អាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
កំពង់ឆ្នាំង៖ នៅវេលាម៉ោង ១៤:២៥ នាទី ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិលាជ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាច ដឹកនាំដោយលោក វរសេនីយ៍ត្រី រស់ វុទ្ធា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះបង្រ្កាបករណីចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អ៊ន ប៊ុនណាត ភេទប្រុស អាយុ ២២ ឆ្នាំ ទីលំនៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី…