Read more about the article វរសេនីយ៍ឯក មួន សុវណ្ណដា បើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថ

វរសេនីយ៍ឯក មួន សុវណ្ណដា បើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថ

រតនគិរី៖ នៅថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក មួន សុវណ្ណដា មេបញ្ជាការរង និងជា នាយសេនាធិការកងរាជអាវុធហត្ថខេត្តរតនគិរី បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែកក្កដា និងទិសដៅការងារ ខែសីហា ឆ្នាំ២០២០ កិច្ចប្រជុំនេះដោយមានការអញ្ជើញចូលរួមពី នាយរងសេនាធិការ នាយការិយាល័យ នាយលេខាធិការដ្ឋាន អនុប្រធានមន្ទីរមេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ដែលមានការពាក់ព័ន្ធផងដែរ។

Continue Readingវរសេនីយ៍ឯក មួន សុវណ្ណដា បើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថ
Read more about the article នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបងបានប្រជុំការងារប្រឡងប្រណាំង តាមរយៈ Video Conference

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបងបានប្រជុំការងារប្រឡងប្រណាំង តាមរយៈ Video Conference

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ បានប្រជុំការងារប្រឡងប្រណាំង តាមរយៈ Video Conference ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាប្រធានផែនប្រឡងប្រណាំទី២ ដែលមាន ការចូលរួមពី លោកមេបញ្ជាការ មេបញ្ជាការរង នាយការិយាល័យបុគ្គលិក នាយការិយាល័យទំនាក់ទំនងសាធារណៈ និងលោក មេបញ្ជាការមូលដ្ឋានក្រុង ស្រុក សរុបចំនួន ២៤នាក់។

Continue Readingនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបងបានប្រជុំការងារប្រឡងប្រណាំង តាមរយៈ Video Conference
Read more about the article ផ្លូវបេតុងមួយខ្សែដែលជាអំណោយ លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី ត្រូវបានធ្វើរួចរាល់

ផ្លូវបេតុងមួយខ្សែដែលជាអំណោយ លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី ត្រូវបានធ្វើរួចរាល់

ស្វាយរៀង៖ ផ្លូវ១ខ្សែមានទទឹង ៣ម៉ែត្រ ប្រវែង ១២០ម៉ែត្រ ដែលលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង សន្យាចាក់បេតុងជូនប្រជាពលរដ្ឋកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ដល់ពេលនេះបានស្ថាបនារួចរាល់ជាស្ថាពរ។ សូមបញ្ជាក់ថាៈ ផ្លូវនេះចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នឹងរួចរាល់ជាស្ថាពរនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ដោយចំណាយថវិកាអស់ចំនួន ៨.២៣៥ដុល្លារ។

Continue Readingផ្លូវបេតុងមួយខ្សែដែលជាអំណោយ លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី ត្រូវបានធ្វើរួចរាល់
Read more about the article ឧត្តមសេនីយ៍ត្រី ឡា ឡៃ ចុះសាកសួរគ្រួសារអាវុធហត្ថទើមនឹងសម្រាលកូន

ឧត្តមសេនីយ៍ត្រី ឡា ឡៃ ចុះសាកសួរគ្រួសារអាវុធហត្ថទើមនឹងសម្រាលកូន

តាកែវ៖ ព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំមន្រ្តីក្រោមឳវាទអញ្ជើញចុះសួរសុខទុក្ខ និង នាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន ៣.១៣០០.០០ រៀល( បីលាន ដប់បីម៉ឺនរៀលគត់)ទៅប្រគល់ជូនភរិយា លោក វរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តតាកែវ ដែលបានសម្រាលកូនកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ បច្ចុប្បន្នកំពុងសម្រាកនៅគេហដ្ឋាន…

Continue Readingឧត្តមសេនីយ៍ត្រី ឡា ឡៃ ចុះសាកសួរគ្រួសារអាវុធហត្ថទើមនឹងសម្រាលកូន
Read more about the article ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

