ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចនិងផ្សព្វផ្សាយផែនការ ការងារជ្រើសរើស ពលទាហាននៃកងរាជអាវុធហត្ថ
ឧត្តរមានជ័យ ៖ ព្រឹកថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារ កងរាជអាវុធហត្ថ ប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការ ការងារជ្រើសរើស ពលទាហាននៃកងរាជអាវុធហត្ថ ពិធីនេះស្ថិតក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត…