កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ
ព្រះវិហារ៖ នៅវេលាម៉ោង ២០ និង១១នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅភូមិសែនរ៉ុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្តខេត្តព្រះវិហារ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំដោយលោក អនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានសហការចុះបង្ក្រាបករណីរថយន្តធំដឹកជញ្ជួនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ដោយធ្វើការឃាត់រថយន្តម៉ាកវេអងអូសរឺម៉កក្បាលពណ៌ស ទ្រុងពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ៣ D៧១៤២ និងរ៉ឺម៉កពាក់ស្លាកលេខកំពង់ធំ៤A ០០០៩ ដោយមានផ្ទុកឈើប្រភេទលេខ២(ឈើគ្រឿងផ្ទះ)។ ដោយស្ថានភាពយប់ងងឹងកម្លាំងបានធ្វើការយាមការពាររថយន្តរហូតមកដល់វេលាម៉ោង០៨ និង៤០នាទីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២…