Read more about the article ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន!

ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន!

កណ្តាល៖ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្រោមការការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ០៥នាក់ ភេទប្រុស។ វត្ថុតាងចាប់យករួមមាន: ថ្នាំញៀន(ម៉ាទឹកកក) ចំនួន១៦កញ្ចប់, ទូរស័ព្ទ ០៤គ្រឿង, ម៉ូតូ០១គ្រឿង, សម្ភារៈប្រើប្រាស់ និងវេចខ្ចប់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

Continue Readingឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន!
Read more about the article កម្លាំងអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង សហការចុះបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង សហការចុះបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ កម្លាំងអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង សហការចុះបង្ក្រាបបទល្មើសនេសាទនៅចំណុច បឹងត្រាំង ព្រែកប្រច័ន្ទ ស្ថិតនៅភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយបានរុះរើរបាំងស្បៃមុងចំនួន ០៦កន្លែង ប្រវែង ១២០០ម៉ែត្រ, លូស្បៃមុងចំនួន១០មាត់, បង្គោលសរុប ៦០០ដើម, ចាក់លែងកូនត្រីចូលបឹងធម្មជាតិចំនួន ៣០គីឡូក្រាម ចំណែកសម្ភារត្រូវបានបំផ្លាញចោលនៅនឹងកន្លែង។

Continue Readingកម្លាំងអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង សហការចុះបង្ក្រាបបទល្មើសនេសាទ
Read more about the article កម្លាំងអាវុធហត្ថខេត្តតាកែវ បានចុះបង្ក្រាបករណីគ្រឿងញៀន ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់

កម្លាំងអាវុធហត្ថខេត្តតាកែវ បានចុះបង្ក្រាបករណីគ្រឿងញៀន ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់

តាកែវ៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តតាកែវ បានចុះបង្ក្រាបករណីគ្រឿងញៀន នៅភូមិបីពៃ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តតាកែវ បានចុះបង្ក្រាបករណីគ្រឿងញៀន ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពត បានចុះបង្ក្រាបករណីគ្រឿងញៀន ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់

កម្លាំងអាវុធហត្ថខេត្តកំពត បានចុះបង្ក្រាបករណីគ្រឿងញៀន ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់

កំពត៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តកំពត បានចុះបង្ក្រាបករណីគ្រឿងញៀន នៅភូមិចក្រីទីង ឃុំព្រៃថ្មង ស្រុកទឹកឈូរ ខេត្តកំពត ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពត បានចុះបង្ក្រាបករណីគ្រឿងញៀន ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ បង្ក្រាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ ០៣នាក់

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ បង្ក្រាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ ០៣នាក់

ព្រះវិហារ៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តព្រះវិហារ បានបង្ក្រាបករណីគ្រឿងញៀន នៅភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ជាបន្តបន្ទាប់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ បង្ក្រាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ ០៣នាក់
Read more about the article កម្លាំងជំនាញអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ជនជាតិថៃ ម្នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

កម្លាំងជំនាញអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ជនជាតិថៃ ម្នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ កម្លាំងជំនាញអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ជនជាតិថៃ ម្នាក់ទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភលើទំនុកចិត្ត។

Continue Readingកម្លាំងជំនាញអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ជនជាតិថៃ ម្នាក់ទៅអយ្យការអមសាលាដំបូងខេត្ត
Read more about the article អាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ០៥នាក់ទៅតុលាការ

អាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ០៥នាក់ទៅតុលាការ

ព្រះសីហនុ៖ នៅវេលាម៉ោង១៥:៣០នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ កម្លាំងជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ០៥នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ ពាក់ព័ន្ធនឹងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចហាងស៊ុប យីហោ ប៉ៃ វៃ ស៊ាង ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

Continue Readingអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ០៥នាក់ទៅតុលាការ
Read more about the article កម្លាំងអាវុធហត្ថស្រុកជាំក្សាន្ត ខេត្តព្រះវិហារ សហការចុះបង្ក្រាបទីតាំងសន្និធិឈើខុសច្បាប់

កម្លាំងអាវុធហត្ថស្រុកជាំក្សាន្ត ខេត្តព្រះវិហារ សហការចុះបង្ក្រាបទីតាំងសន្និធិឈើខុសច្បាប់

ព្រះវិហារ​​៖ នៅវេលាម៉ោង ០៩ និង ០០នាទី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នៅភូមិសែនរុងរឿង៣ ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំដោយលោក វរសេនីយ៍ត្រី ជុន បូរ៉ា មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថស្រុក សហការចុះបង្ក្រាបទីតាំងសន្និធិឈើខុសច្បាប់មួយកន្លែង។ បច្ចុប្បន្នវត្ថុតាងយកមករក្សាទុកនៅស្នាក់ការបរិស្ថានភូមិសែនរុងរឿង៣។

Continue Readingកម្លាំងអាវុធហត្ថស្រុកជាំក្សាន្ត ខេត្តព្រះវិហារ សហការចុះបង្ក្រាបទីតាំងសន្និធិឈើខុសច្បាប់
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង នៅវេលាម៉ោង ១៧និង ៥០នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមជរ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាភ្នំបានចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅភូមិជ្រៃថ្មី ឃុំកោះរការ ស្រុកពាមជរ ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៧នាក់ ជាបន្តបន្ទាប់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article អាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ពាក់ព័ន្ធករណីលួច ទៅសាលាដំបូងខេត្ត

អាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ពាក់ព័ន្ធករណីលួច ទៅសាលាដំបូងខេត្ត

បន្ទាយមានជ័យ៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ មន្ត្រីជំនាញកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ពាក់ព័ន្ធករណីលួច ទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ។

Continue Readingអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ពាក់ព័ន្ធករណីលួច ទៅសាលាដំបូងខេត្ត