Read more about the article កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ!

កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ!

រតនគិរី ៖ នៅវេលាម៉ោង ១២:៤០នាទី ថ្ងៃទី០១ ខែគុម្ភៈ ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអណ្តូងមាស សហការជាមួយកម្លាំងអាវុធហត្ថខេត្ត និងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក វរសេនីយ៍ទោ ចាន់ សារិន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តរតនគិរី បង្ក្រាបបទល្មើសព្រៃឈើ ក្នុងភូមិតាំងម្លូរ ឃុំញ៉ាង ស្រុកអណ្ដូងមាស ដោយបានប្រទះឃើញម៉ូតូកែច្នៃចំនួន ០៥គ្រឿង ដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត។ ឃាត់ខ្លួនជនសង្ស័យជាម្ចាស់ម៉ូតូ ចំនួន ០៤នាក់ ចំណែកឈើមួយចំនួន មិនទាន់វាស់វែង។ បច្ចុប្បន្នជនសង្ស័យ…

Continue Readingកម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ!
Read more about the article ឧត្តមសេនីយ៍ទោ តាត ចន្ថា ដឹកនាំសិក្ខាកាមវគ្គមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២៤ ធ្វើទស្សនកិច្ចសិក្សានៅវិមានរដ្ឋសភាជាតិ!

ឧត្តមសេនីយ៍ទោ តាត ចន្ថា ដឹកនាំសិក្ខាកាមវគ្គមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២៤ ធ្វើទស្សនកិច្ចសិក្សានៅវិមានរដ្ឋសភាជាតិ!

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) នៃបញ្ជាការដ្ឋាន កងរាជអាវុធហ្ថលើផ្ទៃប្រទេស បានដឹកនាំសិក្ខាកាមវគ្គមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២៤ ធ្វើទស្សនកិច្ចសិក្សានៅ វិមានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងយល់អំពីតួនាទីភារកិច្ច រចនាសម្ព័ន្ធ និងប្រវត្តិរបស់រដ្ឋសភាជាតិ។

Continue Readingឧត្តមសេនីយ៍ទោ តាត ចន្ថា ដឹកនាំសិក្ខាកាមវគ្គមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២៤ ធ្វើទស្សនកិច្ចសិក្សានៅវិមានរដ្ឋសភាជាតិ!
Read more about the article ប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ទោ គឹម ចាន់ថន

ប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ទោ គឹម ចាន់ថន

ភ្នំពេញ៖ នៅថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០ ប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ដួង ចោម នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ទោ គឹម ចាន់ថន អតីតនាយការិយាល័យគ្រប់គ្រងបៀវត្ស នាយកដ្ឋានហិរញ្ញវត្ថុនៃអគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថ ដែលសពតម្កល់ធ្វើបុណ្យនៅផ្ទះលេខ២០ អា សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

Continue Readingប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ទោ គឹម ចាន់ថន
Read more about the article អាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីគ្រឿងញៀន

អាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីគ្រឿងញៀន

ព្រៃវែង៖ នៅម៉ោង១១ និង៣០ នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង និងលោកព្រះរាអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល កម្លាំងជំនាញដឹកនាំដោយលោកវរសេនីយ៍ឯក គឹម ផានី មេបញ្ជាការរងទទួលការងារយុត្តិធម៌ បានពន្លាតដែនសមត្ថកិច្ចសហការជាមួយកម្លាំងជំនាញអាវុធហត្ថខេត្តកណ្តាល ចុះបង្ក្រាបបទល្មើសគ្រឿងញៀននៅតាមផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយឃាត់ខ្លួនជនសង្សយ័បានចំនួន៣ នាក់ឈ្មោះ…

Continue Readingអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីគ្រឿងញៀន
Read more about the article កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកកំពង់សីលា ចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះ!

កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកកំពង់សីលា ចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះ!

ព្រះសីហនុ៖ វេលាម៉ោង ១៦:០៥ នាទី រសៀល ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបាន ព័ត៌មានថាកើតមានគ្រោះអគ្គីភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅចំណុចភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកំពង់សីលា បានចុះទៅដល់កន្លែងកើតហេតុ និងបានជួយអន្តរាគមន៍សង្រ្គោះ បាញ់ទឹកពន្លត់ និងមានការចូលរួមសហការពីប្រជាពលរដ្ឋ ជិតខាងមន្រ្តីអាជ្ញាធរ មូលដ្ឋានស្រុក។ ផ្ទះរងគ្រោះជាកម្មសិទ្ធរបស់ឈ្មោះ លឹម លន់ ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរកសិករ មានទីលំនៅចំណុចកើតហេតុខាងលើ…

Continue Readingកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកកំពង់សីលា ចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះ!
Read more about the article អាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

បន្ទាយមានជ័យ៖ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណីគ្រឿងញៀន នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបនឹងឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ នៅចំណុចកាស៊ីណូនាគទិព្វ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា ចំនួន ២១កញ្ចប់, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១, ទូរស័ព្ទចំនួន ០២គ្រឿង និងសម្ភារៈមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

Continue Readingអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article អាវុធហត្ថខេត្តរតនគិរី បង្ក្រាបគ្រឿងញៀនពីរករណី ឃាត់ខ្លួនជនសង្ស័យ ១០នាក់!

