Read more about the article កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសថស្រុកសំបូរ ស្នាក់ការសន្តិសុខ៧០៦ បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសថស្រុកសំបូរ ស្នាក់ការសន្តិសុខ៧០៦ បង្ក្រាបបទល្មើសព្រៃឈើ

ក្រចេះ៖ នៅវេលាម៉ោង ១៥ និង ៣០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំបូរ ស្នាក់ការសន្តិសុខ៧០៦ ដឹកនាំដោយលោក អនុសេនីយ៍ឯក ភួង សុផល មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំបូរ ខេត្តក្រចេះ បានចុះល្បាតបង្ក្រាបបទល្មើសធនធានធម្មជាតិ ការដឹកជញ្ជូនផល អនុផលព្រៃឈើពុំមានលិខិអនុញ្ញាតនៅចំណុចក្រុមហុនឈិនហុង ស្ថិតក្នុងភូមិស្រែភ្លី ឃុំកំពុងចាម ស្រុកសំបូរ ខេត្តក្រចេះ កម្លាំងបានឃាត់រថយន្ត សាំយ៉ុង១គ្រឿង ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 2A 5074…

Continue Readingកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសថស្រុកសំបូរ ស្នាក់ការសន្តិសុខ៧០៦ បង្ក្រាបបទល្មើសព្រៃឈើ
Read more about the article ជនជាតិថៃចំនួន៨នាក់ ត្រូវបានកងរាជអាវុធហត្ថអន្តរាគមន៍ជួយសង្គ្រោះ

ជនជាតិថៃចំនួន៨នាក់ ត្រូវបានកងរាជអាវុធហត្ថអន្តរាគមន៍ជួយសង្គ្រោះ

២៨ សីហា ២០២២ ជនជាតិថៃចំនួន៨នាក់ ត្រូវបានអន្តរាគមន៍ជួយសង្គ្រោះតាមការស្នើសុំរបស់អនុព័ន្ធប៉ូលិសអមស្ថានទូតថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអន្តរាគមន៍ជួយសង្គ្រោះជនជាតិថៃ ចំនួន០១នាក់ និងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអន្តរាគមន៍ជួយសង្គ្រោះជនជាតិថៃ ចំនួន០៧នាក់។ តាមគោលការណ៍ដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យកម្លាំងជំនាញស្រាវជ្រាវព័ត៌មាន និងសន្តិសុខ បញ្ជូនជនជាតិថៃទាំង៨នាក់ ទៅប្រគល់ជូននគរបាលអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធីប្រគល់ជូនភាគីថៃ។ ប៉ុន្តែដោយសារក្នុងចំណោមជនជាតិថៃចំនួន៨នាក់ មាន៤នាក់ បានធ្វើតេស្តឃើញមានវិជ្ជមានជំងឺកូវីដ១៩ ភាគីថៃបានស្នើសុំឱ្យកងរាជអាវុធហត្ថ ជួយថែទាំនិងព្យាបាលជនជាតិថៃចំនួន៤នាក់នោះសិន…

Continue Readingជនជាតិថៃចំនួន៨នាក់ ត្រូវបានកងរាជអាវុធហត្ថអន្តរាគមន៍ជួយសង្គ្រោះ
Read more about the article ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

កណ្តាល៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកលើកដែក បន្ទាប់ពីទទួលបានព័ត៌មានថាមានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ស្ថិតក្នុងឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និង មានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានធ្វើការស្រាវជ្រាវរហូត ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ភេទប្រុស និងចាប់យកវត្ថុតាងដំបង ចំនួន ០១, ម៉ូតូ ០២គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

Continue Readingឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស
Read more about the article កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង បញ្ជូនជនសង្ស័យចំនួន០៤នាក់ ទៅសាលាដំបូងខេត្តព្រៃវែង

កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង បញ្ជូនជនសង្ស័យចំនួន០៤នាក់ ទៅសាលាដំបូងខេត្តព្រៃវែង

ព្រៃវែង៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រៃវែង បញ្ជូនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ទៅសាលាដំបូងខេត្តព្រៃវែង ដើម្បីបន្តនីតិវិធី ។

Continue Readingកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង បញ្ជូនជនសង្ស័យចំនួន០៤នាក់ ទៅសាលាដំបូងខេត្តព្រៃវែង
Read more about the article កម្លាំងអាវុធហត្ថសហការបង្ក្រាបបទល្មើសនេសាទ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

កម្លាំងអាវុធហត្ថសហការបង្ក្រាបបទល្មើសនេសាទ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយថ្នាក់ជាតិ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ម៉ែន ស៊ីប៊ន នាយសេនាធិការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ឧត្តមសេនីយ៍ទោ ខ្វាន់ ប៊ុន ធឿន ដំណាងអគ្គស្នងការនគរបាលជាតិ ចុះបង្រ្កាបបទល្មើសនេសាទនៅភូមិសាស្ត្រ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបង្ក្រាបបានលូរកងសាច់អួនចំនួន២៥គ្រឿង, របាំងសាច់អួនក្រឡាល្អិតចំនួន ១២ខ្សែប្រវែង ២,៥០០ម៉ែត្រ, ក្បាលបរចំនួន ៦គ្រឿង, បង្គោលចំនួន ៣៥០ដើម, លែងកូនត្រីចំរុះចំនួន ៩៥គីឡូក្រាម…

