You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១

ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១

កណ្តាល៖ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកណ្តាល បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថ ឆ្នាំ២០២០ និងលើកទិសដៅផែនការ សកម្មភាពការងារកងរាជអាវុធហត្ថ ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ដោយបានការអញ្ជើញចូលរួមពី លោក លោកស្រី មេបញ្ជាការរងខេត្ត នាយរងសេនាធិការ ប្រធានមន្ទីរស្តីទី អនុប្រធានមន្ទីរ នាយការិយាល័យជំនាញ មេបញ្ជាការ មូលដ្ឋានក្រុង/ស្រុកទាំង១១ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត។ ក្នុងនោះក៏មានការរៀបចំពិធីបំពាក់ឋានន្តរស័ក្ក ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តចំនួន១៥រូបផងដែរ។ នាឱកាសនោះដែរ លោកមេបញ្ជាការ បានផ្តល់ជារង្វាន់លើកទឹកចិត្ត ជូនដល់អង្គភាព និងបុគ្គល ដែលមានស្នាដៃឆ្នើមក្នុងការបំពេញភារកិច្ច និងវឌ្ឍនភាពការងារ ឆ្នាំ២០២០ កន្លងទៅនេះផងដែរ៕