Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង៖ វេលាម៉ោង ០៨:៣០ នាទីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំងបានសហការបង្ក្រាបបទល្មើសនេសាទនៅចំណុចស្វាយបាក់ ព្រែកស្ដីដង្គង បាក់អង្រត់ (តំបន់អភិរក្សជលផលបឹងប្រា) ស្ថិតនៅក្នុងភូមិក្បាលកន្លង់ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយបានរុះរើរបាំងសាច់អួនចំនួន០២កន្លែង ប្រវែង១០០ម៉ែត្រ, លូសាច់អួនចំនួន០៥មាត់, សម្រាស់ ចំនួន០៦កន្លែងស្មើនឹង ៩០ម៉ែត្រការ៉េ, មែកសម្រាស់ចំនួន៣០០មែក, បង្គោលចំនួន៧០ដើម,  ចាក់លែងកូនត្រីចូលទន្លេវិញចំនួន ១០ គីឡូ សម្ភារៈត្រូវបានបំផ្លាញចោលនៅនឹងកន្លែង។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនត្រូវចោទម្នាក់តាមដីការ

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនត្រូវចោទម្នាក់តាមដីការ

កំពង់ឆ្នាំង៖ នៅវេលាម៉ោង១៣ និង៤៥នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានស្រុករលាប្អៀរ  និងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនជនត្រូវចោទចំនួន០១នាក់ ឈ្មោះ ចាន់ ផល្លី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិ ព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៤៩៣ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ចេញដោយ លោក ភី ដារ៉ូ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ឆ្នាំង ពីបទជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ បច្ចុប្បន្នជនត្រូវចោទ…

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនត្រូវចោទម្នាក់តាមដីការ
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កំពត៖ នៅវេលាម៉ោង ២២ និង ៥០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយមាស បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយបានឃាត់ខ្លួនជនសង្ស័ម្នាក់នៅភូមិព្រៃចេក ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត និងបានចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ

នៅថ្ងៃ១១ ខែមករា ឆ្នាំ២០២២ ក្រុមអន្តរាគមន៍បង្រ្កាបបទល្មើសជលផលនៅបឹងទន្លេ សាបប្រចាំការនៅកន្លែងអភិរក្សជ្រោយស្តី ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ដៀប បូរ៉ា តំណាងរដ្ឋបាលជលផល លោក ឧ.ទោ សាន ប៊ុនធឿន តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក វរសេនីយ៍ទោ នួន សាវឿន តំណាងអគ្គស្នងការនគបាលជាតិ សហការចូលរួមពីលោកនាយផ្នែក លោកនាយសង្កាត់រដ្ឋបាលជលផលកំពង់លួង យោធានិងកងរាជអាវុធស្រុក ចុះប្រតិបត្តិការបង្ក្រាបបទ ល្មើសនេសាទ នៅចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំងនិងខេត្តពោធិ៍សាត់ បានរុះរើនិងបំផ្លាញចោលរបាំងសាច់អួនលើសប្រវែង និងខុសក្រឡានៅនឹងកន្លែងចំនួន ១០ខ្សែរ…

Continue Readingកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ
Read more about the article កម្លាំងអាវុធហត្ថខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ប៉ៃលិន៖ នៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣ កម្លាំងអាវុធហត្ថខេត្តប៉ៃលិន បានបង្ក្រាបករណីគ្រឿងញៀននៅភូមិផ្សាព្រំ ជើង  ឃុំស្ទឹងកាច់  ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយមានឃាត់ខ្លូនជនសង្ស័យ ០៥នាក់ជាបន្តបន្ទាប់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន ។ បច្ចុប្បន្ន មន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តប៉ៃលិន ដើម្បីចាត់ទៅតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តកែប ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកែប ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កែប៖ នៅវេលាម៉ោង ២៣ និង៥៥នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកែប សហការជាមួយកម្លាំង កងអនុសេនាធំ ដឹកនាំដោយលោក អនុសេនីយឯក ដួង ប្រុស អនុប្រធានមន្ទីរ បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅចំណុចចាងណាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ១ នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នមន្ត្រីជំនាញកំពុងអវត្តន៍តាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តកែប ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article អាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កំពត៖ នៅវេលាម៉ោង ១៤ និង ២០ នាទីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ដោយបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត។កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកទឹកឈូ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុច ភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង…

Continue Readingអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article អាវុធហត្ថខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កោះកុង៖ នៅវេលាម៉ោង១២:១០នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូង លោក វរសេនីយ៍ទោ នួន វុត្ថា មេបញ្ជាការរងទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានដឹកនាំកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកគិរីសាគ និងស្នាក់ការសន្តិសុខតារាសាគរ ចុះបង្ក្រាបបទល្មើសជួញដូរនិងរក្សាទុកដោយខុសច្បាប់គ្រឿងញៀននៅចំណុចជិតក្រុមហ៊ុនឡុងបេ (អគារកម្មករបោះបង់ចោល) ស្ថិតនៅភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន បច្ចុប្បន្នកម្លាំងជំនាញកំពុងអនុវត្តន៍តាមនីតិវីធី៕

Continue Readingអាវុធហត្ថខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

តាកែវ៖ នៅវេលាម៉ោង ១៤ និង ២០នាទី ថ្ងៃទី០២ ខែមករាឆ្នាំ២០២៣ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តតាកែវ និងកម្លាំងមូលដ្ឋានស្រុកសំរោង និងស្រុកព្រៃកប្បាស និងដោយមានការសម្របសម្រួលនិតិវិធីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាក់ស្ដែង នៅចំណុចភូមិអញ្ចាញ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ ឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី។

Continue Readingអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តកោះកុង សហការឃាត់ចាប់រថយន្តបទល្មើសគេចពន្ធគយ

កម្លាំងអាវុធហត្ថខេត្តកោះកុង សហការឃាត់ចាប់រថយន្តបទល្មើសគេចពន្ធគយ

កោះកុង៖ វេលាម៉ោង១៧:១០នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ កម្លាំងអាវុធហត្ថខេត្តកោះកុង សហការជាមួយកម្លាំងសាខាគយ និងរដ្ឋាករខេត្តកោះកុង ស្ទាក់ឃាត់ចាប់រថយន្តបទល្មើសគេចពន្ធគយ ០១គ្រឿង ម៉ាក TOYOTA PRIUS(HYBRID) ពណ៌ស ឆ្នាំផលិត២០១០ ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ2BH-7418 នៅពេលដែលម្ចាស់កំពុងបើកបរនៅតាមដងផ្លូវត្រង់ចំណុចទល់មុខកាកបាទក្រហមខេត្តកោះកុង ក្នុងភូមិសាស្រ្ត ភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ បច្ចុប្បន្នរថយន្តបទល្មើសខាងលើត្រូវបានរក្សាទុកនៅឯសាខាគយ និងរដ្ឋាករខេត្តកោះកុង ដើម្បីរង់ចាំអនុវត្តន៍តាមនីតិវីធី ។

Continue Readingកម្លាំងអាវុធហត្ថខេត្តកោះកុង សហការឃាត់ចាប់រថយន្តបទល្មើសគេចពន្ធគយ