Read more about the article កម្លាំងអាវុធហត្ថខេត្តកោះកុង ឃាត់រថយន្តដឹកឈើគ្មានលិខិតអនុញ្ញាត

កម្លាំងអាវុធហត្ថខេត្តកោះកុង ឃាត់រថយន្តដឹកឈើគ្មានលិខិតអនុញ្ញាត

កោះកុង៖ វេលាម៉ោង០៣:២៥នាទី ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថ ស្នាក់ការសន្តិសុខ៤៨១ និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្រែអំបិល ដឹកនាំដោយ លោក វរសេនីយ៍ត្រី កែវ ស៊ីថា ប្រធានស្នាក់ការ បានល្បាតតាមផ្លូវជាតិ៤៨ បានឃើញរថយន្តសង្ស័យ០១គ្រឿងពណ៌លឿងគ្មានស្លាកលេខ ក៏បានដេញតាមរហូតដល់ (ចំណុចផ្លូវក្រួសក្រហមចូលភូមិតានី) ស្ថិតក្នុងភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ដល់ចំណុចខាងលើ អ្នកបើកបរបានឈប់រថយន្ត រួចរត់គេចខ្លួនបាត់ កម្លាំងបានចុះទៅពិនិត្យឃើញមានឈើនៅក្នុងរថយន្តជាប្រភេទឈើតាសេកចំនូន៤៤សន្លឹក។   បច្ចុប្បន្នវត្ថុតាងខាងលើបានប្រគល់ឱ្យជំនាញផ្នែករដ្ឋបាលព្រៃឈើស្រុកស្រែអំបិល ដើម្បីបន្តនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តកោះកុង ឃាត់រថយន្តដឹកឈើគ្មានលិខិតអនុញ្ញាត
Read more about the article អាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនត្រូវចោទម្នាក់តាមដីកា

អាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនត្រូវចោទម្នាក់តាមដីកា

កំពង់ឆ្នាំង៖ នៅវេលាម៉ោង១៤:៣០នាទីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក វរសេនីយ៍ត្រី គិត គន្ធា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកបរិបូណ៌ ចុះអនុវត្តន៍ដីកាបង្គាប់ឲ្យនាំខ្លួនលេខ១៣៩/២២ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ របស់លោក ឆេង នាត ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ឆ្នាំងនៅចំណុចភូមិអញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយបានឃាត់ខ្លួនជនត្រូវចោទចំនួន០១នាក់ឈ្មោះ កង ហាន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិអណ្តូងរវៀង…

Continue Readingអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនត្រូវចោទម្នាក់តាមដីកា
Read more about the article កម្លាំងមូលដ្ឋានកងរាជអាវុធហត្រស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សហការចុះបង្ក្រាបបទល្មើសនេសាទ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្រស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សហការចុះបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង៖ នៅវេលាម៉ោង០៨:៣០នាទីព្រឹក ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្រស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក វរសេនីយ៍ត្រី អ៊ឹម សឿន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានដឹកនាំកម្លាំងសហការចុះបង្ក្រាបបទល្មើសនេសាទ តាមដងទន្លេក្នុងភូមិសាស្រ្តភូមិកោះកែវ ឃុំស្វាយជ្រុំស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

Continue Readingកម្លាំងមូលដ្ឋានកងរាជអាវុធហត្រស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សហការចុះបង្ក្រាបបទល្មើសនេសាទ
Read more about the article កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកគូលែន ដឹកនាំដោយលោក អនុសេនីយ៍ឯក នួន ភារៈ ចុះបង្ក្រាបកាដឹកជញ្ជូនផល អនុផលព្រៃឈើ

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកគូលែន ដឹកនាំដោយលោក អនុសេនីយ៍ឯក នួន ភារៈ ចុះបង្ក្រាបកាដឹកជញ្ជូនផល អនុផលព្រៃឈើ

