Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ៩ខែ!
កណ្តាល៖ ព្រឹកថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល បានប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ៩ខែ និងផ្សព្វផ្សាយទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល ដោយបានការចូលរួមពីរសំណាក់ លោក លោកស្រី មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង ទទួលជំនាញ មូលដ្ឋានក្រុង-ស្រុក កងវរអន្តរាគមន៍ ព្រមទាំងនាយទាហាន នាយទាហារងនៃកងរាជអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាលជាច្រើនរូបទៀត ក្នុងឱកាសនោះលោក ឧត្តមសេនីយ៍ មេបញ្ជាការ បានជូនរង្វាន់ដល់នាយ នាយរងអាវុធហត្ថ ដែលមានស្នាដៃ ក្នុងការបំពេញតួនាទីភារកិច្ច កន្លងមកផងដែរ។


