Read more about the article កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ បង្ក្រាបល្បែងស៊ីសង

កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ បង្ក្រាបល្បែងស៊ីសង

ត្បូងឃ្មុំ៖ មានករណីលេងល្បែងស៊ីសង និងបើកកន្លែងលេងល្បែងស៊ីសង កាន់កាប់ល្បែងស៊ីសង ចាត់ចែង និងភ្នាក់ងារស៊ីសង (សង្វៀនជល់មាន់ និងអាប៉ោង) នៅចំណុចកាស៊ីណូហ្រ្គេនហ្គោលដេន ស្ថិតក្នុងភូមិត្រពាំងផ្លុង១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិ ឃុំ មានសុវត្ថិភាព និងមានការចង្អុរបង្ហាញពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការដឹកនាំ បញ្ជាផ្ទាល់ លោក ឧត្តមសេនីយ៍ត្រី…

Continue Readingកម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ បង្ក្រាបល្បែងស៊ីសង
Read more about the article កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យ០៥នាក់ ទៅតុលាការ

កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យ០៥នាក់ ទៅតុលាការ

ភ្នំពេញ៖ នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យ០៥នាក់ ទៅតុលាការពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ចំនួន២ករណីផ្សេងគ្នា។

Continue Readingកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យ០៥នាក់ ទៅតុលាការ
Read more about the article កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០៤នាក់

កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០៤នាក់

ឧត្តរមានជ័យ៖ ដោយទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ កម្លាំងអាវុធហត្ថខេត្ត ដឹកនាំដោយលោក អនុសេនីយ៍ឯ ប៊ុត សាវុទ្ធ  នាយការិល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណី ករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់នៅភូមិឈូក សង្កាត់-ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យ ០៤នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០៤នាក់
Read more about the article កម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបបទល្មើសព្រៃឈើ

រតនគិរី៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ក្រោយពីបានទទួលព័ត៌មាន ថាមានក្រុមឈ្មួញលួចដឹកឈើចេញពីភូមិម៉ាស ឃុំប៉ូ ស្រុកអូរជុំ ខេត្តរតនគិរី កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី និងកម្លាំងមូឡដ្ឋានកងរាជអាវុធហត្ថស្រុកអូរជុំ ដឹកនាំដោយលោក វរសេនីយ៍ទោ ឃី សុខា ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខកងរាជអាវុធហត្ថខេត្ត បានចុះទៅដល់ចំណុចខាងលើក និងបានរុករកឃើញរថយន្តនៅចំណុចនិយាមកា (X730757  Y1540916 ) ដោយរថយន្តចតទុកចោល មានផ្ទុកឈើសុក្រមចំនួន ១៣ដុំ ស្មើនឹង ៧.៨៥៥ ម៉ែត្រគូប ដោយម្ចាស់បានរត់គេចខ្លួនបាត់ ។ បច្ចុប្បន្នវត្ថុតាងខាងលើបានប្រគល់អោយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី…

Continue Readingកម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបបទល្មើសព្រៃឈើ
Read more about the article កម្លាំងមូលដ្ឋាន កថរាជអាវុធហត្ថ ស្រុកសំបូរ ខេត្តក្រចេះ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងមូលដ្ឋាន កថរាជអាវុធហត្ថ ស្រុកសំបូរ ខេត្តក្រចេះ សហការបង្ក្រាបបទល្មើសព្រៃឈើ

ក្រចេះ៖ នៅវេលាម៉ោង១៧:៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋាន កថរាជអាវុធហត្ថ ស្រុកសំបូរ ខេត្តក្រចេះ ដឹកនាំដោយលោក អនុសេនីយ៍ឯក ង៉ែត ប៉ុណ្ណាកា នាយសេនាធិការស្រុក សហការជាមួយមន្រ្តីជំនាញសង្កាត់រដ្ឋបាលព្រៃឈើវឌ្ឍនៈ បានធ្វើការចុះល្បាតស្រាវជ្រាវ បង្រ្កាបបទល្មើសធនធានធម្មជាតិ(ព្រៃឈើ) ការដឹកជញ្ជូនផល-អនុផលព្រៃគ្មានលិខិតអនុញ្ញាត ស្ថិតនៅក្នុងភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដោយបានឃាត់បានរថយន្តសាំយ៉ុង ០១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AF 1129  ដឹកឈើអារប្រភេទលេខ១…

Continue Readingកម្លាំងមូលដ្ឋាន កថរាជអាវុធហត្ថ ស្រុកសំបូរ ខេត្តក្រចេះ សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់

កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់

ឧត្តរមានជ័យ៖ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានបង្ក្រាបករណីជួញដូរ និងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ នៅភូមិស្រែក្រសាំង ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ គង់ មុំ ភេទស្រី អាយុ ៦២ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅ ភូមិ-ឃុំ -ស្រុក ខាងលើ។ វត្ថុតាងចាប់យកមានម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន ១៤កញ្ចប់តូច ស្មើនឹង ២.៣៦ក្រាម បច្ចុប្បន្នកម្លាំងជំនាញបានចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់
Read more about the article អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

បាត់ដំបង៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង វេលាម៉ោង០៩:២០នាទី នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្ដបាត់ដំបង បានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានចាប់ខ្លួនជនសង្ស័យ ០២នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន បច្ចុប្បន្នមន្ត្រីជំនាញបានអនុវត្តតាមនីតិវិធី។

Continue Readingអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article អាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកា

អាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកា

កំពង់ឆ្នាំង៖ ដោយបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង១១:២០នាទីព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅចំណុចផ្ទះជនសង្ស័យស្ថិតក្នុងភូមិក្នុង ឃុំ-ស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កម្លាំងកម្លាំងអាវុធហត្ថស្រុកកំពង់លែង បានចុះឃាត់ខ្លួន ជនសង្ស័យចំនួន០១នាក់ ឈ្មោះ ធី សែន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិក្នុង ឃុំស្វាយរំពារ ស្រុកកំពង់លែង តាមដីកាបង្គាប់អោយចាប់ខ្លួនលេខ២១៣/២០២៣ ពីបទ ផ្ដើមគំនិតក្នុងអំពើចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។…

Continue Readingអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកា
Read more about the article អាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ឧត្តរមានជ័យ៖ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិកណ្ដែក សង្កាត់-ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យ ០២នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន បច្ចុប្បន្ន កម្លាំងជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article អាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ០៦នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

អាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ០៦នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

ព្រះសីហនុ៖ នៅវេលាម៉ោង០៩:០០នាទីព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ០៦នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងករណីជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលកម្លាំងបង្ក្រាបបាន នៅវេលាម៉ោង១១:០០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

Continue Readingអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ០៦នាក់ទៅអយ្យការអមសាលាដំបូងខេត្ត