Read more about the article កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ករណីគ្រឿងញៀន

បាត់ដំបង៖ នៅវេលាម៉ោង ២២:៣០ នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ នៅត្រង់ចំណុចមុខផ្ទះជួល (ខាងត្បូងរង្វង់មូលលោកយាយទេព) ស្ថិតក្នុងភូមអង់ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាត់ដំបង បានចុះធ្វើការបង្ក្រាបករណីគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ឈ្មោះ ស៊ុំ សឿនសុវណ្ណារ័ត្ន ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ ១៣០ ក្រុមទី០៦ ភូមិអង់ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង…

Continue Readingកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ករណីគ្រឿងញៀន
Read more about the article ក្រុមការងារអធិការកិច្ចក្រសួងការពារជាតិ ចុះធ្វើអធិការកិច្ចការងារប្រចាំឆ្នាំ២០១៩

ក្រុមការងារអធិការកិច្ចក្រសួងការពារជាតិ ចុះធ្វើអធិការកិច្ចការងារប្រចាំឆ្នាំ២០១៩

ព្រះវិហារ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានបើកកិច្ចប្រជុំពិភាក្សាការងារ ដោយក្រុមការងារអធិការកិច្ចក្រសួងការពារជាតិ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ស៊ិន ថារ័ត្ន នាយករងនាយកដ្ឋានអធិការកិច្ច ក្រសួងការពារជាតិ ចុះធ្វើអធិការកិច្ចការងារប្រចាំឆ្នាំ២០១៩ តាមជំនាញដែលពាក់ព័ន្ធក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកមេបញ្ជាការរង និងប្រធានមន្ទីរស្តីទីទាំងប្រាំផងដែរ។

Continue Readingក្រុមការងារអធិការកិច្ចក្រសួងការពារជាតិ ចុះធ្វើអធិការកិច្ចការងារប្រចាំឆ្នាំ២០១៩
Read more about the article ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជេីញ ផ្សព្វផ្សាយការងារសោធនិវត្តន៍ កងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជេីញ ផ្សព្វផ្សាយការងារសោធនិវត្តន៍ កងរាជអាវុធហត្ថ

ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំផ្សព្វផ្សាយការងារសោធនិវត្តន៍ កងរាជអាវុធហត្ថ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០។ ក្នុងពិធីផ្សព្វផ្សាយនេះដែរ មានការអញ្ជើញចូលរួមពីលោក ឧត្តមសេនីយ៍ នាយរងសេនាធិការ ស្នងការ ស្នងការរងនាយការិយាល័យ នាយទាហាន នាយទាហានរង…

Continue Readingឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជេីញ ផ្សព្វផ្សាយការងារសោធនិវត្តន៍ កងរាជអាវុធហត្ថ
Read more about the article ឧត្តមសេនីយ៍ទោ នាង សុជីវី អញ្ជេីញផ្សព្វផ្សាយ ការងារសោធននិវត្តន៍ កងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ទោ នាង សុជីវី អញ្ជេីញផ្សព្វផ្សាយ ការងារសោធននិវត្តន៍ កងរាជអាវុធហត្ថ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ការងារសោធននិវត្តន៍ កងរាជអាវុធហត្ថក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានក្រុមការងារទី២ និងលោក ឧត្តមសេនីយ៍ត្រី​ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ សមាសភាពដែលត្រូវចូលរួមមាន នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថដែលដល់អាយុចូលនិវត្តន៍ ជាច្រើនរូបផងដែរ។

Continue Readingឧត្តមសេនីយ៍ទោ នាង សុជីវី អញ្ជេីញផ្សព្វផ្សាយ ការងារសោធននិវត្តន៍ កងរាជអាវុធហត្ថ
Read more about the article អាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបរថយន្តប៉ាកុង ១គ្រឿង និងបានធ្វើការដុតបំផ្លាញចោល

អាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបរថយន្តប៉ាកុង ១គ្រឿង និងបានធ្វើការដុតបំផ្លាញចោល

ពោធិ៍សាត់៖ នៅវេលាម៉ោង ១៦ និង ១៩នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកភ្នំក្រវាញ ដឹកនាំដោយលោក វរសេនីយ៍ត្រី ចាន់ សុខា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ សហការជាមួយកម្លាំងចម្រុះ ដោយមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងចុះបង្ក្រាបបទល្មើសព្រៃឈើនៅចំណុច ភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ដោយរឹមអូសរថយន្តកែច្នៃប៉ាកុង ១គ្រឿង ជាមធ្យោបាយដឹកជញ្ជូនផលអនុផលព្រៃឈើ (ម្ចាស់គេចខ្លួន)។ បច្ចុប្បន្នវត្ថុតាងខាងលើកម្លាំងបានដុតកបំផ្លាញចោលនៅសង្កាត់រដ្ឋបាលព្រៃឈើភ្នំក្រវាញ។

Continue Readingអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបរថយន្តប៉ាកុង ១គ្រឿង និងបានធ្វើការដុតបំផ្លាញចោល
Read more about the article ឧត្តមសេនីយ៍ត្រី ហង្ស ថុល អញ្ជើញបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញកងរាជអាវុធហត្ថប្រចាំត្រីមាសទី១

ឧត្តមសេនីយ៍ត្រី ហង្ស ថុល អញ្ជើញបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញកងរាជអាវុធហត្ថប្រចាំត្រីមាសទី១

កំពង់ធំ៖ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញកងរាជអាវុធហត្ថប្រចាំត្រីមាសទី១ ឆមាសទី ១ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ ព្រមទាំងមានការចូលរួមពីសំណាក់អស់លោក ជាមេបញ្ជាការរង នាយសេនាធិការដ្ឋាន និងអស់លោកជានាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត ដែលជាសិក្ខាកាមផងដែរ។

