Read more about the article កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ

ពោធិ៍សាត់៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការចុះបង្រ្កាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបានចាប់យក និង កាប់បំផ្លាញវត្ថុតាងនៅនឹងកន្លែងរួមមាន របាំងស្បៃមុងចំនួន ៤ខ្សែប្រវែង ៦៥០ម៉ែត្រ, លូរកងស្បៃមុងចំនួន ៨មាត់, របាំងសាច់អួនក្រឡាល្អិតចំនួន ៣ខ្សែប្រវែង ១០៥០ម៉ែត្រ, ក្បាលបចំនួន ២គ្រឿង បង្គោលចំនួន ១៥០ដើម លែងកូនត្រីចម្រុះចំនួន ១៥គីឡូក្រាម។

Continue Readingកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ
Read more about the article កម្លាំងអាវុធហត្ថខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ពាក់ព័ន្ធករណីគ្រឿងញៀន!

កម្លាំងអាវុធហត្ថខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ពាក់ព័ន្ធករណីគ្រឿងញៀន!

ប៉ៃលិន៖ នៅវេលាម៉ោង១២:៤០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស ដឹកនាំដោយលោកវរសេនីយ៍ត្រី ស្រី ម៉ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយមូលដ្ឋានស្រុកសាលាក្រៅ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន បានចុះបង្រ្កាបករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅត្រង់ចំណុចភូមិទូលខ្ពស់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធ។ បច្ចុប្បន្នជនសង្ស័យត្រូវបានការិយាល័យជំនាញកំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តប៉ៃលិនចាត់ការតាមនិតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ពាក់ព័ន្ធករណីគ្រឿងញៀន!
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ព្រៃវែង៖ នៅវេលាម៉ោង ១៣ និង ៣០នាទី ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះស្ដេច សហការជាមួយជំនាញ កងរាជអាវុធហត្ថខេត្តព្រៃវែង ដឹកនាំដោយ លោក វរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រៃវែង ចុះបង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុច ភូមិសូរិយា ឃុំបឹងដោល ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ជាបន្តបន្ទាប់ និង ចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង…

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង៖ នៅវេលាម៉ោង០៨:៣០នាទីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ កម្លាំងមូឡដ្ឋានកងរាជអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក អនុសេនីយ៍ឯក គង់ សុភិន មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុក បានចុះសហការជាមួយកម្លាំងចម្រុះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ចុះបង្រ្កាបបទល្មើសនេសាទតាមដងទន្លេក្នុងភូមិសាស្រ្តក្រោយភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ លទ្ធផលរុះរើរបាំងចំនួន ១៧កន្លែង ប្រវែង ៨០០ម៉ែត្រក្នុងនោះរបាំងសាច់អួនចំនួន០៦ កន្លែងប្រវែង៣៥០ ម៉ែត្រ, របាំងស្បៃមុងចំនួន ១១ កន្លែង ប្រវែង ៤៥០…

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ
Read more about the article កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ

បាត់ដំបង៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិម្រះព្រៅ ឃុំជ្រ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មាស ពិសី (ហៅសី) ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរជាងដែក ទីលំនៅភូមិពោធិ៍២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាប់ពាក់ព័ន្ធពីបទរំលោភសេពសន្ថវៈ។ បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួនបញ្ជូនទៅការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនង្ស័យ ១១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនង្ស័យ ១១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កំពង់ចាម៖ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកព្រៃឈរ ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស បានចុះបង្ក្រាបករណីជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន នៅចំណុចវត្តត្រពាំងព្រះ ស្ថិតក្នុងភូមិអូរតានៅ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន១១នាក់ និង ចាប់យកវត្ថុតាងពាក់ព័ន្ធរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់ ទម្ងន់៤.០៧ក្រាម និង ទូរស័ព្ទដៃចំនួន ១១គ្រឿង។ បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម កំពុងចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនង្ស័យ ១១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថប្រចាំការនៅស្នាក់ការត្រពាំងរូង សហការបង្ក្រាបបង្ក្រាបបទល្មើសសត្វព្រៃ

កម្លាំងអាវុធហត្ថប្រចាំការនៅស្នាក់ការត្រពាំងរូង សហការបង្ក្រាបបង្ក្រាបបទល្មើសសត្វព្រៃ

