Read more about the article ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន ត្រួតពិនិត្យកម្លាំង មធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខា ត្រៀមអន្តរាគមន៍

ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន ត្រួតពិនិត្យកម្លាំង មធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខា ត្រៀមអន្តរាគមន៍

ព្រៃវែង៖ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុអហត្ថខេត្តព្រៃវែង បានរៀបចំពិធីត្រួតពិនិត្យកម្លាំង មធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខា ត្រៀមអន្តរាគមន៍អនុវត្តដីកាតុលាការ និងត្រៀមអន្តរាគមន៍ ជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋ នៅពេលមានទឹកជំនន់។ ពិធីនេះស្ថិត ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង ។

Continue Readingឧត្តមសេនីយ៍ត្រី ឈួន គឹមសាន ត្រួតពិនិត្យកម្លាំង មធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខា ត្រៀមអន្តរាគមន៍
Read more about the article ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថរយៈពេល ០៩ខែ

ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថរយៈពេល ០៩ខែ

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញចូលរួមពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថរយៈពេល ០៩ខែ ទិសដៅត្រីមាសទី៤ ឆ្នាំ២០១៩ និងពិធីប្រកាស និងផ្លាស់ប្តូរមុខងារ បណ្តោះអាសន្ន មេបញ្ជាការស្រុកជលគីរី។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ តាមបណ្តាមូលដ្ឋានក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងនាយ…

Continue Readingឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថរយៈពេល ០៩ខែ
Read more about the article ឧត្តមសេនីយ៍ត្រី ហង្ស ថុល អញ្ជើញបិទវគ្គបំប៉នជំនាញកងរាជអាវុធហត្ថប្រចាំឆមាសទី២

ឧត្តមសេនីយ៍ត្រី ហង្ស ថុល អញ្ជើញបិទវគ្គបំប៉នជំនាញកងរាជអាវុធហត្ថប្រចាំឆមាសទី២

កំពង់ធំ៖ នៅរសៀលថ្ងៃច័ន្ទ ទី១៦ ខៃកញ្ញា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានរៀបចំពិធីបិទវគ្គបំប៉នជំនាញកងរាជអាវុធហត្ថប្រចាំឆមាសទី២ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ព្រមទាំងអស់លោកជាមេបញ្ជាការរង នាយសេនាធិការដ្ឋាន ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ និងសិក្ខាកាមជាច្រើនរូបផងដែរ ។

Continue Readingឧត្តមសេនីយ៍ត្រី ហង្ស ថុល អញ្ជើញបិទវគ្គបំប៉នជំនាញកងរាជអាវុធហត្ថប្រចាំឆមាសទី២
Read more about the article កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង សហការចុះទប់ទឹកជំនន់ទន្លេហូរច្រោះផ្លូវ!

កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង សហការចុះទប់ទឹកជំនន់ទន្លេហូរច្រោះផ្លូវ!

ព្រៃវែង៖ ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុហត្ថខេត្តព្រៃវែង នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ លោក វរសេនីយ៍ឯក ញ៉ែម វិរៈជួប មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត និងស្រុកពោធិ៍រៀង សហការជាមួយគណៈបញ្ជការឯកភាពខេត្ត ស្រុក ចុះទប់ទឹកជំនន់ទន្លេហូរច្រោះផ្លូវ០១កន្លែង និងច្រកដីដាក់បាវបាំងការពារទឹករលកប្រវែង ៣០០ម៉ែត្រ នៅភូមិពោធិ៍រៀងត្បូង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

Continue Readingកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង សហការចុះទប់ទឹកជំនន់ទន្លេហូរច្រោះផ្លូវ!
Read more about the article ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព អតីតបញ្ជាការរងកងរាជអាវុធហត្ថខេត្តរតនគិរី!

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព អតីតបញ្ជាការរងកងរាជអាវុធហត្ថខេត្តរតនគិរី!

រតនគិរី៖ ព្រឹកថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក វរសេនីយ៍ឯក មាស សាមិនអតីតមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត (ចូលនិវត្តន៍) បានទទួលមរណភាពកាលពីវេលាម៉ោង១០ និង ៤៥នាទីព្រឹកថ្ងៃទីព្រហស្បតិ៍ ទី១២ ខែកញ្ជា ឆ្នាំ២០១៩ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ និងបានពាំនាំនៅថវិការបស់ លោក នាយឧត្តមសេនីយ៍ សៅ…

Continue Readingឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព អតីតបញ្ជាការរងកងរាជអាវុធហត្ថខេត្តរតនគិរី!
Read more about the article ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត ដឹកនាំកិច្ចប្រជុំបូសរុបលទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០១៩!

ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត ដឹកនាំកិច្ចប្រជុំបូសរុបលទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០១៩!