អាវុធហត្ថខេត្តរតនគិរី បង្ក្រាបគ្រឿងញៀនពីរករណី ឃាត់ខ្លួនជនសង្ស័យ ១០នាក់!

រតនគិរី៖ នៅវេលាម៉ោង ១២ និង ០០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបានលុង ដឹកនាំដោយលោក វរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការក្រុង បានឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ ពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងនៅវេលាម៉ោង ១២និង ២០នាទី ថ្ងៃដដែលនៅចំណុចភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង…

Continue Readingអាវុធហត្ថខេត្តរតនគិរី បង្ក្រាបគ្រឿងញៀនពីរករណី ឃាត់ខ្លួនជនសង្ស័យ ១០នាក់!
Read more about the article ម៉ូតូកែច្នៃចំនួន ០៤គ្រឿង និងឈើសុក្រមចំនួន ១០ដុំ ត្រូវបានកម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី សហការបង្ក្រាប

ម៉ូតូកែច្នៃចំនួន ០៤គ្រឿង និងឈើសុក្រមចំនួន ១០ដុំ ត្រូវបានកម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី សហការបង្ក្រាប

មណ្ឌលគិរី៖ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី និងកម្លាំងអាវុធហត្ថស្រុកកែវសីមា សហការជាមួយគណៈបញ្ជាការឯកភាពស្រុក បង្ក្រាបបានម៉ូតូកែច្នៃ ០៥គ្រឿង ដឹកឈើសុក្រមសរុបចំនួន ១០ដុំ នៅចំណុចភូមិស្រែអំពិលក្រោម ឃុំស្រែខ្ទុម ស្រុកកែវសីមា (ម្ចាស់គេចខ្លួន)។ បច្ចុប្បន្នវត្ថុតាងប្រគល់ឲ្យដែនជម្រកសត្វព្រៃកែវសីមាដើម្បីបន្តនីតិវិធី។

Continue Readingម៉ូតូកែច្នៃចំនួន ០៤គ្រឿង និងឈើសុក្រមចំនួន ១០ដុំ ត្រូវបានកម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី សហការបង្ក្រាប
Read more about the article កម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបបទល្មើសព្រៃឈើ!

កម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបបទល្មើសព្រៃឈើ!

រតនគិរី៖ នៅវេលាម៉ោង ១៣:១៥នាទី ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយ លោក វរសេនីយ៍ត្រី សុខ មីន មេបញ្ជាការស្រុក បានធ្វើការចុះល្បាត និងបង្ក្រាបបទល្មើសព្រៃឈើ នៅចំណុចផ្លូវទៅក្រុមហ៊ុន៧២ ភូមិតេន ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានប្រទះឃើញម៉ូតូកែច្នៃ ចំនួន ០២គ្រឿង ដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាតច្បាប់ រីឯជនសង្ស័យជាម្ចាស់ម៉ូតូបានរត់គេចខ្លួន និងដកហូតឈើចំនួន ០៨ដុំ។ បច្ចុប្បន្នវត្ថុតាង…

Continue Readingកម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបបទល្មើសព្រៃឈើ!
Read more about the article ឃាត់ខ្លួនជនសង្ស័យម្នាក់ និងរថយន្តមួយគ្រឿងករណីដឹកឈើគ្មានលិខិតអនុញ្ញាត

ឃាត់ខ្លួនជនសង្ស័យម្នាក់ និងរថយន្តមួយគ្រឿងករណីដឹកឈើគ្មានលិខិតអនុញ្ញាត

មណ្ឌលគិរី៖ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី និងកម្លាំងអាវុធហត្ថស្រុកកែវសីមា បានបង្ក្រាបបានរថយន្ត(កាមរី)០១គ្រឿង ដឹកឈើនាងនួនចំនួន ៥៤ដុំ នៅចំណុចភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយបានឃាត់ខ្លួនអ្នកបើកបរម្នាក់ ឈ្មោះ ស៊ូ ចាន់រិត ប្រុស អាយុ ៦១ឆ្នាំ ។ ជនសង្ស័យ និងវត្ថុតាងប្រគល់ឲ្យដែនជម្រកសត្វព្រៃកែវសីមាដើម្បីបន្តនីតិវិធី។

Continue Readingឃាត់ខ្លួនជនសង្ស័យម្នាក់ និងរថយន្តមួយគ្រឿងករណីដឹកឈើគ្មានលិខិតអនុញ្ញាត