ស្តាប់បទចម្រៀង និងទស្សនារូបភាពវីដេអូរក្សាការពារព្រៃឈើ!
https://www.youtube.com/watch?v=0nJCWnfaXxY
https://www.youtube.com/watch?v=0nJCWnfaXxY
បាត់ដំបង៖ កាលពីវេលាម៉ោង ២១:៣០ នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នៅត្រង់ចំណុចមុខផ្ទះសំណាក់សុភ័ក្រ្ត ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុង/ខេត្តបាត់ដំបង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាត់ដំបង បានចុះបង្ក្រាបករណីជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ឈ្មោះ ស៊ុន ភា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្រុមទី២៤ ភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងឈ្មោះ…
រតនគិរី៖ ព្រឹកថ្ងៃពុធ ទី០២ ខែតុលា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបំប៉នការពាររក្សាសន្តិសុខសណ្តាប់ធ្នាប់ប្រចាំឆមាសទី២ ឆ្នាំ២០១៩ ។ ក្នុងពិធីនេះលោក ឧត្តមសេនីយ៍មេបញ្ជាការ បានក្រើនរំលឹកចំពោះសិក្ខាកាមទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រអស់រយៈពេល ៣០ថ្ងៃកន្លងមក។
ក្រចេះ៖ ដោយមានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូខេត្តក្រចេះនៅវេលាម៉ោង១៧ និង ១០នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងក្រចេះ ដឹកនាំដោយលោក វរសេនីយ៍ត្រី ផាត សុភក្រ្ត័វាសនា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ បានបង្ក្រាបករណីចែកចាយ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំនុចវាលវង់ភូមិអូរឫស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដោយបានឃាត់ជនសង្ស័យចំនួន ០១នាកក់ឈ្មោះ ប៊ុន ពេជ្រ ភេទប្រុស អាយុ…
កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោក ឧត្តមសេនីយ៍ទោ វ៉ា ឧត្តម នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រជុំស្តីពីការជ្រើសរើសពលទាហាននៃកងរាជអាវុធហត្ថ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង មេបញ្ជាការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ ដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរ។
ព្រះសីហនុ៖ នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ធ្វើការចុះបង្ក្រាបនិងឃាត់ខ្លួនជនជាតិចិន ពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិនដូចគ្នា នៅចំណុចក្នុងបុរីសុខសាន្ត ក្រុមទី១៤ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦នាក់ ភេទប្រុស និងបានរំដោះជនរងគ្រោះចំនួន ០៤នាក់ ភេទប្រុស ជាជនជាតិចិន ដែលក្រុមជនសង្ស័យចាប់ឃុំឃាំង បង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ដោយប្រើទារុណកម្ម ក្នុងនោះដកហូតវត្ថុតាងមានទូរសព្ទដៃចំនួន…
កំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជា លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រចាំឆមាសទី២ ឆ្នាំ២០១៩។
បន្ទាយមានជ័យ៖ នៅថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកវគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រ និងរដ្ឋបាលទូទៅ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន បានមានប្រសាសន៍ថា យោងតាមសេចក្តីណែនាំរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តម្រូវឲ្យគ្រប់បណ្តាកងឯកភាព និងគ្រប់ការិយាល័យចំណុះអង្គភាពកងរាជអាវុធហត្ថខេត្តត្រូវធ្វើការហ្វឹកហ្វឺនបង្កើនសមត្ថភាពដល់កម្លាំងក្រោមឱវាទទាំងការងារជំនាញ និងចំណេះដឹងទូទៅ ហើយវគ្គនេះគឺធ្វើការបណ្តុះបណ្តាលចាប់ពីថ្នាក់ជំនួយការការិយាល័យ រហូតដល់ថ្នាក់មេបញ្ជាការរង…
កំពង់ស្ពឺ៖ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំនាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោក អនុសេនីយ៍ឯក គុណ វិចិត្រ ដែលបានទទួលមរណៈភាពដោយគ្រោះថ្នាក់ចរាចរណ៍ តម្កល់ធ្វើបុណ្យក្នុងភូមិពានិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ (រសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩)
ឧត្តរមានជ័យ ៖ នៅថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ លោក ឈឿង ផល្លាង ប្រធានស្តីទីមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តឧត្តរមានជ័យ អញ្ជើញចុះមកសំណេះសំណាល និងចែកនូវសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក ស្លាកសញ្ញាចរាចរណ៍ផ្លូវគោក មួកសុវត្ថិភាព និងផ្តល់ថវិកាមួយចំនួនផងដែរ។