Read more about the article អាវុធហត្ថខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ប៉ៃលិន៖ ការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានចុះបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៥នាក់ នៅវេលាម៉ោង  ១១និង ៣០នាទីព្រឹក ថ្ងៃអង្គារ ទី១៧ ខែមករាឆ្នាំ២០២៣ នៅភូមិអូរពើត សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងបានចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿតងាមនីតិវិធី។

Continue Readingអាវុធហត្ថខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនម្នាក់

កម្លាំងអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនម្នាក់

កំពត៖ នៅវេលាម៉ោង ១៥:៤៥នាទីថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៣ ដោយបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឈូក ខេត្តកំពត បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសនូវសារធាតុញៀន ស្ថិតក្នុងភូមិខ្នាច់រមាស ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានមន្ត្រីជំនាញចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនម្នាក់
Read more about the article កម្លាំងអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន

បាត់ដំបង៖ នៅថ្ងៃទី១៤ ខែ មករា ឆ្នាំ ២០២៣ វេលា ម៉ោង១៧:១០នាទី កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានចុះបង្រ្កាបបទល្មើសជាក់ស្ដែង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននៅស្ថិតក្នុងភូមិអូរមុន្នី ឃុំអន្លង់ ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ លួន លី ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិអូរមុន្នី ឃុំអន្លង់ ស្រុកសង្កែ ខេត្តបាត់ដំបង និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន បច្ចុប្បន្នជនសង្ស័យ និង…

Continue Readingកម្លាំងអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តកែប ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកែប ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កែប៖ ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប និងបានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត នៅវេលាម៉ោង ១៩ និង៣០នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ទោ នាង រ័ត្ន ប្រធានមន្ទីរ បានចុះបង្ក្រាបករណី រក្សាទុកនិងប្រើប្រាស់គ្រឿងញៀន ស្ថិតនៅភូមិ កែវក្រសាំង សង្កាត់កែប ក្រុងកែប បានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះ សុខ ហ៊ន ភេទប្រុស…

Continue Readingកម្លាំងអាវុធហត្ថខេត្តកែប ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ឧត្តរមានជ័យ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក អនុសេនីយ៍ឯក ប៊ុត សាវុទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ អ៊ុត ឈាន ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិត្រពាំងទូង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ករណីជួញដូររក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញឿន នៅចំណុចភូមិ- សង្កាត់-ក្រុងខាងលើ កម្លាំងបានចាប់យកវត្ថុតាង ម្សៅក្រាមពណ៌សថ្លា ចំនួន…

Continue Readingកម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបសន្និធិឈើខុសច្បាប់

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបសន្និធិឈើខុសច្បាប់

បាត់ដំបង៖ នៅវេលាម៉ោង០៥:៤៥នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិ ភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករតនមណ្ឌល ដឹកនាំដោយលោក វរសេនីយ៍ត្រី នឹម ពិសិដ្ឋ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុក បានល្បាតប្រទះឃើញរថយន្ត ដែលដឹកសន្និធិឈើខុសច្បាប់ ចំនួន  ០១គ្រឿង  ម៉ាកសាំងយ៉ុង (គ្មានស្លាកលេខ) នៅក្នុងដីទំនេរមិនមានម្ចាស់ ពេលកម្លាំងត្រួតពិនិត្យឃើញក្នុងរថយន្តមានផ្ទុកឈើជ្រុង និងបានបញ្ជូនរថយន្តនោះមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើធ្វើការត្រួតពិនិត្យ  និងវាស់វែង ឃើញមានប្រភេទឈើធ្នង់ចំនួន ៨៨ដើម…

Continue Readingកម្លាំងអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបសន្និធិឈើខុសច្បាប់
Read more about the article កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៥នាក់

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៥នាក់

បាត់ដំបង៖ អនុវត្ដន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង នៅវេលាម៉ោង ២២:០០នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ៥នាក់ជាបន្តបន្ទាប់ នៅភូមិវត្ដគរ សង្កាត់វត្ដគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពាក់ព័ន្ធនឹងករណីលួច និងករណីគ្រឿងញៀន ព្រមទាំងបានចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។  បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៥នាក់
Read more about the article កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនបុរសម្នាក់តាមដីកា

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនបុរសម្នាក់តាមដីកា

បាត់ដំបង៖ អនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង នៅវេលាម៉ោង២១:១៥នាទីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានចុះអនុវត្តន៍ដីកាបង្គាប់ឲ្យចាប់ខ្លួន និងបង្រ្កាបបទល្មើសជាក់ស្ដែង នៅក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានធ្វើការចាប់ខ្លួនជនត្រូវចោទម្នាក់ ឈ្មោះ ទេព សោភ័ណ្ឌ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង…

Continue Readingកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនបុរសម្នាក់តាមដីកា
Read more about the article កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ

ពោធិ៍សាត់៖ នៅវេលាម៉ោង៨:៥០នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទនៅចំណុចលេខ(០៤៣៣៧៤៤-១៣៨៥០៨០)ស្ថិតក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបានរុះរើរបាំងសាច់អួនចំនួន៧ខ្សែ ប្រវែង១,៨៥០ម៉ែត្រ, លូកងចំនួន០៥មាត់, របាំងស្បៃមុងចំនួន១២ខ្សែ ប្រវែង១៦០០ម៉ែត្រ, លូងស្បៃមុងចំនួន ០៨មាត់, បង្គោលចំនួន៣៥០ ដើម, ចាក់លែងកូនត្រីចម្រុះចំនួន៥០ គីឡូក្រាម ចូលបឹងទន្លេសាបវិញ វត្ថុតាងរុះរើបំផ្លាញចោលនៅនឹងកន្លែង។

Continue Readingកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ
Read more about the article អាវុធហត្ថខេត្តក្រចេះ សហការបង្ក្រាបបទល្មើសព្រៃឈើ

អាវុធហត្ថខេត្តក្រចេះ សហការបង្ក្រាបបទល្មើសព្រៃឈើ

ក្រចេះ៖ នៅវេលាម៉ោង១០:៣០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ កម្លាំមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំបូរ ខេត្តក្រចេះ ដឹកនាំដោយលោក អនុសេនីយ៍ត្រី មាស ដារិន ជំនួយការស្រុក សហការជាមួយមន្រ្តីបរិស្ថានដែនជំរកព្រៃឡង់ និងមន្រ្តីនគរបាល បានចុះល្បាតស្រាវជ្រាវ បង្រ្កាបបទល្មើសធនធានធម្មជាតិ ប្រទះឃើញឈើសន្និធិ ១កន្លែងនៅចំណុចជប់ ស្ថិតក្នុងភូមិកំពង់ចាម ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បានរកឃើញ ឈើអារគ្រឿងនិងក្តារ ប្រភេទលេខ២ (ឈើទាល,ប្តៀក,ខ្លុង) សរុបចំនួន ២៣៦ សន្លឹក…

Continue Readingអាវុធហត្ថខេត្តក្រចេះ សហការបង្ក្រាបបទល្មើសព្រៃឈើ