Read more about the article កម្លាំងអាវុធហត្ថសហការនឹងមន្ទីរស្ថាប័នជុំវិញ​ខេត្ត​ជួយ​ស្ទូងស្រូវប្រជាពលរដ្ឋ

កម្លាំងអាវុធហត្ថសហការនឹងមន្ទីរស្ថាប័នជុំវិញ​ខេត្ត​ជួយ​ស្ទូងស្រូវប្រជាពលរដ្ឋ

អហ កំពង់ឆ្នាំង៖ វេលាម៉ោង៧និង០០នាទី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ កម្លាំងអាវុធហត្ថខេត្ត និងស្រុករលាប្អៀរ សរុបចំនួន ៥០នាក់ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានសហការជាមួយមន្ទីរ​ស្ថាប័ន​ជុំវិញខេត្ត​ដែល​ដឹកនាំរួមដោយ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណ:អភិបាលខេត្តកំពង់ឆ្នាំង ចុះជួយស្ទូងស្រូវប្រជាពលរដ្ឋ នៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។ (more…)

Continue Readingកម្លាំងអាវុធហត្ថសហការនឹងមន្ទីរស្ថាប័នជុំវិញ​ខេត្ត​ជួយ​ស្ទូងស្រូវប្រជាពលរដ្ឋ
Read more about the article ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ អប់រំផ្សព្វផ្សាយដល់នាយទាហាននិងនាយទាហានរងនៃកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ អប់រំផ្សព្វផ្សាយដល់នាយទាហាននិងនាយទាហានរងនៃកងរាជអាវុធហត្ថ

ភ្នំពេញៈ នៅព្រឹក ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ នៅសាលាកងរាជអាវុធហត្ថកំបូល បានធ្វើពិធីផ្សព្វផ្សាយស្តីពីការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី២ ឆ្នាំ២០១៥ ដល់នាយទាហាននិងនាយទាហានរងនៃកងរាជអាវុធហត្ថ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស​ចំនួនប្រមាណជាង​៥០០នាក់។ ដោយយោងតាមផែនការលេខៈ ៣៣/២០១៥ ផក (more…)

Continue Readingឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ អប់រំផ្សព្វផ្សាយដល់នាយទាហាននិងនាយទាហានរងនៃកងរាជអាវុធហត្ថ
Read more about the article កម្លាំងអាវុធហត្ថស្រុកកៀនស្វាយបានជួយគ្នាក្នុងពេលជួបការលំបាក

កម្លាំងអាវុធហត្ថស្រុកកៀនស្វាយបានជួយគ្នាក្នុងពេលជួបការលំបាក

អហ កណ្តាល៖ នៅវេលាម៉ោង១១និង២០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥ លោក មេបញ្ជាការ បញ្ជាការរង និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថស្រុកកៀនស្វាយ បានឯកភាពគ្នាប្រមូលថវិកាតាមសទ្ធាបានចំនួន ៤០០.០០០រៀល ជួយឧបត្ថម្ភដល់ លោក នាយចំណង់ សាន កែវ ដែលប្រពន្ធមានជំងឺជាទម្ងន់ វះកាត់នៅមន្ទីពេទ្យភ្នំពេញ។ (more…)

Continue Readingកម្លាំងអាវុធហត្ថស្រុកកៀនស្វាយបានជួយគ្នាក្នុងពេលជួបការលំបាក
Read more about the article លោក វរសេនីយ៍ទោ ស អេង មានជំងឺសម្រាកនៅមន្ទីរពេទ្យត្រូវបានទទួលប្រាក់ឧបត្ថម្ភ

លោក វរសេនីយ៍ទោ ស អេង មានជំងឺសម្រាកនៅមន្ទីរពេទ្យត្រូវបានទទួលប្រាក់ឧបត្ថម្ភ

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ គណៈប្រតិភូរបស់ស្នងការដ្ឋានបច្ចេកទេសសន្តិសុខ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី នេម ខូយ ស្នងការរង ស្នងការដ្ឋានបច្ចេកទេសសន្តិសុខ បាននាំយកថវិកាចំនួន ១.០០០.០០០រៀល ជូនដល់លោក វរសេនីយ៍ទោ ស អេង នាយរងការិយាល័យអធិការកិច្ចបច្ចេកទេស ដែលកំពុងសម្រាក​ព្យាបាល​នៅមន្ទីរពេទ្យព្រះកេតុមាលា(1.79)។ (more…)

Continue Readingលោក វរសេនីយ៍ទោ ស អេង មានជំងឺសម្រាកនៅមន្ទីរពេទ្យត្រូវបានទទួលប្រាក់ឧបត្ថម្ភ
Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា ចុះត្រួតពិនិត្យការសាងសង់ព្រះវិហារ វត្តទួលត្រាស់

នាយឧត្តមសេនីយ៍ សៅ សុខា ចុះត្រួតពិនិត្យការសាងសង់ព្រះវិហារ វត្តទួលត្រាស់

ព្រៃវែង៖ វេលាម៉ោង១២និង៤៥នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥ ឯកឧត្តម នាយឧត្កមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសហការី បានចុះត្រួតពិនិត្យព្រះវិហារដែលបានសាងសង់រួចប្រមាណ៩៥% នៅក្នុងវត្តទួលត្រាស់ ស្ថិតនៅភូមិថ្មី ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង។ (more…)

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា ចុះត្រួតពិនិត្យការសាងសង់ព្រះវិហារ វត្តទួលត្រាស់
Read more about the article កម្លាំងអាវុធហត្ថខេត្តស្វាយរៀងចូលរួមគោរពវិញ្ញាណក្ខន្ធនិងប្រគល់ថវិកាសហសង្គ្រោះជូនដល់គ្រួសារសព

កម្លាំងអាវុធហត្ថខេត្តស្វាយរៀងចូលរួមគោរពវិញ្ញាណក្ខន្ធនិងប្រគល់ថវិកាសហសង្គ្រោះជូនដល់គ្រួសារសព

អហ ស្វាយរៀង៖ នៅល្ងាច ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ លោក វរសេនីយ៍ត្រី ប្រាក់ សុខេង នាយការិយាល័យទំនាក់ទំនង​សាធារណៈ តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានដឹកនាំកម្លាំងចំនួន១២នាក់​ទៅចូលរួមគោរពវិញ្ញាណក្ខន្ធនិងប្រគល់ថវិកាសហសង្គ្រោះចំនួន ៥.០០០.០០០រៀលជូនដល់គ្រួសារសព។ សពលោក ព្រឹន្ទបាល ហ៊ុន សាវឿន (more…)

Continue Readingកម្លាំងអាវុធហត្ថខេត្តស្វាយរៀងចូលរួមគោរពវិញ្ញាណក្ខន្ធនិងប្រគល់ថវិកាសហសង្គ្រោះជូនដល់គ្រួសារសព
Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា ជួបពិភាក្សាជាមួយ ឯកឧត្តម អគ្គកុងស៊ុលកូរ៉េខាងត្បូងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

នាយឧត្តមសេនីយ៍ សៅ សុខា ជួបពិភាក្សាជាមួយ ឯកឧត្តម អគ្គកុងស៊ុលកូរ៉េខាងត្បូងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

អហផទ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជុង ដេយ៉ុង អគ្គកុងស៊ុលកូរ៉េខាងត្បូងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីសំណាក់ ឯកឧត្តម មេបញ្ជាការរង នាយខុទ្ទកាល័យ ផងដែរ។ (more…)

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា ជួបពិភាក្សាជាមួយ ឯកឧត្តម អគ្គកុងស៊ុលកូរ៉េខាងត្បូងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
Read more about the article ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជួបពិភាក្សាការងារជាមួយលោកប្រធានបេសកកម្មនៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជួបពិភាក្សាការងារជាមួយលោកប្រធានបេសកកម្មនៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម

អហផទ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យលោក បាត វើមែរេន (Bart VERMEIREN) ប្រធានបេសកកម្មនៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ជួបពិភាក្សាការងារ។ (more…)

Continue Readingឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជួបពិភាក្សាការងារជាមួយលោកប្រធានបេសកកម្មនៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម
Read more about the article ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា អនុញ្ញាតឱ្យលោកនាយកបណ្ឌិត​​សភា​អ្នកប្រតិបត្តិច្បាប់អន្តរជាតិ​ចូលជួបនិងពិភាក្សាការងារ

ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា អនុញ្ញាតឱ្យលោកនាយកបណ្ឌិត​​សភា​អ្នកប្រតិបត្តិច្បាប់អន្តរជាតិ​ចូលជួបនិងពិភាក្សាការងារ

អហផទ៖ ក្នុងជំនួបសម្ដែងការគួរសមនិងពិភាក្សាការងាររបស់លោក NIXON FREDERICK នាយកបណ្ឌិតសភាអ្នកប្រតិបត្តិច្បាប់​អន្តរជាតិ​ប្រចាំ​នៅទីក្រុងបាងកក ជាមួយឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​និងជាមេបញ្ជាការ​កងរាជអាវុធហត្ថ​លើផ្ទៃប្រទេស នាល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥។ លោក NIXON FREDERICK បានសម្ដែងនូវអំណរគុណចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា (more…)

Continue Readingឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា អនុញ្ញាតឱ្យលោកនាយកបណ្ឌិត​​សភា​អ្នកប្រតិបត្តិច្បាប់អន្តរជាតិ​ចូលជួបនិងពិភាក្សាការងារ
Read more about the article ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យទីប្រឹក្សាបារាំងចូលជួបពិភាក្សាការងារ

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យទីប្រឹក្សាបារាំងចូលជួបពិភាក្សាការងារ

អហផទ៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យលោក វរសេនីយ៍ទោ មីកាអែល ហ្គីយៀម (Micheal Guillerm) ទីប្រឹក្សាអមបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជួបពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការដែល​កំពុង​ដំណើរការនិងគម្រោងផែនការបន្ត។ (more…)

Continue Readingឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យទីប្រឹក្សាបារាំងចូលជួបពិភាក្សាការងារ