Read more about the article វរសេនីយ៍ទោ ឆេង វុទ្ធី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច

វរសេនីយ៍ទោ ឆេង វុទ្ធី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច

ព្រះសីហនុ៖ ព្រឹកថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោក វរសេនីយ៍ទោ ឆេង វុទ្ធី នាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ។ សមាសភាពអញ្ជើញចូលរួមមានលោកនាយរងសេនាធិការដ្ឋាន ប្រធាន/អនុប្រធានមន្ទីរស្តីទី នាយការិយាល័យ នាយរដ្ឋបាលសរុប មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងស្នាក់ការសន្តិសុខ ព្រមទាំងនាយទាហាន នៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។

Continue Readingវរសេនីយ៍ទោ ឆេង វុទ្ធី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច
Read more about the article មូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បង្ក្រាបករណីគ្រឿងញៀន!

មូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បង្ក្រាបករណីគ្រឿងញៀន!

កំពង់ស្ពឺ៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិស្នោទី២ សង្កាត់សុពណ៌ទេព ក្រុច្បារមន ខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានក្រុងច្បារមន ដឹកនាំដោយលោក វរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការក្រុងច្បារមន បានឃាត់ខ្លួនជនសន្ស័យ ០១នាក់ ឈ្មោះ នៅ លាងហេង ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិស្នោ២ សង្កាត់ សុពណ៌ទេព ក្រុច្បារមន ខេត្តកំពង់ស្ពឺ និងបានដកហូតវត្ថុតាងរួមមានគ្រឿងញៀនម៉ាទឹកកក ០៦កញ្ចប់ ទំងន់ ៣.៤៤ក្រាម,…

Continue Readingមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បង្ក្រាបករណីគ្រឿងញៀន!
Read more about the article អាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ១០នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត!

អាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ១០នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត!

ព្រះសីហនុ៖ វេលាម៉ោង១១:០០នាទី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ប្រុស ស្រី ចំនួន ១០នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណី ជួញដូរ ចាត់ចែង សម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

Continue Readingអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ១០នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត!
Read more about the article កម្លាំងអាវុធហត្ថល្បាទប្រទះឃើញឈើឈ្មួញលាក់ទុក

កម្លាំងអាវុធហត្ថល្បាទប្រទះឃើញឈើឈ្មួញលាក់ទុក

រតនគិរី៖ នៅវេលាម៉ោង ១៤:៣០ នាទីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ កម្លាំងមូលដ្ឋានស្រុកអណ្តូងមាស ដឹកនាំដោយលោក វរសេនីយ៍ត្រី ហាក់ ប៊ុន្នី មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអណ្តូងមាស និងលោក វរសេនីយ៍ត្រី សុខ មិន មេបញ្ជាការ មូលដ្ឋានស្រុកអូយ៉ាដាវ ចុះល្បាតប្រទះឃើញឈើស្រឡៅនៅចម្ការស្វាយចន្ទី ស្ថិតនៅចំណុច ភូមិភិក ព្រំប្រទល់ស្រុកអណ្ដូងមាសនិងស្រុកអូយ៉ាដាវ ដែលជនមិនស្គាល់អត្តសញ្ញាណបានដឹកយកមកទុក បច្ចុប្បន្នត្រូវបានដឹកយកមករក្សាទុកនៅអង្គភាពដើម្បីប្រគល់ជូនរដ្ឋបាលព្រៃឈើចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថល្បាទប្រទះឃើញឈើឈ្មួញលាក់ទុក
Read more about the article កម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបបទល្មើសព្រៃឈើ

