ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថ ខែឧសភា
ភ្នំពេញ៖ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយ៖ ១-របាយការណ៍ការត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថ ខែឧសភា និងទិសដៅការងារកងរាជអាវុធហត្ថ ខែមិថុនា ឆ្នាំ២០២៣ ២-ផែនការរដូវវស្សារ ឆ្នាំ២០២៣ ៣-ការរៀបចំឈរផែនសម្រាប់ចូលរួមឈរផែននៅកងពលតូចលេខ៧០ កងទ័ពជើងគោក…