Read more about the article កម្លាំងអាវុធហត្ថខេត្តព្រៃវែង ជួយដឹកជញ្ជូនស្ត្រីមានផ្ទៃពោះមកសម្រាលនៅមន្ទីរពេទ្យខេត្ត

កម្លាំងអាវុធហត្ថខេត្តព្រៃវែង ជួយដឹកជញ្ជូនស្ត្រីមានផ្ទៃពោះមកសម្រាលនៅមន្ទីរពេទ្យខេត្ត

ព្រៃវែង៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការស្នើរសុំពីគ្រួសាររបស់ស្រ្តីមានផ្ទៃពោះ ស្ថិតនៅភូមិខ្លុងកោ ឃុំក្រញូង ស្រុកកំចាយមារ និង ដោយមានការបញ្ជារផ្ទាល់របស់លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឱ្យយករថយន្តសង្រ្គោះដឹកស្រ្តីមានផ្ទៃពោះមកសំរាលនៅមន្ទីរពេទ្យខេត្តព្រែវែង ។

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រៃវែង ជួយដឹកជញ្ជូនស្ត្រីមានផ្ទៃពោះមកសម្រាលនៅមន្ទីរពេទ្យខេត្ត
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ បង្រ្កាបកាដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាតិតាមកាណូត

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ បង្រ្កាបកាដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាតិតាមកាណូត

ព្រះវិហារ៖ ថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តព្រះវិហារ ដឹកនាំដោយ លោក វរសេនីយ៍ទោ សេក សុភ័ក្រ ប្រធានមន្ទីរ ពត៌រមានសន្តិសុខកងរាជអាវុធហត្ថខេត្ត បានចុះបង្រ្កាបកាដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាតិតាមកាណូតនៅចំណុចមាត់ស្ទឹងស្ថិតក្នុងភូមិដំណាក់ស្តេច សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ (ម្ចាស់បានរត់គេចខ្លួន)។ កម្លាំងបានប្រមូលឈើអារសន្លឹកប្រភេទលេខ១(ផ្ចឹក)ចំនួន២៩ សន្លឹកស្មើ វត្ថុតាងទាំងអស់បានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ យកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ អនុវត្តនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ បង្រ្កាបកាដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាតិតាមកាណូត
Read more about the article លោក អនុសេនីយ៍ឯក ចាន់ ស៊ី សហការរប្រមូលឈើសន្នធិ ក្នុងស្នាមភ្លោះ០១កន្លែង

លោក អនុសេនីយ៍ឯក ចាន់ ស៊ី សហការរប្រមូលឈើសន្នធិ ក្នុងស្នាមភ្លោះ០១កន្លែង

ព្រះវិហារ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកគូលែន ខេត្តព្រះវិហារ ដឹកនាំដោយលោក អនុសេនីយ៍ឯក ចាន់ ស៊ី មេបញ្ជាការរង កងរាជអាវុធហត្ថស្រុកគូលែន សហការជាមួយជំនាញរដ្ឋបាលព្រៃឈើ សង្កាត់គូលែន និងផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ បានធ្វើការប្រមូលឈើសន្នធិ ក្នុងស្នាមភ្លោះ០១កន្លែង ចំណុចក្បែរក្រុមហ៊ុនសិលាដាមិច ភូមិសាស្ត្រ ភូមិស្រយង់ត្បូង ឃុំស្រយង់ ដោយប្រមូលបានឈើអារជ្រុងប្រភេទលេខ១ (ឈ្លីក) ចំនួន៤៦ដុំ ស្មើនឹង(៨,៤០២) ម៉ែត្រគូប យកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើគូលែនអនុវត្តនីតិវិធី។

Continue Readingលោក អនុសេនីយ៍ឯក ចាន់ ស៊ី សហការរប្រមូលឈើសន្នធិ ក្នុងស្នាមភ្លោះ០១កន្លែង
Read more about the article កម្លាំងអាវុធហត្ថខេត្តក្រចេះ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តក្រចេះ សហការបង្ក្រាបបទល្មើសព្រៃឈើ

ក្រចេះ៖ នៅថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០២២​ កម្លាំងអាវុធហត្ថខេត្តក្រចេះ បានចុះស្រាវជ្រាវបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចកំពង់រទេះស្ថិតនៅភូមិឥន្ទជ័យ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ដោយបានដកហូតបានប្រភេទឈើ (សុក្រម-តាសេក) សរុបចំនួន៤៥ដុំ ដែលមានមុខកាត់២០x២០x២ម៉ែត្រស្មើរនឹង ៣,៦០០ម៉ែត្រត្រីគុណ។ បច្ចុប្បន្នឈើប្រគល់ប្រគល់ជូនដែនជម្រកសត្វព្រៃសំបូរ ដើម្បីអនុវត្តតាមនីតិវីធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តក្រចេះ សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន ដឹកនាំមន្រ្តីក្រោមឱវាទចូលរួមកាន់ បិណ្ឌទី៥ នៅវត្តសំសមី ព្រៃវែង៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានដឹកនាំមន្រ្តីក្រោមឱវាទអញ្ជើញដាក់បិណ្ឌទី៥ និងបាននាំយកទេយ្យទានមួយចំនួន និងបច្ច័យចំនួន ៥,០០០,០០០ រៀល ប្រគេនព្រះសង្ឈ នៅវត្តសំសមី ស្ថិតនៅភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ
Read more about the article កម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថ សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថ សហការបង្ក្រាបបទល្មើសនេសាទ