រតនគិរី៖ នៅវេលាម៉ោង១៥:៣០នាទីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ កម្លាំងស្នាក់ការសន្តិសុខ៧៨២ ដឹកនាំដោយលោក វរសេនីយ៍ត្រី ប៉ែន រតនា ប្រធានស្នាក់ការសន្តិសុខ៧៨២ មូលដ្ឋានស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានចុះធ្វើការល្បាតបង្ក្រាបករណីដឹកជញ្ជូនលផអនុផលព្រៃឈើ គ្មានលិខិតច្បាប់អនុញ្ញាត ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី រីឯម្ចាស់រត់គេចខ្លួន។ ដោយបានរឹបអូសឈើ និង ម៉ូតូកែច្នៃចំនួន ០២គ្រឿង។ បច្ចុប្បន្ន វត្ថុតាងត្រូវបានកម្លាំងស្នាក់ការសន្តិសុខ៧៨២ធ្វើការប្រគល់ជូនរដ្ឋបាលព្រៃឈើស្រុករក្សាទុកដើម្បីចាត់តាមនិតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបបទល្មើសព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ

ពោធិ៍សាត់៖ នៅវេលាម៉ោង ១៤ និង ៣០នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ កម្លាំងស្នាក់ការសន្តិសុខ B០៥ សហការជាមួយកម្លាំងចម្រុះដឹកនាំដោយលោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ បានចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចលេខ (២០៧២១-៨៩៧០១) ភូមិត្រពាំងរដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបានរុះរើលូកងស្បៃមុង០៥មាត់, របាំងស្បៃមុង០៦ខ្សែ ប្រវែង១៣៥០ម៉ែត្រ, បង្គោលចំរ៉ឹង៤៧០ដើម និងលែងកូនត្រីចម្រុះ០៧គីឡូក្រាម (ម្ចាស់គេចខ្លួន)។ វត្ថុតាងខាងលើកាប់បំផ្លាញចោលនៅហ្នឹងកន្លែង។

Continue Readingកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ
Read more about the article ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថ

ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថ

ព្រៃវែង៖ នៅព្រឹកថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែឧសភា និងទិសដៅការងារខែមិថុនា ឆ្នាំ២០២០។ ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកវរសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុក ប្រធានស្នាក់សន្តិសុខ ជាច្រើនរូបទៀត។…

Continue Readingឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថ
Read more about the article នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានធ្វើការប្រជុំត្រួតពិនិត្យជំនាញបុគ្គលិក

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានធ្វើការប្រជុំត្រួតពិនិត្យជំនាញបុគ្គលិក

កោះកុង៖ ព្រឹកថៃ្ងទី៨ ខែមិថុនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានធ្វើពិធីប្រជុំត្រួតពិនិត្យជំនាញបុគ្គលិក ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ គួច ថារី នាយករងទីចាត់ការបុគ្គលិកអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ និងជំនាញបុគ្គលិកកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងយោធិននៃកងរាជអាវុធហត្ថខេត្តកោះកុងដែលមានឯកសារមិនប្រក្រតី ចំនួន៤៨ នាក់។

Continue Readingនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានធ្វើការប្រជុំត្រួតពិនិត្យជំនាញបុគ្គលិក
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ព្រៃវែង៖ ដោយបានការអនុញ្ញាតពីលោក ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តព្រៃវែង និងបានការសម្របសម្រួលពីលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្ត ព្រៃវែង នៅវេលាម៉ោង ១៣ និង ៣០ នាទីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត សហការជាមួយម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមេសាង និង និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្វាយអន្ទរ ដឹកនាំដោយលោក អនុសេនីយ៍ទោ ទិត្យ សុឡាយ ជំនួយការការិយាល័យបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុចភូមិមានជ័យ…

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article ឧត្តមសេនីយ៍ទោ តាត ចន្ថា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ទោ តាត ចន្ថា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថ

ភ្នំពេញ៖ ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល បានអញ្ជើញជាអធិបតីភាព ក្នុងកិចប្រជុំត្រួតពិនិត្យកាអនុវត្តតួនាទីភារកិច្ច និង ការងារកងរាជអាវុធហត្ថហត្ថ ប្រចាំខែឧសភា ទិសដៅការងារខែមិថុនា ឆ្នាំ២០២០ និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោកនាយករង ប្រធានមន្ទីរ នាយការិយាល័យ ព្រមទាំងនាយ នាយរងអាវុធហត្ថជាច្រើនរូបទៀត។

Continue Readingឧត្តមសេនីយ៍ទោ តាត ចន្ថា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថ