Read more about the article កម្លាំងអាវុធហត្ថខេត្តកោះកុង សហការបង្ក្រាបរថយន្តគេចពន្ធគយ

កម្លាំងអាវុធហត្ថខេត្តកោះកុង សហការបង្ក្រាបរថយន្តគេចពន្ធគយ

កោះកុង៖ នៅវេលាម៉ោង ១៦:៥០នាទីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តកោះកុង សហការជាមួយសាខាគយ និងរដ្ឋាករខេត្តកោះកុង បានធ្វើការស្ទាក់ឃាត់ចាប់រថយន្តបទល្មើសគេចពន្ធគយ០១គ្រឿង ម៉ាកMITSUBISHI TRITON ពណ៌ទឹកក្រូច ឆ្នាំផលិត២០២១ចង្កូតស្តាំគ្មានស្លាកលេខ ប្រភេទដឹកទំនិញ០២បាំង ពេលដែលម្ចាស់កំពុងបើកបរ នៅតាមដងផ្លូវចំណុចក្បែវិហារឥស្លាម ក្នុងភូមិសាស្រ្តភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ បច្ចុប្បន្នរថយន្តបទល្មើសខាងលើ ត្រូវបានរក្សាទុក នៅសាខាគយនិងរដ្ឋាករខេត្តកោះកុង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

Continue Readingកម្លាំងអាវុធហត្ថខេត្តកោះកុង សហការបង្ក្រាបរថយន្តគេចពន្ធគយ
Read more about the article កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង៖ នៅវេលាម៉ោង០៨:៣០នាទីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោក អនុសេនីយ៍ទោ ខឿន ចន្ថា មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុក សហការចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅចំណុច ភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយបានរុះរើរបាំងសាច់អួនចំនួន០៦ កន្លែង ប្រវែង៤៥០ម៉ែត្រ, លូសាច់អួនចំនួន០៦មាត់, បង្គោលចំនួន១៣០ដើម, លែងកូនត្រីចម្រុះចំនួន២០គីឡូក្រាម ចំណែកវត្ថុតាងត្រូវបានបំផ្លាញចោលនៅនឹងកន្លែង។

Continue Readingកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ
Read more about the article ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កណ្តាល ៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ភេទប្រុស និងបានចាប់យកវត្ថុតាងថ្នាំញៀន(ម៉ាទឹកកក) ចំនួន០៥កញ្ចប់, ទូរស័ព្ទ ០៤គ្រឿង, សម្ភារប្រើប្រាស់ និងវេចខ្ចប់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

Continue Readingឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article ឧត្តមសេនីយ៍ត្រី សំ តុលា បានដឹកនាំកម្លាំងអាវុធហត្ថខេត្ត សហការចុះត្រួតពិនិត្យ និង ជួយសង្គ្រោះករណីលិចទូកដរ

ឧត្តមសេនីយ៍ត្រី សំ តុលា បានដឹកនាំកម្លាំងអាវុធហត្ថខេត្ត សហការចុះត្រួតពិនិត្យ និង ជួយសង្គ្រោះករណីលិចទូកដរ

កណ្តាល៖ យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តណ្តាល បានដឹកនាំកម្លាំងអាវុធហត្ថខេត្ត សហការ ចុះត្រួតពិនិត្យ និង ជួយសង្គ្រោះករណីលិចទូកដរទទឹង ដែលបានកើតហេតុកាលពីវេលាម៉ោង១៩ និង ០០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅចំណុចទូកដរទទឹង ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

Continue Readingឧត្តមសេនីយ៍ត្រី សំ តុលា បានដឹកនាំកម្លាំងអាវុធហត្ថខេត្ត សហការចុះត្រួតពិនិត្យ និង ជួយសង្គ្រោះករណីលិចទូកដរ
Read more about the article កម្លាំងអាវុធហត្ថខេត្តកោះកុង សហការបង្ក្រាបរថយន្តគេចពន្ធគយ

កម្លាំងអាវុធហត្ថខេត្តកោះកុង សហការបង្ក្រាបរថយន្តគេចពន្ធគយ

កោះកុង៖ នៅវេលាម៉ោង១៥:៣៥នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តកោះកុង សហការជាមួយសាខាគយ និងរដ្ឋាករខេត្តកោះកុងឃាត់ចាប់រថយន្តបទល្មើសគេចពន្ធគយ ០១គ្រឿងម៉ាក LEXUS RX 400h (HYBRID) ពណ៌សឆ្នាំផលិត2006 ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ2AP-2909  ត្រូវបានម្ចាស់ចតចោលនៅត្រង់ចំនុច មាត់សមុទ្រផ្លូវទៅសួនសត្វចាស់ ក្នុងភូមិសាស្រ្តភូមិចាំយាម ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បច្ចុប្បន្នមន្ត្រីគយនាំមករក្សាទុកនៅក្នុងសាខាគយ និងរដ្ឋាករខេត្តកោះកុងដើម្បីចាត់ការតាមនីតិវិធី៕

Continue Readingកម្លាំងអាវុធហត្ថខេត្តកោះកុង សហការបង្ក្រាបរថយន្តគេចពន្ធគយ
Read more about the article កម្លាំងអាវុធហត្ថខេត្តក្រចេះ សហការឃាត់រថយន្តដឹកឈើគ្មានលិខិតអនុញ្ញាត

កម្លាំងអាវុធហត្ថខេត្តក្រចេះ សហការឃាត់រថយន្តដឹកឈើគ្មានលិខិតអនុញ្ញាត

ក្រចេះ៖ រសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងក្រចេះ សហការជាមួយផ្នែករដ្ឋបាលព្រៃឈើក្រចេះ បានចុះចាប់ឃាត់រថយន្តចំនួន០១គ្រឿងដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត នៅចំណុចរង្វង់មូលខ្លាស្ទុះស្ថិតនៅភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដោយបានឃាត់រថយន្តម៉ាក Hyundia(វេអង) សណ្តោងរ៉ឺម៉ក ពណ៌សផ្លាកលេខកំពង់ចាម3B-2137 ដឹកឈើអារប្រភេទលេខ១ (ផ្ចឹក) ចំនួន៣៩ដុំ ស្មើ ១.០៨១ម៉ែត្រត្រីគុណ នៀវចំនួន៦៧សន្លឹក ស្មើ ០.១៤៧ម៉ែត្រត្រីគុណ សរុបស្មើ ១.២២៨ម៉ែត្រត្រីគុណ។ បច្ចុប្បន្នវត្ថុតាងខាងលើបានបញ្ជូនទៅរក្សាទុកនៅស្ថានីយ៍បណ្តុះកូនឈើខ្សារដើម្បីចាត់ការតាមនីតិវិធី៕

Continue Readingកម្លាំងអាវុធហត្ថខេត្តក្រចេះ សហការឃាត់រថយន្តដឹកឈើគ្មានលិខិតអនុញ្ញាត
Read more about the article អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

តាកែវ៖ រសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ កម្លាំងការិយាល័យគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោក អនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យបានទទួលបទបញ្ជា លោក ឧត្តមសេនីយ៍ ត្រី សេង មហា មេបញ្ជាការ និងសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ បានចុះបង្រ្កាបករណីគ្រឿងញៀនចំណុចភូមិព្រៃពាយ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ​ ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពុងបន្តនីតិវិធី។

Continue Readingអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article មន្ត្រីជំនាញអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៥នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត

មន្ត្រីជំនាញអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៥នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត

បន្ទាយមានជ័យ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ មន្ត្រីជំនាញអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានបញ្ជូនក្មេងទំនើង៥នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទៅអយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី។

Continue Readingមន្ត្រីជំនាញអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៥នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត
Read more about the article មន្ត្រីជំនាញអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៥នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត

មន្ត្រីជំនាញអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៥នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត

បន្ទាយមានជ័យ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ មន្ត្រីជំនាញអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានបញ្ជូនក្មេងទំនើង៥នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទៅអយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី។

Continue Readingមន្ត្រីជំនាញអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៥នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត
Read more about the article កម្លាំងអាវុធហត្ថខេត្តកោះកុង សហការជាមួយសាខាគយ និងរដ្ឋាករខេត្តកោះកុង ឃាត់ចាប់រថយន្តបទល្មើសគេចពន្ធគយ

កម្លាំងអាវុធហត្ថខេត្តកោះកុង សហការជាមួយសាខាគយ និងរដ្ឋាករខេត្តកោះកុង ឃាត់ចាប់រថយន្តបទល្មើសគេចពន្ធគយ

កោះកុង៖ នៅវេលាម៉ោង១៦:៥២នាទី ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តកោះកុង សហការជាមួយសាខាគយ និងរដ្ឋាករខេត្តកោះកុង ឃាត់ចាប់រថយន្តបទល្មើសគេចពន្ធគយ ០១គ្រឿងម៉ាកCAMRY LE ពណ៌ទឹកប្រាក់ឆ្នាំផលិត២០០៧ ចង្កូតឆ្វេង ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ២R- ៣៦៣០ ត្រូវបានម្ចាស់ចតចោលនៅត្រង់ចំណុចចំណតរថយន្តព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមាខេត្តកោះកុង បច្ចុប្បន្នរថយន្តបទល្មើសខាងលើត្រូវបាន រក្សាទុកនៅក្នុងសាខាគយ និងរដ្ឋាករខេត្តកោះកុង ដើម្បីចាត់ការតាមនីតិវិធី៕

Continue Readingកម្លាំងអាវុធហត្ថខេត្តកោះកុង សហការជាមួយសាខាគយ និងរដ្ឋាករខេត្តកោះកុង ឃាត់ចាប់រថយន្តបទល្មើសគេចពន្ធគយ