សេចក្តីប្រកាសព័ត៌មាន របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស
https://www.youtube.com/watch?v=oohzuKiFM8U
https://www.youtube.com/watch?v=oohzuKiFM8U
បន្ទាយមានជ័យ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំពិភាក្សាការងារ ដោយក្រុមការងារអធិការកិច្ចក្រសួងការពារជាតិ ដឹកនាំដោយលោ កឧត្តមសេនីយ៍ទោ អង់ សារិទ្ធ នាយករង អធិការដ្ឋាន អគ្គបញ្ជាការ ចុះធ្វើអធិការកិច្ចការងារប្រចាំឆ្នាំ២០១៩ តាមជំនាញពាក់ព័ន្ធក្នុង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
កំពង់ធំ៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ការងារសោធននិវត្តន៍ កងរាជអាវុធហត្ថខេត្តកំពង់ធំ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានក្រុមការងារទី២ និងលោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ សមាសភាពដែលត្រូវចូលរួមមាន នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តដែលដល់អាយុចូលនិវត្តន៍ឆ្នាំ២០១៨, ២០១៩…
ប៉ៃលិន៖ នៅរសៀល ថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន ក្រុមការងារអធិការកិច្ចក្រសួងការពារជាតិ បានចុះធ្វើអធិការកិច្ចប្រចាំឆ្នាំ២០១៩ ពាក់ព័ន្ធជំនាញចំនួនទ័ព-កូន មធ្យោបាយដឹកជញ្ជូន បណ្ដឹងផ្សេងៗ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន អចលនទ្រព្យអង្គភាព និងអំពីដីសម្បទានសង្គមកិច្ច។ សមាសភាពចូលរួមមានលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន និងនាយការិយាល័យដែលពាក់ព័ន្ធផងដែរ។
ស្វាយរៀង ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០ សមកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅអយ្យការអមសាលាដំបូងខេត្តដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ នៅវេលាម៉ោង ០០:២០ នាទី ថ្ងៃទី២៤ ខែមីនា ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក វរសេនីយ៍ទោ ខាំ ណាន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានចុះបង្ក្រាបករណី រក្សាទុក ជួញដូរ…
ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ លោក ងិន សុផាត ដែលជាអតីតនាយទាហាននៃកងរាជអាវុធហត្ថ (ចូលនិវត្តន៍) ដែលមានជំងឺធ្ងន់ធ្ងរ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។…
កណ្តាល៖ នៅថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល បានបើកកិច្ចប្រជុំពិភាក្សាការងារ ដោយក្រុមការងារអធិការកិច្ចក្រសួងការពារជាតិ ដឹកនាំដោយលោ កឧត្តមសេនីយ៍ត្រី មុំ ភិរម្យ នាយករងអធិការកិច្ច ក្រសួងការពារជាតិ អធិការកិច្ចអគ្គបញ្ជាការ និងអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះធ្វើអធិការកិច្ចការងារប្រចាំឆ្នាំ២០១៩ តាមជំនាញពាក់ព័ន្ធក្នុង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល ។ សមាសភាពក្រុមការងារថ្នាក់ខេត្ត អញ្ជើញចូលរួមមានលោក ឧត្ដមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្តាល…
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)នៃបញ្ជាការដ្ឋាន កងរាជអាវុធហ្ថលើផ្ទៃប្រទេស បានធ្វើបដិសណ្ឋារកិច្ចគណៈប្រតិភូក្រុមការងារអធិការកិច្ចក្រសួងការពារជាតិ ចុះធ្វើអធិការកិច្ចការងារប្រចាំឆ្នាំ២០១៩ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ទីវ វឌ្ឍនា នាយករងអធការកិច្ចក្រសួងការពារជាតិ រួមទាំងមានការចូលរួមពីសំណាក់នាយទាន នាយទាហានរងនៃកងរាជអាវុធហត្ថ និងនាយទាហាន នាយទាហានរងនៃកងយោធពលខេមរភូមិន្ទជាច្រើនរូបផងដែរ។
ស្វាយរៀង ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០ សមកិច្ចជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណី ប្រើប្រាស់ដោយខុសច្បាប់នូវសំលៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ និងបទប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្ដដែលមានសញ្ញាសម្គាល់ប្រើប្រាស់ដោយនគរបាល ឬយោធា និងបទជ្រៀតជ្រែកដោយខុសច្បាប់ក្នុងការបំពេញមុខងារសាធារណៈ។ យោងតាមការអនុញ្ញាតធ្វើការបើកការស៊ើបអង្កេតបឋមលេខ ០២ អ.យ ចុះហត្ថលេខាដោយលោក ស៊ន មុនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ អនុញ្ញាតឱ្យមន្រ្តីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថខេត្តស្វាយរៀង ធ្វើការស៊ើបអង្កេតបឋមលើករណីបទប្រើប្រាស់ដោយខុសច្បាប់នូវសំលៀកបំពាក់ ជាអាទិ៍សម្រាប់អាជ្ញាធរសាធារណៈ និងបទប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្ដដែលមានសញ្ញាសម្គាល់ប្រើប្រាស់ដោយនគរបាល…
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញឆ្លើយតប បកស្រាយជូនសាធារណជន និងអ្នកសារព័ត៌មានដូចខាងក្រោម៖