Read more about the article កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី០១ ខែធ្នូ  ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់ត្រឡាច បង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្រ្តឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយបានរុះរើរបាំងស្បៃមុងបានចំនួន ១៤កន្លែង ប្រវែង ៧០០ម៉ែត្រ, លូស្បៃមុងចំនួន ១៤មាត់, បង្គោលសរុប ៣៥០ដើម, ចាក់លែងកូនត្រីចូលបឹងធម្មជាតិវិញចំនួន ៦០គីឡូក្រាម ចំណែកសម្ភារៈត្រូវបានដុតបំផ្លាញចោលនៅនឹងកន្លែង។

Continue Readingកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ
Read more about the article កម្លាំងអាវុធហត្ថខេត្តកោះកុង សហការជាមួយនឹងកម្លាំងសាខាគយ ឃាត់ចាប់រថយន្តបទល្មើសគេចពន្ធ

កម្លាំងអាវុធហត្ថខេត្តកោះកុង សហការជាមួយនឹងកម្លាំងសាខាគយ ឃាត់ចាប់រថយន្តបទល្មើសគេចពន្ធ

កោះកុង៖ នៅម៉ោង២១:៥នាទីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង សហការជាមួយនឹងកម្លាំងសាខាគយ និង រដ្ឋាករខេត្តកោះកុង បានឃាត់ចាប់រថយន្តបទល្មើសគេចពន្ធគយ០១គ្រឿងម៉ាក LEXUS GS300 ពណ៌ស ឆ្នាំផលិត២០០៦ ពាក់ស្លាកលេខក្លែងក្លាយ កម្ពុជាSOM-NANG ម្ចាស់ចតចោលមុខមន្ទីរពេទ្យខេត្តកោះកុង ស្ថិតក្នុងភូមិ០១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។បច្ចុប្បន្នសាខាគយនិងរដ្ឋាករខេត្តកោះកុង ដើម្បីបានអនុវត្តតាមនីតិវិធី៕

Continue Readingកម្លាំងអាវុធហត្ថខេត្តកោះកុង សហការជាមួយនឹងកម្លាំងសាខាគយ ឃាត់ចាប់រថយន្តបទល្មើសគេចពន្ធ
Read more about the article សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី០២ ​ខែធ្នូ ​ឆ្នាំ២០២២ អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា ដោយទទួលបានព័ត៌មាន ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ បានបញ្ជាឱ្យក្រុមការងារស្រាវជ្រាវនិង​បង្ក្រាប​បទល្មើសធនធានធម្មជាតិ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការស្រាវជ្រាវករណីដែលសារព័ត៌មានបានចុះផ្សាយថា “បទល្មើសព្រៃឈើកំពុងកើតយ៉ាងរង្គាល នៅតំបន់ស្នួលព្រៃឡង់ក្នុងស្រុករវៀង ខេត្តព្រះវិហារ...”។ កម្លាំងស្រាវជ្រាវព័ត៌មានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះដល់ទីតាំងក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នៅថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា បានធ្វើការស្រាវជ្រាវ ពិនិត្យទីតាំងជាក់ស្តែង ស្តាប់ការបំភ្លឺពីមេភូមិ ពីនាយផ្នែករដ្ឋបាលព្រៃឈើរវៀង…

Continue Readingសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន

កំពត៖ ដោយបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និង សម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង ១៦ និង ៣០នាទីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកដងទង់ ដឹកនាំដោយលោក វរសេនីយ៍ឯក សេង វិច្ឆិកា មេញ្ជាការរងទទួលជំនាញគ្រឿងញៀន បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និង ប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិស្មោរតូចឃុំអង្គរមាសស្រុកដងទង់ខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យ ០២នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។…

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article អាវុធហត្ថខេត្តកំពតឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តកំពតឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កំពត៖ ដោយបានការអនុញ្ញាតពី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និង សម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង ១៤ និង២០ នាទីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបន្ទាយមាស បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និង ប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិព្រៃចេក ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យ ០៣នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធ។

Continue Readingអាវុធហត្ថខេត្តកំពតឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងចម្រុះ ចុះបង្រ្កាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងចម្រុះ ចុះបង្រ្កាបបទល្មើសនេសាទ

ពោធិ៍សាត់៖ ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងចម្រុះ ចុះបង្រ្កាបបទល្មើសនេសាទនៅចំណុចលេខ (០៤២៥១៦៨-១៣៨៧៤៩៨) ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច់ ស្រុកក្រគរ ខេត្តពោធិ៍សាត់លទ្ធផលបង្រាបបានបង្គោលឈ្នុកចំនួន១៣កន្លែង ស្មើនឹង១៥៦ដើម របាំងសាច់អួនចំនួន១០ខ្សែ ស្មើនឹង២៧០០ម៉ែត្រ ក្បាលបរចំនួន ៥ គ្រឿង បង្គោលចម្រឹងចំនួន៧០ដើម លែងកូនត្រីចម្រុះចំនួន៥០ គីឡូក្រាម ចូលទន្លេវិញ វត្ថុតាងកាប់បំផ្លាញចោលនៅនឹងកន្លែង។

Continue Readingកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងចម្រុះ ចុះបង្រ្កាបបទល្មើសនេសាទ
Read more about the article អាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កំពត៖ ដោយបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និង សម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង ១៤ និង ២០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកទឹកឈូ ចុះបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិកំពង់កណ្តាលឃុំជុំគ្រៀលស្រុកទឹកឈូខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត…

Continue Readingអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ដោយបានទទួលបទបញ្ជាពី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និង ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី ២៤ខែ វិឆ្ឆិកា ឆ្នាំ ២០២២ វេលាម៉ោង១៨ និង ០០នាទី កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបង្រ្កាបករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម  រួចឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន ០៤នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងត្រូវបានមន្ត្រីជំនាញ កងរាជអាវុធហត្ថខេត្តកំពង់ចាមចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article អាវុធហត្ថខេត្តកែប ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តកែប ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កែប៖ ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប នៅវេលាម៉ោង ២០ និង ០០នាទីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចខាងកើតសួនច្បាវិមានឯករាជ្យខេត្ត ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ដោយបានកម្លាំងយើងធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធ។ បច្ចុប្បន្នកម្លាំងអាវុធហត្ថបានកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី។

Continue Readingអាវុធហត្ថខេត្តកែប ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កំពង់ចាម៖ ដោយបានទទួលបទបញ្ជាពី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម។  នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះបង្ក្រាបករណីគ្រឿងញៀននៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយបានឃាត់ខ្លួនជនសង្ស័យបាន០១នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង ត្រូវបានមន្ត្រីអាវុធហត្ថខេត្តកំពង់ចាមដើម្បីចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន