Read more about the article ឧត្តមសេនីយ៍ត្រី ប៊ូ គឿន អញ្ជើញចុះសាកសួរសុខទុក្ខគ្រួសារអាវុធហត្ថទើបសម្រាលកូន

ឧត្តមសេនីយ៍ត្រី ប៊ូ គឿន អញ្ជើញចុះសាកសួរសុខទុក្ខគ្រួសារអាវុធហត្ថទើបសម្រាលកូន

ព្រះវិហារ៖ នៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានចាត់អោយលោក ឧត្តមសេនីយ៍ត្រី ប៊ូ គឿន មេបញ្ជាការរង ដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៨០០.០០០រៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមានទឹកផ្លែឈើ ០២កេស ទឹកបរិសុទ្ធ ០២កេស ទឹកដោះគោឆៅ០២ឡូ ទៅប្រគល់ជូនគ្រួសារលោក ព្រឹន្ទបាលទា សំ សុភា សមាជិកមូលដ្ឋាន កងរាជអាវុធហត្ថក្រុងព្រះវិហារ…

Continue Readingឧត្តមសេនីយ៍ត្រី ប៊ូ គឿន អញ្ជើញចុះសាកសួរសុខទុក្ខគ្រួសារអាវុធហត្ថទើបសម្រាលកូន
Read more about the article កម្លាំងអាវុធហត្ថជួយដឹកជញ្ជូនស្ត្រីឈឺពោះឆ្លងទន្លេទៅមណ្ឌលសុខភាព!

កម្លាំងអាវុធហត្ថជួយដឹកជញ្ជូនស្ត្រីឈឺពោះឆ្លងទន្លេទៅមណ្ឌលសុខភាព!

រតនគិរី៖ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដឹកនាំដោយលោក វរសេនីយ៍ត្រីសុខ មិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះជួយសង្គ្រោះស្ត្រីឈឺពោះឆ្លងទន្លេម្នាក់នៅភូមិគងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ស្រ្តីរូបនោះមានឈ្មោះ រពួយ កែវ ភេទស្រី អាយុ ១៧ ឆ្នាំជនជាតិចារាយ ដើម្បីបញ្ជូនទៅកាន់មណ្ឌលសុខភាពបង្អែកស្រុកបរកែវខេត្តរតនគិរី ។ (ថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៩)

Continue Readingកម្លាំងអាវុធហត្ថជួយដឹកជញ្ជូនស្ត្រីឈឺពោះឆ្លងទន្លេទៅមណ្ឌលសុខភាព!
Read more about the article ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង ផ្សព្វផ្សាយការងារជំនាញ និងសភាពការណ៍វិវត្តន៍ថ្មីៗ ប្រចាំឆ្នាំ២០១៩

ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង ផ្សព្វផ្សាយការងារជំនាញ និងសភាពការណ៍វិវត្តន៍ថ្មីៗ ប្រចាំឆ្នាំ២០១៩

ប៉ៃលិន៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំពិធីផ្សព្វផ្សាយការងារជំនាញ និងសភាពការណ៍វិវត្តន៍ថ្មីៗ ប្រចាំឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។ ពិធីផ្សព្វផ្សាយនេះប្រព្រឹត្តទៅនាទីរសៀល ថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០១៩។

Continue Readingឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង ផ្សព្វផ្សាយការងារជំនាញ និងសភាពការណ៍វិវត្តន៍ថ្មីៗ ប្រចាំឆ្នាំ២០១៩
Read more about the article កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ!

កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ!

រតនគិរី៖ យោងតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី លោក វរសេនីយ៍ទោ ឃី សុខា ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថខេត្តបានដឹកនាំកម្លាំង សហការជាមួយមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបានលុង និងរដ្ឋបាលព្រៃឈើចំនួន និងដោយមានការសម្របសម្រួលនីតិវិធីពីលោក លាង អួរ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី នៅវេលាម៉ោង ៩ និង ៣០នាទីព្រឹកថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងបានបង្ក្រាបឈើដែលឈ្មួញលាក់ទុកស្ថិតក្នុងភូមិឡាមិញ សង្កាត់យក្សឡោម ខេត្តរតនគិរី។…

Continue Readingកម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ!
Read more about the article អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

បាត់ដំបង៖ កាលពីវេលាម៉ោង ២១:៣០ នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នៅត្រង់ចំណុចមុខផ្ទះសំណាក់ សុភ័ក្រ្ត ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុង/ខេត្តបាត់ដំបង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាត់ដំបង បានបង្ក្រាបករណី ជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ឈ្មោះ ស៊ុន ភា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្រុមទី២៤ ភូមិព្រែកឆ្តោរ ឃុំពាមឯក…

Continue Readingអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

កណ្តាល៖ កម្លាំងកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋមានករណីគ្រឿងញៀន នៅចំណុចក្នុងភូមិតាដោល២ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នឹងដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ០៤នាក់ៈ ១-ឈ្មោះ ទ្រី សុខហុង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិតាដោល២ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។…

Continue Readingឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!
Read more about the article ព្រះគ្រូចៅអធិការវត្តហ្លួង ព្រះនាម ខាត់ ខេមរា បាននាំយកអំណោយប្រគ់ជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង

ព្រះគ្រូចៅអធិការវត្តហ្លួង ព្រះនាម ខាត់ ខេមរា បាននាំយកអំណោយប្រគ់ជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង

បាត់ដំបង៖ នៅរសៀលថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង បានទទួលអំណោយពីព្រះគ្រូចៅអធិការវត្តហ្លួង ព្រះនាម ខាត់ ខេមរា គង់នៅវត្តហ្លួង សង្កាត់ លលកស ក្រុងពោធិសាត់ ខេត្តពោធិសាត់ អំណោយមានមី ២០កេស, ទឹកត្រី ១០យួរ,ទឹកស៊ីអ៊ីវ ១០យួរ, ទឹកក្រូច ០៥កេស, នំអន្សម ៣០០នំ និងទឹកប្រាក់ ១,០០០,០០០រៀល។

Continue Readingព្រះគ្រូចៅអធិការវត្តហ្លួង ព្រះនាម ខាត់ ខេមរា បាននាំយកអំណោយប្រគ់ជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង
Read more about the article ឧត្តមសេនីយ៍ត្រី ថាវ យ៉េន បើកកិច្ចប្រជុំត្រួតពិនិត្យឯកសាររបស់ក្រុមការងារជ្រើសរើសទ័ព

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន បើកកិច្ចប្រជុំត្រួតពិនិត្យឯកសាររបស់ក្រុមការងារជ្រើសរើសទ័ព

រតនគិរី៖ ព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បើកកិច្ចប្រជុំត្រួតពិនិត្យឯកសាររបស់ក្រុមការងារជ្រើសរើសទ័ពបំពេញក្របខណ្ឌរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ បន្ទាប់មកលោកឧត្តមសេនីយ៍ក៏បានចូលរួមសំណេះសំណាលជាមួយបេក្ខជនដែលបានដាក់ពាក្យចូលបម្រើរកងរាជអាវុធហត្ថដែលមានចំនួន៣៣នាក់ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

Continue Readingឧត្តមសេនីយ៍ត្រី ថាវ យ៉េន បើកកិច្ចប្រជុំត្រួតពិនិត្យឯកសាររបស់ក្រុមការងារជ្រើសរើសទ័ព
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រៃវែងចុះជួយរុះរើផ្ទះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារខ្យល់កន្រ្តាក់

កម្លាំងអាវុធហត្ថខេត្តព្រៃវែងចុះជួយរុះរើផ្ទះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារខ្យល់កន្រ្តាក់

ព្រៃវែង៖ កម្លាំងអាវុធហត្ថខេត្តព្រៃវែង ក្រោមបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅថ្ងែទី២៩ ខែកញ្ញា ឆ្នាំ២០១៩ លោក វរសេនីយ៍ឯក ញ៉ែម វីរៈជួប មេបញ្ជាការរង បានដឹកនាំកម្លាំងអាវុធហត្ថ ចុះជួយរុះរើផ្ទះបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដល់ផ្ទះសម្បែងដោយសារខ្យល់កន្រ្តាក់នៅស្រុកពាមជរ និងស្រុកកំពង់ត្របែក។

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រៃវែងចុះជួយរុះរើផ្ទះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារខ្យល់កន្រ្តាក់
Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបញ្ជាការសេនាធិការកងរាជអាវុធហត្ថ ជំនាន់ទី១

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបញ្ជាការសេនាធិការកងរាជអាវុធហត្ថ ជំនាន់ទី១

ភ្នំពេញ៖ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូលព្រឹកថៃ្ងទី០១ ខែតុលា ឆ្នាំ២០១៩ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាល បញ្ជាការសេនាធិការ កងរាជអាវុធហត្ថជំនាន់ទី១ ឆ្នាំ២០១៩។ សិក្ខាគឺត្រូវបានជ្រើសរើសមកពីបញ្ជាការដ្នាន កងរាជអាវុធហត្ថរាជធានី-ខេត្ត និងតាមបណ្តាស្នងការជំនាញរបស់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានធ្វើលំហាត់ប្រឡងសាកល្បងសមត្ថភាព មានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចចូលរៀនបានសរុបចំនួនៈ១១៧នាក់ ហើយធ្វើសិក្សារយៈពេល១២ខែ។ ពិធីបើកវគ្គសិក្សានេះក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីលោក ឧត្តមសេនីយ៍មេបញ្ជាការរង ស្នងការ ស្នងការរង និងលោកវរសេនីយ៍ត្រី វាំង សង់វ៉ង់ណែប…

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបញ្ជាការសេនាធិការកងរាជអាវុធហត្ថ ជំនាន់ទី១