កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
ឧត្តរមានជ័យ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអន្លង់វែង ដឹកនាំដោយលោក អនុសេនីយ៍ឯក ហើន សំបោន មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង បានចុះបង្ក្រាបករណី ប្រើប្រាស់ រក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ភូមិទួលសាលា ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វណ្ណៈ ភាវុធ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរធ្វើស្រែ បច្ចុប្បន្នរស់នៅភូមិ ឃុំខាងលើ…