អហផទ៖ ក្នុងជំនួបសម្ដែងការគួរសមនិងពិភាក្សាការងាររបស់លោក NIXON FREDERICK នាយកបណ្ឌិតសភាអ្នកប្រតិបត្តិច្បាប់អន្តរជាតិប្រចាំនៅទីក្រុងបាងកក ជាមួយឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥។ លោក NIXON FREDERICK បានសម្ដែងនូវអំណរគុណចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យលោកជួបសម្ដែងការគួរសមនិងពិភាគ្សាការងារក្នុងឱកាសដែលលោកមកទស្សនៈកិច្ចនៅប្រទេសកម្ពុជា។ លោក NIXON FREDERICK បានបន្តទៀតថា៖ លោកមកទស្សនៈកិច្ចនៅប្រទេសកម្ពុជាក្នុងមួយរយៈនេះលោកទទួលបានកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងការពារជាតិកម្ពុជាក៏ដូចជាមួយកងរាជអាវុធហត្ថ។ លោកក៏បានបញ្ជាក់ផងដែរថា៖ សហរដ្ឋអាមេរិចនៅតែបន្តសហប្រត្តិបត្តិការល្អជាមួយប្រទេសកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងបន្តជួយជំនួយផ្នែកមនុស្សធម៌ ប្រឆាំងភេរវកម្មកងរក្សាសន្តិភាពពហុសាស្ត្រ និងសន្តិសុខលំហសមុទ្រ ។ ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា បានសម្ដែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ លោក NIXON FREDERICK លើការទំនាក់ទំនងនិងកិច្ចសហប្រតិបតិ្តការរវាងកងទ័ពយើងទាំងពីរ កម្ពុជា អាមេរិក ក្នុងនោះកងទ័ពអាមេរិកបានជួយបណ្តុះបណ្តាលធនធានមនុស្សចំពោះកងយោធពលខេមរភូមិន្ទ លើការងារសន្តិសុខលំហសមុទ្រ កងរក្សាសន្តិភាពពហុសាស្ត្រ ការប្រឆាំងភេរវកម្មនិងកិច្ច ដ៏ទៃទៀតជាច្រើនដូចជា ជួយផ្នែកសុខាភិបាល និងផ្នែកយោធា លើការងារបណ្តុះបណ្តាលធនធានមនុស្ស និងជួយបង្ហាត់បង្រៀនជំនាញការងារសង្រ្គោះ គ្រោះហន្តរាយដល់កងយោធពលខេមរភូមិន្ទ និងកងរាជអាវុធហត្ថរបស់យើង និងជួយឧបត្ថម្ភដល់សិក្ខាកាមរបស់កងរាជអាវុធហត្ថកម្ពុជាដែលកំពុងសិក្សានៅសហរដ្ឋអាមេរិចថែមទៀតផង៕
ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា អនុញ្ញាតឱ្យលោកនាយកបណ្ឌិតសភាអ្នកប្រតិបត្តិច្បាប់អន្តរជាតិចូលជួបនិងពិភាក្សាការងារ
- Post author:Eng Hy
- Post published:August 25, 2015
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / ចូលរួមពិធីផ្សេងៗ