Read more about the article អាវុធហត្ថហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ០៣នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត!

អាវុធហត្ថហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ០៣នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត!

ព្រះសីហនុ៖ អនុវត្តតាមបទបញ្ជាលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង ១៤:០០នាទីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ០៣នាក់ និងវត្ថុតាងពាក់ព័ន្ធមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ រក្សាទុក ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលចុះបង្រ្កាបចំណុចក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

Continue Readingអាវុធហត្ថហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ០៣នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត!
Read more about the article ឧត្តមសេនីយ៍ត្រី ខេង ទីតូ អញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី ខេង ទីតូ អញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធហត្ថ

កែប៖ នៅរសៀល ថ្ងៃអង្គារ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប បានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរស្តីទី នាយការិយាល័យ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត ព្រមទាំងសិក្ខាកាមជាច្រើនរូបទៀត។

Continue Readingឧត្តមសេនីយ៍ត្រី ខេង ទីតូ អញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធហត្ថ
Read more about the article ម៉ាស៊ីនភ្លើងតម្លៃជាង ៥ពាន់ដុល្លារ ត្រូវបានប្រគល់ជូនបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ

ម៉ាស៊ីនភ្លើងតម្លៃជាង ៥ពាន់ដុល្លារ ត្រូវបានប្រគល់ជូនបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ

កំពង់ធំ៖ នៅរសៀលថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំបានរៀបចំពិធីប្រគល់ទទួលម៉ាស៊ីនភ្លើងចំនួនមួយគ្រឿងតម្លៃ ៥.៤០០$ ( ប្រាំពាន់បួនរយដុល្លារ) និងថវិការចំនួន ៣០០$ សំរាប់ទិញសំណាញ់ដែកធ្វើរបងព័ទ្ធជុំវិញសួនបន្លែរ ដែលជាអំណោយរបស់ លោកស្រី អ៊ាន សៀវម៉ី អគ្គនាយិការក្រុមហ៊ុន GASTLE E DIAMOND COL.TD ជូនដល់អង្គភាពបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ សម្រាប់ទុកប្រើប្រាស់ក្នុងអង្គភាពពិធីនេះក្រោមអធិបតីភាព លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី។

Continue Readingម៉ាស៊ីនភ្លើងតម្លៃជាង ៥ពាន់ដុល្លារ ត្រូវបានប្រគល់ជូនបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ
Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារពិធីរំលឹកខួបលើកទី៤៣

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារពិធីរំលឹកខួបលើកទី៤៣

ភ្នំពេញ៖ ព្រឹថ្ងៃពុធ​ ទី១០​ ខែមិថុនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារត្រៀមរៀបចំពិធីរំលឹកខួបលើកទី៤៣ ទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២០)។  ៏ 

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារពិធីរំលឹកខួបលើកទី៤៣
Read more about the article កម្លាំងអាវុធហត្ថបានកាត់បំផ្លាញ និង បំផ្ទុះរថយន្តបាកុង កែច្នៃ ០១គ្រឿង

កម្លាំងអាវុធហត្ថបានកាត់បំផ្លាញ និង បំផ្ទុះរថយន្តបាកុង កែច្នៃ ០១គ្រឿង

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ទោ សាន្ត ប៊ុនធឿន នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំក្រុមការងារបច្ចេកទេស ធ្វើការកាត់រថយន្តកែច្នៃបាកុងចំនួន ០១គ្រឿង នឹងបានធ្វើការបផ្ទុះបំផ្លាញចោល ដែលកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបបានកាលពីម្សិលមិញ។

Continue Readingកម្លាំងអាវុធហត្ថបានកាត់បំផ្លាញ និង បំផ្ទុះរថយន្តបាកុង កែច្នៃ ០១គ្រឿង
Read more about the article លោក វរសេនីយ៍ឯក ធា គា ដឹកនាំនាយ នាយរងអាវុធហត្ថក្រោមឱវាទ បានទៅចូលរួមគោរពវិញ្ញណក្ខន្ធ

លោក វរសេនីយ៍ឯក ធា គា ដឹកនាំនាយ នាយរងអាវុធហត្ថក្រោមឱវាទ បានទៅចូលរួមគោរពវិញ្ញណក្ខន្ធ

នៅរសៀលថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ធា គា មេបញ្ជាការ រថពាសដែក កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយ នាយរងអាវុធហត្ថក្រោមឱវាទ បានទៅចូលរួមគោរពវិញ្ញណក្ខន្ធសព លោក អនុសេនីយ៍ឯក ជិន ចន្ទ័ចេតនា នៅភូមិត្រព្រាំងព្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ត កណ្ដាល។

Continue Readingលោក វរសេនីយ៍ឯក ធា គា ដឹកនាំនាយ នាយរងអាវុធហត្ថក្រោមឱវាទ បានទៅចូលរួមគោរពវិញ្ញណក្ខន្ធ
Read more about the article ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារប្រឡងប្រណាំងក្នុងកងរាជអាវុធហត្ថ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចជំនាញ

ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារប្រឡងប្រណាំងក្នុងកងរាជអាវុធហត្ថ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចជំនាញ

ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០ ការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារប្រឡងប្រណាំងក្នុងកងរាជអាវុធហត្ថ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចជំនាញ និងការងារកងរាជអាវុធហត្ថ ខែឧសភា និងទិសដៅខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយរងសេនាធិការ និងជា នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពី នាយរង នាយផ្នែក និងជំនួយការ ការិយាល័យចូលរួមផងដែរ។

Continue Readingឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារប្រឡងប្រណាំងក្នុងកងរាជអាវុធហត្ថ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចជំនាញ
Read more about the article កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឧរ៉ាល់រុករកឃើញរថយន្តកែច្នៃ បាកុង ០១គ្រឿង និងឈើប្រភេទម្រេញ

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឧរ៉ាល់រុករកឃើញរថយន្តកែច្នៃ បាកុង ០១គ្រឿង និងឈើប្រភេទម្រេញ

កំពង់ស្ពឺ ៖ នៅវេលាម៉ោង ៧:៥៧ នាទី ថ្ងៃទី០៨ ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឧរ៉ាល់ ដឹកនាំដោយលោក វរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការស្រុក បានល្បាតចល័តរុករកឃើញរថយន្តកែច្នៃ បាកុង ០១គ្រឿង និងឈើប្រភេទម្រេញ ចំនួន០៣ដុំ ដែលឈ្មួញលាក់ទុកនៅចំណុចក្នុងព្រៃជិតជើងភ្នំ ខាងលិចភូមិក្រវៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ បច្ចុប្បន្នកម្លាំងពុងដំណើរការតាមនីតិវិធី។

Continue Readingកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឧរ៉ាល់រុករកឃើញរថយន្តកែច្នៃ បាកុង ០១គ្រឿង និងឈើប្រភេទម្រេញ
Read more about the article នៅបញ្ជាការដ្ឋាន កងរាជអាវុធខេត្តក្រចេះ បានរៀបចំពិធីប្រជុំត្រួតពិនិត្យជំនាញការងារបុគ្គលិក!

នៅបញ្ជាការដ្ឋាន កងរាជអាវុធខេត្តក្រចេះ បានរៀបចំពិធីប្រជុំត្រួតពិនិត្យជំនាញការងារបុគ្គលិក!

ក្រចេះ ៖ នាព្រឹកថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធខេត្តក្រចេះ បានរៀបចំពិធីប្រជុំត្រួតពិនិត្យជំនាញការងារបុគ្គលិកកងរាជអាវុធហត្ថ ក្រោមអធិបតីភាពមលោក ឧត្តមសេនីយ៍ទោ ចាន់ សារ៉េត នាយករងទីចាត់ការបុគ្គលិក និងជាអនុប្រធានក្រុមទី១ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ និង លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក មេបញ្ជាការ មេបញ្ជាការរងនាយរងសេនាធិការ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក…

Continue Readingនៅបញ្ជាការដ្ឋាន កងរាជអាវុធខេត្តក្រចេះ បានរៀបចំពិធីប្រជុំត្រួតពិនិត្យជំនាញការងារបុគ្គលិក!
Read more about the article ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង អញ្ជើញចែកអាវុយឺតដល់នាយ នាយរងអាវុធហត្ថខេត្ត

ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង អញ្ជើញចែកអាវុយឺតដល់នាយ នាយរងអាវុធហត្ថខេត្ត

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញចែកអាវយឺត (ត្រេអ៊ី) ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់នាយ នាយរងអាវុធហត្ថ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត។

Continue Readingឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង អញ្ជើញចែកអាវុយឺតដល់នាយ នាយរងអាវុធហត្ថខេត្ត