You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថ ខែឧសភា

ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថ ខែឧសភា

ភ្នំពេញ៖ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយ៖

១-របាយការណ៍ការត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថ ខែឧសភា និងទិសដៅការងារកងរាជអាវុធហត្ថ ខែមិថុនា ឆ្នាំ២០២៣

២-ផែនការរដូវវស្សារ ឆ្នាំ២០២៣

៣-ការរៀបចំឈរផែនសម្រាប់ចូលរួមឈរផែននៅកងពលតូចលេខ៧០ កងទ័ពជើងគោក នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការចូលរួមពី នាយសេនាធិការរង ស្នងការ ស្នងការរង នាយកសាលាទាំងពីរ នាយ នាយរងការិយាល័យ ប្រធាន អនុប្រធានអង្គភាព និងមានភ្ជាប់តាមប្រព័ន្ធ Video Conference ទៅគ្រប់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថទូរទាំង២៥ រាជធានី-ខេត្ត។