Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបឈើសន្និធិមួយកន្លែង

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបឈើសន្និធិមួយកន្លែង

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆែប បានសហការបង្ក្រាបបទល្មើសសន្និធិឈើមួយកន្លែងដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ នៅភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ដោយពុំឃើញមានម្ចាស់ទទួលខុសត្រូវក្រុមបានដឹកជញ្ជូនយកមករក្សាទុកនៅទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើឆែប ដើម្បីប្រកាសជូនដំណឹងស្វែងរកម្ចាស់ឲ្យចូលខ្លួនមកទទួលខុសត្រូវ។

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបឈើសន្និធិមួយកន្លែង
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបរថយន្តដឹកនាំឈើគ្មានលិខិតអនុញ្ញាត

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបរថយន្តដឹកនាំឈើគ្មានលិខិតអនុញ្ញាត

ព្រះវិហារ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៤:៣២នាទីទាបភ្លឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆែប សហការជាមួយជំនាញផ្នែករដ្ឋបាលព្រៃឈើឆែប បានឃាត់ចាប់រថយន្ត ០១គ្រឿង ម៉ាកហៃយ៉ាស់ពណ៌ ទឹកប្រាក់គ្មានផ្លាកលេខ ដឹកជញ្ជូនឈើអារប្រភេទលេខ២ (ឈើទាល) ក្តាចំនួន ១០០សន្លឹក ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ នៅភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ មានម្ចាស់ឈ្មោះ ង៉ូយ មួយលីន ភេទប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិដំរីជាន់ខ្លា សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។…

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបរថយន្តដឹកនាំឈើគ្មានលិខិតអនុញ្ញាត
Read more about the article គ្រួសារសព លោកព្រឹន្ទបាលទោ ឡុង រតនា ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាង ២៧ លានរៀល

គ្រួសារសព លោកព្រឹន្ទបាលទោ ឡុង រតនា ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាង ២៧ លានរៀល

ព្រះវិហារ៖ ថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០២២ ដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ លោក ឧត្តមសេនីយ៍ត្រី កឺ ឆេងហៀត មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំនាយ នាយរងអាវុធហត្ថនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន២៧,៦២៣,៥០០រៀល ប្រគល់ជូនគ្រួសារសព លោកព្រឹន្ទបាលទោ ឡុង រតនា ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុករវៀង នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅចំណុចភូមិថ្នល់កែង ឃុំរុងរឿង ស្រុករវៀង…

Continue Readingគ្រួសារសព លោកព្រឹន្ទបាលទោ ឡុង រតនា ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាង ២៧ លានរៀល
Read more about the article ឧត្តមសេនីយ៍ត្រី ឈិន សន បានធ្វើការផ្សព្វផ្សាយច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

ឧត្តមសេនីយ៍ត្រី ឈិន សន បានធ្វើការផ្សព្វផ្សាយច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

ព្រះវិហារ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ ព្រឹកថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ឈិន សន មេបញ្ជាការរង និងជាប្រធានក្រុមការងារស្រាវជ្រាវបទល្មើស សម្អាតប្រាក់កងរាជអាវុធហត្ថខេត្ត បានធ្វើការផ្សព្វផ្សាយច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មដល់នាយ នាយរងអាវុធហត្ថខេត្ត។

Continue Readingឧត្តមសេនីយ៍ត្រី ឈិន សន បានធ្វើការផ្សព្វផ្សាយច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
Read more about the article ឧត្ដមសេនីយ៍ត្រី កង សៅគុណ អញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចប្រចាំខែកម្ភៈ

ឧត្ដមសេនីយ៍ត្រី កង សៅគុណ អញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចប្រចាំខែកម្ភៈ

ព្រះវិហារ៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានអញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចប្រចាំខែកម្ភៈ និងទិសដៅការងារខែមីនា ឆ្នាំ២០២២ និងផ្សព្វផ្សាយអប់រំនយោបាយចិត្តសាស្ត្រស្តីពី ក្រមសីលធម៌ សម្រាប់យោធិននៃកងរាជអាវុធហត្ថ ក្នុងដំណើរការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងបើកចែកម៉ាស  ជែល ដល់មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងស្នាក់ការ សន្តិ្តសុខ ដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…

Continue Readingឧត្ដមសេនីយ៍ត្រី កង សៅគុណ អញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចប្រចាំខែកម្ភៈ
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារសហការបង្ក្រាប បទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តព្រះវិហារសហការបង្ក្រាប បទល្មើសព្រៃឈើ

ព្រះវិហារ៖ នៅវេលាម៉ោង១៧ និង០០នាទីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជ័យសែន សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីបរិស្ថានស្នាក់ការដែនជម្រកសត្វព្រៃ ព្រៃឡង់បានចុះស្រាវជ្រាវរកឃើញឈើសន្និធិអត់មានច្បាប់អនុញ្ញាតនៅត្រង់ចំណុចភូមិស្រែវាល ឃុំធ្មារ ស្រុកជ័យសែន ប្រទះឃើញក្តា ប្រភេទឈើលេខ២ ផ្តៀក ចំនួន៦៨០សន្លឹក=១២.៩២០ម៉ែត្រត្រីគុណ។ បច្ចុប្បន្នវត្ថុតាងបានប្រគល់ជូនជំនាញបរិស្ថានយកទៅករក្សាទុកនៅស្នាក់ការបរិស្ថានការពារដែនជំរកសត្វព្រៃ ព្រៃឡង់ប្រចាំការស្រៃវាល ។

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារសហការបង្ក្រាប បទល្មើសព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបទីតាំងសន្ធិធិឈើ

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបទីតាំងសន្ធិធិឈើ

ព្រះវិហារ៖ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិជីអោក ឃុំរមណីយ ស្រុករវៀងខេត្តព្រះវិហារ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករវៀង សហការជាមួយក្រុមការងារគណៈបញ្ជាការឯកភាពស្រុករវៀង រឹបអូសទីតាំងសន្ធិធិឈើ (ឈឺហ៊ុប) ។ បច្ចុប្បន្នវត្ថុតាងបាយយកទៅរក្សាទុក ដែនជម្រកសត្វព្រៃបឹងពែរ។

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបទីតាំងសន្ធិធិឈើ
Read more about the article ឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែងយោធិនកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែងយោធិនកងរាជអាវុធហត្ថ

ព្រះវិហារ៖ ព្រឹកថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែងយោធិនកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក។

Continue Readingឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែងយោធិនកងរាជអាវុធហត្ថ
Read more about the article ឧត្ដមសេនីយ៍ទោ នាង សុជីវី អញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ កងរាជអាវុធហត្ថខេត្តព្រះវិហារ

ឧត្ដមសេនីយ៍ទោ នាង សុជីវី អញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ កងរាជអាវុធហត្ថខេត្តព្រះវិហារ

ព្រះវិហារ៖ ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាអាវុធហត្ថខេត្តព្រះវិហារ លោកឧត្ដមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី២ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រតិភូអមដំណើរ បានអញ្ជើញប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ កងរាជអាវុធហត្ថខេត្តព្រះវិហារ ដោយបានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ នាយអាវុធហត្ថចូលសោធននិវត្តន៍ និងមេបញ្ជាការរងក្រុង/ស្រុក ព្រមទាំងនាយ…

Continue Readingឧត្ដមសេនីយ៍ទោ នាង សុជីវី អញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ កងរាជអាវុធហត្ថខេត្តព្រះវិហារ
Read more about the article កម្លាំងអាវុធហត្ថបានឃាត់ខ្លួនបុរសម្នាក់តាមដីកា

កម្លាំងអាវុធហត្ថបានឃាត់ខ្លួនបុរសម្នាក់តាមដីកា

ព្រះវិហារ៖ នៅវេលាម៉ោង ១០ និង ២០នាទី ថ្ងៃទី៦​ ខែមករា ឆ្នាំ២០២២ នៅភូមិស្រឈូក សង្កាត់កំពង់ប្រណាក់ ក្រុងព្រះវិហារ កម្លាំងអាវុធហត្ថដឹកនាំដោយ លោក វុធ  សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានចុះធ្វើការឆែកឆេរលំនៅដ្ឋានរបស់ ឈ្មោះ វិញ ទិត្យបុផា ភេទប្រុស អាយុ៥៣ឆ្នាំ តាមដីកាបញ្ជាឲ្យខ្លួនកាលពីថ្ងែទី០៥ ខែមករា ឆ្នាំ២០២២ ពីបទឃាតកម្មកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ និងបានឆែកឆេរកឃើញអាវុធខ្លីម៉ាក់ K59…

Continue Readingកម្លាំងអាវុធហត្ថបានឃាត់ខ្លួនបុរសម្នាក់តាមដីកា