កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការអនុវត្តលិខិតបង្គាប់ និងឃាត់ខ្លួនមនុស្សចំនួន ០៤នាក់ដែលជាប់ពាក់ព័ន្ធ
ព្រះសីហនុ៖ នៅវេលាម៉ោង០៧:០០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោក វរសេនីយ៍ឯក ឆេង វុទ្ធី នាយសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ចុះអនុវត្តលិខិតបង្គាប់ការលេខ ០៤៥/២២ ល.ប.ក ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ លើទីតាំងដីស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ដោយសមត្ថកិច្ចជំនាញ បានធ្វើការនាំខ្លួនមនុស្សចំនួន ០៤នាក់ យកមកសួរនាំ និង បានចាប់យកវត្ថុតាងកាំបិតផ្គាក់ ចំនួន០៣,…