Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យទីប្រឹក្សាបារាំងចូលជួបពិភាក្សាការងារ
អហផទ៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យលោក វរសេនីយ៍ទោ មីកាអែល ហ្គីយៀម (Micheal Guillerm) ទីប្រឹក្សាអមបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជួបពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការនិងគម្រោងផែនការបន្ត។




