Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងកោះរ៉ុង
ព្រះសីហនុ៖ ដោយទទួលបានបទបញ្ជា និងសេចក្តីអនុញ្ញាតពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ ២០១៩ នៅបរិវេណកំពង់ផែភូមិកោះតូច បានរៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងកោះរ៉ុង ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ។
ពិធីនេះ មានវត្តមានអញ្ជើញចូលរួមពីលោក នួន ប៊ុនថុន អភិបាលក្រុងកោះរ៉ុង ប្រធានក្រុមប្រឹក្សាក្រុង ចៅសង្កាត់កោះរ៉ុង/កោះរ៉ុងសន្លឹម និងលោកឧត្តមសេនីយ៍ត្រី/វរសេនីយ៍ឯក មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ នាយរដ្ឋបាលសរុប មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងស្នាក់ការសន្តិសុខ ព្រមទាំងនាយទាហាន នៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។