ព្រះវិហារ៖ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកគូលែន ខេត្តព្រះវិហារ ដឹកនាំដោយលោក អនុសេនីយ៍ឯក នួន ភារៈ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកកូលែន សហការឃាត់គោយន្តកន្ត្រៃចំនួន ០៤គ្រឿង នៅចំណុចភូមិសាស្ត្រភូមិសម្បូរ ឃុំស្រយង់ ស្រុកគូលែន ដឹកជញ្ជូនផល អនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត ដោយបានចាប់យកឈើផ្ចឹកចំនួន ១៦២ដុំ ស្មើ ៦,១៤២ ម៉ែត្រត្រីគុណ បច្ចុបន្នប្រគល់ជូនជំនាញបរិស្ថានអនុវត្តនីតិវិធីបន្ត។

Continue Readingកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកគូលែន ដឹកនាំដោយលោក អនុសេនីយ៍ឯក នួន ភារៈ ចុះបង្ក្រាបកាដឹកជញ្ជូនផល អនុផលព្រៃឈើ
Read more about the article កម្លាំងកងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ សហការចុះបង្រ្កាបបទល្មើសនេសាទ

កម្លាំងកងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ សហការចុះបង្រ្កាបបទល្មើសនេសាទ

ពោធិ៍សាត់៖ ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ សហការចុះបង្រ្កាបបទល្មើសនេសាទនៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

Continue Readingកម្លាំងកងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ សហការចុះបង្រ្កាបបទល្មើសនេសាទ
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កំពត៖ នៅវេលាម៉ោង ១៦ និង៤៦នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ អាវុធហត្ថខេត្តកំពត និងកម្លាំងអាវុធហត្ថស្រុកទឹកឈូ ដឹកនាំដោយលោក វរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ដោយសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត កម្លាំងបានចុះបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ នៅចំណុចភូមិដូនស៊យ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងការិយាល័យជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យ ២នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត

កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យ ២នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត

បន្ទាយមានជ័យ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យ ២នាក់ ក្នុងចំណោមបក្ខពួក ៣នាក់ ទៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)។

Continue Readingកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យ ២នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត
Read more about the article អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនបរុសម្នាក់តាមដីកា

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនបរុសម្នាក់តាមដីកា

បាត់ដំបង៖ នៅម៉ោង០៩:៣៥ នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៤២២ ត.ព្រ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ របស់លោក ឆែ វីរៈ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង បានធ្វើការចាប់ខ្លួនជនត្រូវចោទ ០១ នាក់ ឈ្មោះ មៀវ ធូ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរគ្មានទីលំនៅភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង…

Continue Readingអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនបរុសម្នាក់តាមដីកា
Read more about the article កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់បង្ក្រាបបទល្មើសព្រៃឈើ!

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់បង្ក្រាបបទល្មើសព្រៃឈើ!

កំពង់ស្ពឺ៖ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បានចាប់រថយន្តដឹកឈើខុសច្បាប់ ០១គ្រឿង ប្រភេទសាំយុងព៌ណ លឿងពាក់ស្លាកលេខព្រៃវែង 2A-0689 ដឹកឈើជ្រុងចំនួន១៣ដុំម្ចាស់ចុះរត់គេចខ្លួនបាត់ ករណីនេះស្ថិតនៅលើផ្លូវជាតិលេខ៤៤ ក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នកម្លាំងបានប្រគល់ឱ្យមន្ត្រីជំនាញសង្កាត់រដ្ឋបាលព្រៃឈើសង្កែសាទបបន្តនីតិវិធី។

Continue Readingកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់បង្ក្រាបបទល្មើសព្រៃឈើ!
Read more about the article ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន!

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន!

កណ្តាល៖ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថស្រុកមុខកំពូល បានចុះបង្ក្រាបករណីជួញដូរ ចែកចាយឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយបានឃាត់ខ្លួនជនសង្ស័យ០២នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាមនីតិវិធី។

Continue Readingឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន!