Read more about the article ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង អញ្ជើញបើកវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០២៣

ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង អញ្ជើញបើកវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០២៣

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបើកវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីនាយទាហាន នាយទាហានរង និងសិក្ខាកាមផងដែរ។ វគ្គបំប៉ននេះមានរយៈពេល ២៥ថ្ងៃ (ចាប់ពីថ្ងៃទី០៥ ខែមិថុនា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣)។

Continue Readingឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង អញ្ជើញបើកវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០២៣
Read more about the article កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់

កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់

ឧត្តរមានជ័យ៖ ដោយទទួលបានបទបញ្ជាពី លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីហឹង្សាដោយចេតនា ប្រព្រឹត្តនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចមាត់បឹងស្នោ ស្ថិតនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ដោយយកកាំបិតខ្វែវ និងដាវកាប់ទៅលើជនរងគ្រោះ ឈ្មោះ សុភា អូនល័ក្ខ ភេទប្រុស អាយុ…

Continue Readingកម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់
Read more about the article កម្លាំងអាវុធហត្ថខេត្តកណ្តាល បញ្ជូនជនសង្ស័យ ០៣នាក់ ទៅតុលាកា

កម្លាំងអាវុធហត្ថខេត្តកណ្តាល បញ្ជូនជនសង្ស័យ ០៣នាក់ ទៅតុលាកា

កណ្តាល៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីករណីលួចមានស្ថានទម្ងន់ទោស (ប្រើកាំបិតខ្វែវកាប់ប្លន់យកម៉ូតូ) កើតឡើង ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ បានចុះធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តកណ្តាល បញ្ជូនជនសង្ស័យ ០៣នាក់ ទៅតុលាកា
Read more about the article កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់

កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់

តាកែវ៖ ព្រឹកថ្ងៃទី០២ ខែមិថុន ឆ្នាំ២០២៣ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ សហការពន្លាតដែនសមត្ថកិច្ចជាមួយកងរាជអាវុធហត្ថខេត្តតាកែវ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវកម្លាំងបានចុះបង្ក្រាបករណីជូញដូរ រក្សាទុកឬប្រើសប្រាស់ដោយខុសនូវសារធាតុញៀន នៅចំណុចភូមិស្វាយពារ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងអាវុធហត្ថខេត្តតាកែវ បានប្រគល់ជូនអាវុធហត្ថខេត្តព្រះសីហនុបន្តនីតិវិធី ។

Continue Readingកម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់
Read more about the article គម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័ួយ ១៥នាក់

គម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័ួយ ១៥នាក់

ព្រះសីហនុ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការដឹកនាំបញ្ជាផ្ទាល់លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោក វរសនីយ៍ទោ សួ ស៊ន អនុប្រធានមន្ទីរ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ…

Continue Readingគម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័ួយ ១៥នាក់
Read more about the article អាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករនីគ្រឿងញៀន

អាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករនីគ្រឿងញៀន

បន្ទាយមានជ័យ៖ នៅវេលាម៉ោង១៤:៣០នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ លោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងចុះបង្រ្កាបករណីជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិកំព្រីង សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣។

Continue Readingអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករនីគ្រឿងញៀន
Read more about the article ឯកឧត្តម សៅ សុខា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានាវត្តព្រៃស្វាយ

ឯកឧត្តម សៅ សុខា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានាវត្តព្រៃស្វាយ

ស្វាយរៀង៖ ព្រឹកថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០២៣ វត្តព្រៃស្វាយ ស្ថិតនៅឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង ឯកឧត្តម សៅ សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការឧបដ្ឋានសាលា ក្លោងទ្វា របង ផ្លូវបេតុង ចូលវត្ត រោងទទួលភ្ញៀវ និងសមិទ្ធផលនានា ក្នុងវត្តព្រៃស្វាយ។ អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង និងជាក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក…

Continue Readingឯកឧត្តម សៅ សុខា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានាវត្តព្រៃស្វាយ
Read more about the article ឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញធ្វើបទបង្ហាញអំពីតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម អ៊ិច១៦ ជូនគណៈប្រតិភូក្រុមជំនួយការផ្នែកក្រសួង-ស្ថាប័ន

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញធ្វើបទបង្ហាញអំពីតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម អ៊ិច១៦ ជូនគណៈប្រតិភូក្រុមជំនួយការផ្នែកក្រសួង-ស្ថាប័ន

ត្បូងឃ្មុំ៖ ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រសៀលថ្ងៃសៅរ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញធ្វើបទបង្ហាញអំពីតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម អ៊ិច១៦ ជូនគណៈប្រតិភូក្រុមជំនួយការផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាលដែលដឹកនាំដោយឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល…

Continue Readingឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញធ្វើបទបង្ហាញអំពីតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម អ៊ិច១៦ ជូនគណៈប្រតិភូក្រុមជំនួយការផ្នែកក្រសួង-ស្ថាប័ន
Read more about the article ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីលួច និងទទួលផលចោរកម្ម

ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីលួច និងទទួលផលចោរកម្ម

កណ្តាល៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីករណីលួច(ម៉ូតូ, ទូរស័ព្ទ និងលុយ) កើតឡើង ស្ថិតក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងកងរាជអាវុធហត្ថ ខេត្តកណ្តាល ស្រុកអង្គស្នួល សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ ចំនួន៣នាក់ ភេទប្រុស យកមកអង្គភាព។ វត្ថុតាងចាប់យករួមមានៈ ម៉ូតូ ១គ្រឿង(របស់ជនរងគ្រោះ),…

Continue Readingឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីលួច និងទទួលផលចោរកម្ម
Read more about the article ឯកឧត្តម សៅ សុខា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានាវត្តលង្ការាម

ឯកឧត្តម សៅ សុខា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានាវត្តលង្ការាម

ស្វាយរៀង៖ ព្រឹកថ្ងៃសៅរ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២៣ វត្តលង្ការាម ស្ថិតនៅភូមិប្រាសាទ ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង ឯកឧត្តម សៅ សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀងនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកុដិ សាលាបំពេញបុណ្យ បណ្ណាល័យ រោងបាយ បន្ទប់ទឹក ផ្លូវជុំវិញវត្ត ផ្លូវបេតុង និងសមិទ្ធផលនានា ក្នុងវត្តលង្ការាម។ អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង…

Continue Readingឯកឧត្តម សៅ សុខា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានាវត្តលង្ការាម