សៀមរាប៖ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំបូសរុបលទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០១៩ និងលើកទឹកដៅបន្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុកជាច្រើនរូបផងដែរ។

Continue Readingឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត ដឹកនាំកិច្ចប្រជុំបូសរុបលទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០១៩!
Read more about the article ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង ផ្សព្វផ្សាយការងារជំនាញ និងសភាពការណ៍ថ្មីៗ!

ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង ផ្សព្វផ្សាយការងារជំនាញ និងសភាពការណ៍ថ្មីៗ!

ប៉ៃលិន៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន ព្រឹកថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩ បានរៀបចំពិធីផ្សព្វផ្សាយការងារជំនាញ និងសភាពការណ៍ថ្មីៗ ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។

Continue Readingឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង ផ្សព្វផ្សាយការងារជំនាញ និងសភាពការណ៍ថ្មីៗ!
Read more about the article ឧត្ដមសេនីយ៍ត្រី ហង្ស ថុល អញ្ជើញត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍!

ឧត្ដមសេនីយ៍ត្រី ហង្ស ថុល អញ្ជើញត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍!

កំពង់ធំ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ អញ្ជើញត្រួតពិនិត្យ កម្លាំងត្រៀមអន្តរាគមន៍ និងសំណេះសំណាល ផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវអនុវត្តទៅតាមទិសស្លោករបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា គឺ (ជួយគិត ជួយធ្វើ និងរួមគ្នាទទួលខុសត្រូវ)។ លោក ឧត្ដមសេនីយ៍ត្រី ហង្ស ថុល បានបន្តទៀតថា កម្លាំងកងរាជអាវុធហត្ថទាំងអស់ ត្រូវមានការសាមគ្គីគ្នា ឯកភាពគ្នាជាធ្លុងមួយហើយខិតខំរៀនសូត្រឲ្យមានសមត្ថភាពពិតប្រាកដ និងដកស្រង់យកបទពិសោធន៍ល្អៗ…

Continue Readingឧត្ដមសេនីយ៍ត្រី ហង្ស ថុល អញ្ជើញត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍!
Read more about the article ឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុនថាន បានរៀបចំពិធីក្រុងពាលីសាងសង់អាគារថ្មីមួយខ្នងនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ!

ឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុនថាន បានរៀបចំពិធីក្រុងពាលីសាងសង់អាគារថ្មីមួយខ្នងនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ!

ក្រចេះ៖ នៅបញ្ជាការរដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំពិធីក្រុងពាលីសុំម្ចាស់ទឹកដី កសាងអាគារថ្មីមួយខ្នងប្រក់ក្បឿង ដែលមានទំហំទទឹងប្រវែង ៧,២០ ម៉ែត្រ និងបណ្តោយប្រវែង ៣៦ ម៉ែត្រ ។ ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ នាយការិយាល័យ និងនាយ - នាយរងអាវុធហត្ថខេត្តជាច្រើននាក់ផងដែរ។ ពិធិនេះប្រព្រឹត្តទៅនៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩។

Continue Readingឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុនថាន បានរៀបចំពិធីក្រុងពាលីសាងសង់អាគារថ្មីមួយខ្នងនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ!
Read more about the article លោក វរសេនីយ៍ឯក ជីវ សាន្ត ដឹកនាំកិច្ចប្រជុំបូកសរុបការងារជំនាញហិរញ្ញវត្ថុទូទាំងរាជធានី-ខេត្ត

លោក វរសេនីយ៍ឯក ជីវ សាន្ត ដឹកនាំកិច្ចប្រជុំបូកសរុបការងារជំនាញហិរញ្ញវត្ថុទូទាំងរាជធានី-ខេត្ត

ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានប្រជុំបូកសរុបការងារជំនាញហិរញ្ញវត្ថុ កងរាជអាវុធហត្ថទូទាំងរាជធានី-ខេត្ត ប្រចាំខែកញ្ញា ទិសដៅខែតុលា ឆ្នាំ២០១៩។ ពិធីនេះក្រោមអធិបតីភាពលោក វរសេនីយ៍ឯក ជីវ សាន នាយរងការិយាល័យហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីនាយរងការិយាល័យហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយការិយាល័យហិរញ្ញវត្ថុតាមបណ្តារាជធានីខេត្ត-ព្រម ទាំងហិរញ្ញវត្ថុកងវរអន្តរាគមន៍ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀត។ នៅក្នុងកិច្ចប្រជុំនោះផងដែរលោក វរសេនីយ៍ឯក ជីវ សាន បានអានអនុក្រឹត្យស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ចំនួន៥០,០០០៛(ប្រាំម៉ឺនរៀល)របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…

Continue Readingលោក វរសេនីយ៍ឯក ជីវ សាន្ត ដឹកនាំកិច្ចប្រជុំបូកសរុបការងារជំនាញហិរញ្ញវត្ថុទូទាំងរាជធានី-ខេត្ត