ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងកោះរ៉ុង
ព្រះសីហនុ៖ ដោយទទួលបានបទបញ្ជា និងសេចក្តីអនុញ្ញាតពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ ២០១៩ នៅបរិវេណកំពង់ផែភូមិកោះតូច បានរៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងកោះរ៉ុង ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ។ ពិធីនេះ មានវត្តមានអញ្ជើញចូលរួមពីលោក…