Read more about the article អាវុធហត្ថខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

អាវុធហត្ថខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

កំពង់ស្ពឺ៖ វេលាម៉ោង១១:៣០នាទីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងមូលដ្ធានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀន ស្ថិតក្នុងភូមិទួល ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយបាន់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកំពុងបន្តរនីតិវិធី។

Continue Readingអាវុធហត្ថខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន
Read more about the article លោក វរសេនីយ៍ឯក ស៊ូ កណ្ឋារដ្ឋ អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកថវិកាចំនួន ៤៦០,០០០រៀល ប្រគល់ជូនគ្រួសារ លោក អនុសេនីយ៍ទោ ពុធ អ៊ួច

លោក វរសេនីយ៍ឯក ស៊ូ កណ្ឋារដ្ឋ អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកថវិកាចំនួន ៤៦០,០០០រៀល ប្រគល់ជូនគ្រួសារ លោក អនុសេនីយ៍ទោ ពុធ អ៊ួច

សៀមរាប៖ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក ស៊ូ កណ្ឋារដ្ឋ មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកថវិកាចំនួន ៤៦០,០០០រៀល ប្រគល់ជូនគ្រួសារ លោក អនុសេនីយ៍ទោ ពុធ អ៊ួច ជំនួយការ ការិយាល័យបុគ្គលិក កងរាជអាវុធហត្ថខេត្តសៀមរាប ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានបន្ទាប់ចេញពីមន្ទីរពេទ្យ។

Continue Readingលោក វរសេនីយ៍ឯក ស៊ូ កណ្ឋារដ្ឋ អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកថវិកាចំនួន ៤៦០,០០០រៀល ប្រគល់ជូនគ្រួសារ លោក អនុសេនីយ៍ទោ ពុធ អ៊ួច
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

ព្រះវិហារ៖ វេលាម៉ោង១២:៣០នាទី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិព្យួរជ្រូក ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន ភារៈ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន សហការជាមួយមន្ត្រីជំនាញបង្ក្រាបករណីសន្និធិឈើអារ (ក្ដារ) និងឈើអារ (ជ្រុង) និងម៉ាស៊ីនច្រៀក (ស្នួរច្រៀក) ដឹកនាំដោយព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តព្រះវិហារ ដោយចាប់យកវត្ថុតាងមួយចំនួនមាន ម៉ាស៊ីនច្រៀកចំនួន ០១គ្រឿង ឈើអារមួយចំនួន (មិនទាន់វាស់)។ បច្ចុប្បន្នវត្ថុតាងខាងលើត្រូវបានដឹកយកទៅរក្សាទុកនៅការិយាល័យ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពដើម្បីអនុវត្តតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article អាវុធហត្ថខេត្តកណ្តាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តកណ្តាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កណ្តាល៖ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន ស្ថិតក្នុងឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

Continue Readingអាវុធហត្ថខេត្តកណ្តាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article វរសេនីយ៍ឯក គឹម ហ៊ល អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញសម្រាប់ឆមាសទី១

វរសេនីយ៍ឯក គឹម ហ៊ល អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញសម្រាប់ឆមាសទី១

ក្រចេះ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក គឹម ហ៊ល មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញសម្រាប់ឆមាសទី១ ឆ្នាំ២០២៣ ដល់យោធិននៃកងរាជអាវុធហត្ថខេត្តក្រចេះ និងមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងសិក្ខាកាមដែលមកពីបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។

Continue Readingវរសេនីយ៍ឯក គឹម ហ៊ល អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញសម្រាប់ឆមាសទី១
Read more about the article អាវុធហត្ថខេត្តកណ្តាល បានបញ្ជូនជនសង្ស័យម្នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

អាវុធហត្ថខេត្តកណ្តាល បានបញ្ជូនជនសង្ស័យម្នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

កណ្តាល៖ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ស្ថិតក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

Continue Readingអាវុធហត្ថខេត្តកណ្តាល បានបញ្ជូនជនសង្ស័យម្នាក់ទៅអយ្យការអមសាលាដំបូងខេត្ត
Read more about the article អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យម្នាក់ទៅតុលាកា

អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យម្នាក់ទៅតុលាកា

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីបានពាក្យបណ្តឹង អំពីករណីធាក់ប្លន់ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវ រហូតប្រទះឃើញម៉ូតូជនរងគ្រោះកំពុងត្រូវបានបុរសម្នាក់ជិះនៅលើដងផ្លូវ ត្រង់ចំណុចរង្វង់មូលកួរស្រូវ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ បានសហការជាមួយ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ បានប្រទះឃើញមុខសញ្ញាសង្ស័យ និងឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ រួមជាមួយម៉ូតូ០១គ្រឿង ដែលជារបស់ជនរងគ្រោះ ត្រូវបានក្រុមជនសង្ស័យដោះស្លាកលេខចេញដើម្បីបំបាត់ភស្តុតាង នៅបន្ទប់ជួលលេខ១២ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ…

Continue Readingអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យម្នាក់ទៅតុលាកា
Read more about the article នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំសែនរីករាយ បានប្រជុំផែនការបណ្តុះបណ្តាលសម្រាប់កងរាជអាវុធហត្ថ

នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំសែនរីករាយ បានប្រជុំផែនការបណ្តុះបណ្តាលសម្រាប់កងរាជអាវុធហត្ថ

កំពង់ឆ្នាំង៖ នៅព្រឹកថៃ្ងទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំសែនរីករាយ បានប្រជុំផែនការការងារទទួល និងធ្វើការជាមួយក្រុមអ្នកជំនាញរបស់ភាគីមិត្ត នៃសាធារណៈរដ្ឋប្រជាមានិតចិនក្នុងការពិនិត្យទិដ្ឋភាពបណ្តុះបណ្តាលសម្រាប់កងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជងាវុធហត្ថលើផ្ទៃប្រទេស និងភាគីមិត្តនៃសាធារណ:រដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីលោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ នាយកមជ្ឈមណ្ឌល ហ្វឹកហ្វឺនភ្នំជុំសែនរីករាយ ព្រមទាំងនាយ នាយរងអាវុធហត្ថហត្ថដែលមានការពាក់ព័ន្ធ។

Continue Readingនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំសែនរីករាយ បានប្រជុំផែនការបណ្តុះបណ្តាលសម្រាប់កងរាជអាវុធហត្ថ
Read more about the article តំណាង លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទ

តំណាង លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទ

ព្រះសីហនុ៖ អនុវត្តតាមគោលការណ៍ដឹកនាំ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាត់តំណាងគឺលោកឧត្តមសេនីយ៍ត្រី ខៀវ សំណាង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំក្រុមការងារ អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកនូវថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ចំនួន ៥,០៨០,០០០រៀល ប្រគល់ជូនលោក…

Continue Readingតំណាង លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទ
Read more about the article វរសេនីយ៍ឯក មាស សុន បើកកិច្ចប្រជុំត្រួតពិនិត្យរបាយការស្តីពីលទ្ធផលការអនុវត្តតួនាទី ភារកិច្ច

វរសេនីយ៍ឯក មាស សុន បើកកិច្ចប្រជុំត្រួតពិនិត្យរបាយការស្តីពីលទ្ធផលការអនុវត្តតួនាទី ភារកិច្ច

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោក វរសេនីយ៍ឯក មាស សុន នាយសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង បានអញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យរបាយការស្តីពីលទ្ធផលការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ដោយមានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរ នាយការិយាល័យពាក់ព័ន្ធ មេបញ្ជាការតាមបណ្តាក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ និងគោលដៅពាក់ព័ន្ធផងដែរ។

Continue Readingវរសេនីយ៍ឯក មាស សុន បើកកិច្ចប្រជុំត្រួតពិនិត្យរបាយការស្តីពីលទ្ធផលការអនុវត្តតួនាទី ភារកិច្ច