You are currently viewing នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំសែនរីករាយ បានប្រជុំផែនការបណ្តុះបណ្តាលសម្រាប់កងរាជអាវុធហត្ថ

នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំសែនរីករាយ បានប្រជុំផែនការបណ្តុះបណ្តាលសម្រាប់កងរាជអាវុធហត្ថ

កំពង់ឆ្នាំង៖ នៅព្រឹកថៃ្ងទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំសែនរីករាយ បានប្រជុំផែនការការងារទទួល និងធ្វើការជាមួយក្រុមអ្នកជំនាញរបស់ភាគីមិត្ត នៃសាធារណៈរដ្ឋប្រជាមានិតចិនក្នុងការពិនិត្យទិដ្ឋភាពបណ្តុះបណ្តាលសម្រាប់កងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជងាវុធហត្ថលើផ្ទៃប្រទេស និងភាគីមិត្តនៃសាធារណ:រដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីលោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ នាយកមជ្ឈមណ្ឌល ហ្វឹកហ្វឺនភ្នំជុំសែនរីករាយ ព្រមទាំងនាយ នាយរងអាវុធហត្ថហត្ថដែលមានការពាក់ព័ន្ធ។