កោះកុង៖ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថប្រចាំការនៅស្នាក់ការត្រពាំងរូង សហការជាមួយមន្ត្រីក្រសួងបរិស្ថាន និងមន្ត្រីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(Wildlife Alliance) បានចុះធ្វើការល្បាតបង្ក្រាបបទល្មើសសត្វព្រៃក្នុងភូមិសាស្ត្រ ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ដកហូតរថយន្តចំនួន ០១គ្រឿង សត្វព្រៃចំនួន ១៧ក្បាល។ បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងបានយកមករក្សាទុកនៅស្នាក់ការល្បាតត្រពាំងរូង និងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថប្រចាំការនៅស្នាក់ការត្រពាំងរូង សហការបង្ក្រាបបង្ក្រាបបទល្មើសសត្វព្រៃ
Read more about the article អាវុធហត្ថប្រចាំការនៅស្នាក់ការល្បាតចំបក់ សហការជាមួយមន្ត្រីក្រសួងបរិស្ថាន និងមន្ត្រីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានដកហូតគោយន្តកន្ត្រៃចំនួន ០៧គ្រឿង

អាវុធហត្ថប្រចាំការនៅស្នាក់ការល្បាតចំបក់ សហការជាមួយមន្ត្រីក្រសួងបរិស្ថាន និងមន្ត្រីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានដកហូតគោយន្តកន្ត្រៃចំនួន ០៧គ្រឿង

កំពង់ស្ពឺ៖ នៅវេលាម៉ោង ១៥:១៥ នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថប្រចាំការនៅស្នាក់ការល្បាតចំបក់ សហការជាមួយមន្ត្រីក្រសួងបរិស្ថាន និងមន្ត្រីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) បានចុះល្បាតបង្ក្រាបបទល្មើសព្រៃឈើក្នុងភូមិសាស្ត្រ ភូមិក្រាំងចេក ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយបានដកហូតគោយន្តកន្ត្រៃចំនួន ០៧គ្រឿង ឈើអារចំរុះចំនួន ៤៨៤សន្លឹក= ៨.៥៨៦ ម៉ែត្រត្រីគុណ(ដោយគ្មានលិខិតអនុញ្ញាតិ)។ បច្ចុប្បន្នវត្ថុតាងយកមករក្សាទុកនៅស្នាក់ការល្បាតចំបក់។

Continue Readingអាវុធហត្ថប្រចាំការនៅស្នាក់ការល្បាតចំបក់ សហការជាមួយមន្ត្រីក្រសួងបរិស្ថាន និងមន្ត្រីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានដកហូតគោយន្តកន្ត្រៃចំនួន ០៧គ្រឿង
Read more about the article កម្លាំងអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនក្មេងទំនើង៥នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា និង កាន់កាប់អាវុធខុសច្បាប់

កម្លាំងអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនក្មេងទំនើង៥នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា និង កាន់កាប់អាវុធខុសច្បាប់

បន្ទាយមានជ័យ៖ កម្លាំងអាវុធហត្ថ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ បានបញ្ជូនក្មេងទំនើង៥នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា និង កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ទៅអយ្យការអមសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនក្មេងទំនើង៥នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា និង កាន់កាប់អាវុធខុសច្បាប់
Read more about the article ការិយាប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និង បង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្តព្រៃវែង បានបញ្ជូនជនត្រូវចោទ០១នាក់ ទៅពន្ធនាគារ

ការិយាប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និង បង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្តព្រៃវែង បានបញ្ជូនជនត្រូវចោទ០១នាក់ ទៅពន្ធនាគារ

ព្រៃវែង៖ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៥:៣០នាទី ការិយាប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និង បង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្តព្រៃវែង បានបញ្ជូនជនត្រូវចោទ០១នាក់ បទល្មើសជួញដូរនូវសារធាតុញៀន ទៅពន្ធនាគារខេត្តព្រៃវែង តាមដីកាសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែង ។

Continue Readingការិយាប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និង បង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្តព្រៃវែង បានបញ្ជូនជនត្រូវចោទ០១នាក់ ទៅពន្ធនាគារ