Continue Readingឧត្តមសេនីយ៍ត្រី ហង្ស ថុល អញ្ជើញបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញកងរាជអាវុធហត្ថប្រចាំត្រីមាសទី១
Read more about the article ក្រុមការងារអធិការកិច្ចក្រសួងការពារជាតិ បានចុះធ្វើអធិការកិច្ចប្រចាំឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង

ក្រុមការងារអធិការកិច្ចក្រសួងការពារជាតិ បានចុះធ្វើអធិការកិច្ចប្រចាំឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង

បាត់ដំបង៖ នៅព្រឹកទី២៨ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង ក្រុមការងារអធិការកិច្ចក្រសួងការពារជាតិ បានចុះធ្វើអធិការកិច្ចប្រចាំឆ្នាំ២០១៩ ពាក់ព័ន្ធជំនាញចំនួនទ័ព-កូន មធ្យោបាយដឹកជញ្ជូន បណ្ដឹងផ្សេងៗ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន អចលនទ្រព្យអង្គភាព និងអំពីដីសម្បទានសង្គមកិច្ច។ ដោយបានអញ្ជើញចូលរួមមាន លោក ឧត្ដមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង និងនាយការិយាល័យជំនាញដែលពាក់ព័ន្ធបានចូលរួមផងដែរ។

Continue Readingក្រុមការងារអធិការកិច្ចក្រសួងការពារជាតិ បានចុះធ្វើអធិការកិច្ចប្រចាំឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង
Read more about the article ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន បានបើកកិច្ចប្រជុំដាក់ផែនការ ការពារសន្តិសុខរក្សាសុវត្ថិភាព សមយុទ្ធនាគមាស២០២០!

ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន បានបើកកិច្ចប្រជុំដាក់ផែនការ ការពារសន្តិសុខរក្សាសុវត្ថិភាព សមយុទ្ធនាគមាស២០២០!

កំពត៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នៅមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជុំគិរី ខេត្តកំពត បានបើកកិច្ចប្រជុំដាក់ផែនការ កម្លាំងត្រៀមការពារសន្តិសុខ រក្សាសវុត្ថិភាពក្នុងពីធីលំហាត់ហ្វឹកហ្វឺនរួមគ្នាមិត្តភាពកម្ពុជា-ចិន នាគមាស២០២០ ដែលរៀបចំឡើងដោយ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ដែលមានរយៈពេល ១៤ ថ្ងៃចាប់ហ្វឹកហាត់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។ ពិធីប្រជុំនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ…

Continue Readingឧត្តមសេនីយ៍ឯក ភួង ស៊ីភិន បានបើកកិច្ចប្រជុំដាក់ផែនការ ការពារសន្តិសុខរក្សាសុវត្ថិភាព សមយុទ្ធនាគមាស២០២០!
Read more about the article កម្លាំងកងរាជអាវុធហត្ថក្រុងសីហនុ ចុះអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើងឆេះស្មៅ ក្នុងដីបំរុងរបស់កំពង់ផែអន្តរជាតិស្វយ័តក្រុង

កម្លាំងកងរាជអាវុធហត្ថក្រុងសីហនុ ចុះអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើងឆេះស្មៅ ក្នុងដីបំរុងរបស់កំពង់ផែអន្តរជាតិស្វយ័តក្រុង

ព្រះសីហនុ៖ វេលាម៉ោង ១២:១០ នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីទទួលបានព័ត៌មាន មានករណីភ្លើងឆេះស្មៅ នៅចំណុចក្នុងរបងដីបំរុងរបស់កំពង់ផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុ ស្ថិតក្រុមទី៣១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាដល់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចុះទៅកន្លែងកើតហេតុជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ ដើម្បីកុំឲ្យរាលដាលខ្លាំង ប៉ះពាល់ដល់លំនៅស្ថានប្រជាពលរដ្ឋរស់នៅក្បែរទីនោះ។ ក្នុងប្រតិបត្តិការនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចំនួន១៥នាក់ ប្រើប្រាស់ឡានទឹក ចំនួន០១គ្រឿង និងមានការចូលរួមពីឡានទឹកពន្លត់អគ្គីភ័យកំពង់ផែអន្តរជាតិស្វយ័តក្រុង…

Continue Readingកម្លាំងកងរាជអាវុធហត្ថក្រុងសីហនុ ចុះអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើងឆេះស្មៅ ក្នុងដីបំរុងរបស់កំពង់ផែអន្តរជាតិស្វយ័តក្រុង
Read more about the article ឧត្តមសេនីយ៍ឯក សេង សុង ទទួលជួបពិភាក្សាការងារជាមួយក្រុមការងារអធិការកិច្ចក្រសួងការពារជាតិ!

ឧត្តមសេនីយ៍ឯក សេង សុង ទទួលជួបពិភាក្សាការងារជាមួយក្រុមការងារអធិការកិច្ចក្រសួងការពារជាតិ!

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ សាលប្រជុំអគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក សេង សុង មេបញ្ជាការរង តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលជួបពិភាក្សាការងារ ជាមួយក្រុមការងារអធិការកិច្ចក្រសួងការពារជាតិ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ទីវ វឌ្ឍនា នាយករង នាយកដ្ឋានអធិការកិច្ច ក្រសួងការពារជាតិ (ក្នុងក៏មានក្រុមការងារអធិការកិច្ច អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ) ដើម្បីធ្វើការត្រួតពិនិត្យអធិការកិច្ច…

Continue Readingឧត្តមសេនីយ៍ឯក សេង សុង ទទួលជួបពិភាក្សាការងារជាមួយក្រុមការងារអធិការកិច្ចក្រសួងការពារជាតិ!