ពោធិ៍សាត់៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសនេសាទប្រចាំជ្រោយស្តី សហការជាមួយកម្លាំងចម្រុះថ្នាក់ខេត្ត ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន ប៊ុនធឿន នាយសេនាធិការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតំណាងមកពីអគ្គស្នងការនគរបាលជាតិ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ចាប់ពីភូមិកំពង់លួង និងបន្តទៅដល់ភូមិកំពង់លើឃុំក្បាលត្រាច ស្រុក ក្រគរខេត្តពោធិ៍សាត់ កម្ទេចចោលនៅនឹងកន្លែងបាន ១ករណី ស្មើនឹង៦ខ្សែ របាំងស្បៃមុង ប្រវែង១២០០ម៉ែត្រ, លូ កង ចំនួន ៧, ក្បាល ប ចំនួន…

Continue Readingកម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថ សហការបង្ក្រាបបទល្មើសនេសាទ
Read more about the article កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងបង្ក្រាបរថយន្តដឹកឈើខុសច្បាប់

កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងបង្ក្រាបរថយន្តដឹកឈើខុសច្បាប់

ស្ទឹងត្រែង៖ នៅម៉ោង០៧:៣៣នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ចំណុចចុងទំនប់វារីអគ្គីសនីសេសានក្រោម២ ស្ថិតក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង កម្លាំងកងរាជអាវុធហត្ថឈរជើងគោលដៅការពារទំនប់វារីអគ្គីសនីសេសានក្រោម២ ដឹកនាំដោយលោក វរសេនីយ៍ត្រី ម៉ែន សាម៉ុន បានឃាត់រថយន្តកែច្នៃ១គ្រឿងដែលកំពុងដឹកឈើប្រណិត(ប្រភេទឈើតាត្រាវ) ចំនួន៤២សន្លឹក-ដុំ ស្មើនឹង៤,៧៧៤ ម៉ែត្រគូប និងជនសង្ស័យម្នាក់ឈ្មោះ លី ទី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ឡានតាក់ស៊ី មានទីលំនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។…

Continue Readingកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងបង្ក្រាបរថយន្តដឹកឈើខុសច្បាប់
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង៖ នៅវេលាម៉ោង០៨:៣០នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានករាជអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោក អនុសេនីយ៍ឯក គង់ សុភិន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានសហការជាមួយកម្លាំងចម្រុះ ចុះបង្រ្កាបបទល្មើសនេសាទនៅចំណុចបឹងត្រាំក្របី ភូមិឬស្សីដង្គួច ឃុំជលសា  ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយបានរុះរើរបាំងសាច់អួនចំនួន១០កន្លែង ប្រវែង១,០០០ ម៉ែត្រ, លូសាច់អួនចំនួន១០មាត់, បង្គោលសរុបចំនួន៧០០ដើម, លែងត្រីចំរុះ ២៥០ គីឡូក្រាម សម្ភារៈ និងវត្ថុតាង…

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កំពង់ឆ្នាំង៖ វេលាម៉ោងប្រមាណ ១១:៣០នាទីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង ដឹកនាំដោយ លោក វរសេនីយ៍ត្រី អ៊ឹម លីអ៊ីម មេបញ្ជាការមូលដ្ឋានក្រុងកំពង់ឆ្នាំង ដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ មេបញ្ជាការ និងមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង។ កម្លាំងបានចុះបង្ក្រាបបទល្មើសចែកចាយ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់នៅចំណុចភូមិត្រពាំងឬស្សី ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ…

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុហត្ថខេត្តរតនគីរី សហការបង្ក្រាបរថយន្តអត់បង់ពន្ធ

កម្លាំងអាវុហត្ថខេត្តរតនគីរី សហការបង្ក្រាបរថយន្តអត់បង់ពន្ធ

រតនគិរីៈ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយ លោក អនុសេនីយ៍ឯក ម៉ែន សីហា សហការជាមួយ លោក ហ៊ាល ទូច ប្រធានសាខាគយរដ្ឋាករ ខេត្តរតនគិរី បានចុះឃាត់រថយន្តចំនួន ០១ គ្រឿង នៅចំណុចភូមិ ទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី រថយន្ដម៉ាក Toyota Camry ពណ៌ទឹកប្រាក់ ចង្កូតឆ្វេង ឆ្នាំផលិត២០០៩…

Continue Readingកម្លាំងអាវុហត្ថខេត្តរតនគីរី សហការបង្ក្រាបរថយន្តអត់បង់ពន្ធ