ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញជាធិបតីក្នុងពិធីបញ្ចុះបឋមសីលា កសាងសាលាឆាន់វត្តអង្គស្វាយ
ស្វាយរៀង៖ ព្រឹកថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅវត្តអង្គស្វាយ (ហៅវត្តស្វាយរំពារ) ស្ថិតនៅភូមិអង្រ្គង ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង បានរៀបចំពិធីបញ្ចុះបឋមសិលា កសាងសាលាឆាន់ ដោយមានប្រវែង ៣០ម៉ែត្រx១៨ម៉ែត្រ គ្រោងនឹងចំណាយថវិកាសរុប ១,១២៧,៥០០,០០០រៀល (មួយពាន់មួយរយម្ភៃប្រាំពីរលានប្រាំសែនរៀល) និងត្រូវចំណាយពេលសាងសង់រួចរាល់រយៈពេល ១២ខែ។ ពិធីនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វារៀង តំណាងដ៏ខ្ពង់ខ្ពស់លោក នាយឧត្តមសេនីយ៍ សៅ សុខា…