Continue Readingកម្លាំងអាវុធហត្ថសហការបង្ក្រាបបទល្មើសនេសាទ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់
Read more about the article កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្រ្កាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្រ្កាបបទល្មើសនេសាទ

ពោធិ៍សាត់៖ នៅវេលាម៉ោង ៨:៣០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយផ្នែករដ្ឋបាលជលផល ចុះបង្រ្កាបបទល្មើសនេសាទនៅភូមិសាស្ត្រស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបង្ក្រាបបានលូរកងសាច់អូនចំនួន៩គ្រឿង, របាំងសាច់អួនក្រឡាល្អិតចំនួន ៨ខ្សែប្រវែង ១៧០០ម៉ែត្រ, ក្បាលបរចំនួន ៩គ្រឿង, បង្គោលចំនួន ១៥០ដើម, លែងកូនត្រីចំរុះចំនួន ២៥គីឡូក្រាម ចំណែកវត្ថុតាងកាប់បំផ្លាញចោលនៅនឹងកន្លែង។

Continue Readingកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្រ្កាបបទល្មើសនេសាទ
Read more about the article ឧត្ដមសេនីយ៍ត្រី កង សៅគុណ ដឹកនាំកម្លាំងសហការ ចុះជួយសង្គ្រោះប្រជាពលរដ្ឋចំនួន១១គ្រួសារ រងគ្រោះដោយសារគ្រោះធម្មជាតិ

ឧត្ដមសេនីយ៍ត្រី កង សៅគុណ ដឹកនាំកម្លាំងសហការ ចុះជួយសង្គ្រោះប្រជាពលរដ្ឋចំនួន១១គ្រួសារ រងគ្រោះដោយសារគ្រោះធម្មជាតិ

ព្រះវិហារ៖ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តព្រះវិហារ ដឹកនាំដោយលោក ឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយ កម្លាំងកងពលធំអន្តរាគមន៍លេខ៣ កម្លាំងកងពលតូចអន្តរាគមន៍លេខ៨ កម្លាំងអធិការនគបាលស្រុកជាំក្សាន្ត និងអាជ្ញាធរ ឃុំស្រអែម និងឃុំកន្ទួត ដោយដឹកនាំបញ្ជារួម ឯកឧត្ដម គីម រឹទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ចុះជួយសង្គ្រោះប្រជាពលរដ្ឋចំនួន១១គ្រួសារ រងគ្រោះដោយសារគ្រោះធម្មជាតិ(ជំនន់ទឹកភ្លៀង)។

Continue Readingឧត្ដមសេនីយ៍ត្រី កង សៅគុណ ដឹកនាំកម្លាំងសហការ ចុះជួយសង្គ្រោះប្រជាពលរដ្ឋចំនួន១១គ្រួសារ រងគ្រោះដោយសារគ្រោះធម្មជាតិ
Read more about the article កម្លាំងអាវុធហត្ថខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ប៉ៃលិន៖ នៅវេលាម៉ោងម៉ោង ១០ និង ៥០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ កម្លាំងមន្ទីរស្រាវជ្រាវ និង បង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្តប៉ៃលិន ដឹកនាំដោយលោក វរសេនីយ៍ត្រី ស្រី ម៉ន ប្រធានមន្ទីរស្រាវជ្រាវ និង បង្រ្កាបបទល្មើស ដោយមានការសម្របសម្រួលនីតិវិធីពីលោក ជា សា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តប៉ៃលិន កម្លាំងបានចុះបង្ក្រាបករណី ចែកចាយគ្រឿងញៀន នៅភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់…

Continue Readingកម្លាំងអាវុធហត្ថខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមេមត់ ខេត្តត្បូងឃ្មុំ ល្បាតនិងបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមេមត់ ខេត្តត្បូងឃ្មុំ ល្បាតនិងបង្ក្រាបបទល្មើសព្រៃឈើ

ត្បូងឃ្មុំ៖ នៅវេលាម៉ោង ០១:២០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមេមត់ ដឹកនាំដោយលោក អនុសេនីយ៍ឯក សុខ វាសនា មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកមេមត់ បានដឹកនាំកម្លាំងចុះល្បាតដល់ចំណុចភូមិដូងកម្មករ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប្រទះឃើញរ៉ឺម៉ក ០១គ្រឿងដឹកឈើទាលប្រវែង ០៧ម៉ែត្រចំនួន ១៥សន្លឹក (បានទម្លាក់ឈើចោលបើករ៉ឺម៉កគេចបាត់)ឈើយកប្រគល់ឲ្យសង្កាត់រដ្ឋបាលព្រៃឈើស្រុកមេមត់រក្សាទុក។

Continue Readingកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមេមត់ ខេត្តត្បូងឃ្មុំ ល្បាតនិងបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កំពង់ចាម៖ នៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ កម្លាំងមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានការសម្របសម្រួលពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ខែម រដ្ឋា…

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន