើសន្និធិមួយកន្លែងដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ត្រង់ចំណុចភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ដោយនៅកន្លែងកើតហេតុ ពុំឃើញមានជនណាម្នាក់ចេញមុខមកអះអាងថាជាឈើរបស់ខ្លួនឡើយ ក្រុមការងារក៏បានជួលគោយន្ដចំនួនបីគ្រឿង ធ្វើការប្រមូលដឹកជញ្ជូនឈើអារយកមករក្សាទុកនៅស្នាក់ការថ្នាលបណ្ដុះកូនឈើផ្នែករដ្ឋបាលព្រៃឈើឆែប ដោយបានប្រគល់ជូនលោក គង់ ប៊ុនហួន ជាអ្នកទទួលថែរក្សាបណ្តោះអាសន្នដើម្បីធ្វើសេចក្តីប្រកាសជូនដំណឹងស្វែងរកម្ចាស់ឈើឲ្យចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់ស្តីពីព្រៃឈើលទ្ធផលវាស់វែងឃើញមានឈើអារប្រភេទលេខ២ (លំបោរ) ចំនួន១១៨សន្លឹក ស្មើនឹង  ៤.៧២៦ម៉ែត្រីគុណ ។

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការធ្វើការរឹបអូសឈើសន្និធិមួយកន្លែងដោយគ្មានលិខិតអនុញ្ញាត