កំពត៖ នៅវេលាម៉ោង ១៤ និង ២៧នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុក ដឹកនាំដោយលោក វរសេនីយ៍ត្រី ស៊ឹម សំអាត មេបញ្ជាការ នឹងដោយមានការសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត។ កម្លាំងបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងការតាមនីតិវិធី។

Continue Readingឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!
Read more about the article ឧត្តមសេនីយ៍ត្រី លី ឡាដា ញ្ជើញគោរពវិញ្ញាណក្ខន្ធ សពលោក វរសេនីយ៍ត្រី ហូយ វន

ឧត្តមសេនីយ៍ត្រី លី ឡាដា ញ្ជើញគោរពវិញ្ញាណក្ខន្ធ សពលោក វរសេនីយ៍ត្រី ហូយ វន

ឧត្តរមានជ័យ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី លី ឡាដា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ញ្ជើញចូលរួមបុណ្យ និង គោរពវិញ្ញាណក្ខន្ធ សពលោក វរសេនីយ៍ត្រី ហូយ វន នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត ដែលបានទទួលមរណៈភាព កាលពីរវេលម៉ោង ១៥:៥៥នាទី ថ្ងៃទី១១.០៧.២០២០ ដោយជួបគ្រោះថ្នាក់ចរាចរណ៍ និងបាននាំយកថវិកាអង្គភាពចំនួន ៤.៥៥០.០០០ ព្រមទាំងសម្ភារៈផ្សេងៗមួយចំនួន ដើម្បីចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព នៅគេហដ្ឋាន ស្ថិតនៅភូមិព្រៃធំ…

Continue Readingឧត្តមសេនីយ៍ត្រី លី ឡាដា ញ្ជើញគោរពវិញ្ញាណក្ខន្ធ សពលោក វរសេនីយ៍ត្រី ហូយ វន
Read more about the article ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន បើកកិច្ចប្រជុំស្តីពីការងារប្រឡងប្រណាំង ទូទាំង២៥ រាជធានី-ខេត្ត

ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន បើកកិច្ចប្រជុំស្តីពីការងារប្រឡងប្រណាំង ទូទាំង២៥ រាជធានី-ខេត្ត

ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី២១ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំផែនប្រឡងប្រណាំងទី១ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានផែនប្រឡងប្រណាំងទី១ កងរាជអាវុធហត្ថដែនដី (កងរាជអាវុធហត្ថរាជធានី-ខេត្ត) ពិធីប្រជុំតាម (conference) ទូទាំង២៥ រាជធានី-ខេត្ត។

Continue Readingឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន បើកកិច្ចប្រជុំស្តីពីការងារប្រឡងប្រណាំង ទូទាំង២៥ រាជធានី-ខេត្ត
Read more about the article វរសេនីយ៍ត្រី កែ វិចិត្រ យកអំណោយទៅចែកជូនប្រជាពលរដ្ឋ កំពុងជួបការលំបាក

វរសេនីយ៍ត្រី កែ វិចិត្រ យកអំណោយទៅចែកជូនប្រជាពលរដ្ឋ កំពុងជួបការលំបាក

រតនគិរី៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកតាវែង ដឹកនាំដោយ លោក វរសេនីយ៍ត្រី កែ វិចិត្រ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុក បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ កំពុងជួបការលំបាកចំនួន ១គ្រួសារ ភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង។

Continue Readingវរសេនីយ៍ត្រី កែ វិចិត្រ យកអំណោយទៅចែកជូនប្រជាពលរដ្ឋ កំពុងជួបការលំបាក
Read more about the article ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

កណ្តាល៖ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ភេទស្រី។ វត្ថុតាងចាប់យករួមមានថ្នាំញៀន(ម៉ាទឹកកក) ចំនួន ៦៣កញ្ចប់, ថ្នាំគ្រវី (អ៊ិចស្តាស៊ី) ០១កញ្ចប់ ៥០គ្រាប់), ទូរស័ព្ទដៃចំនួន ០២គ្រឿង,…

Continue Readingឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ១៣នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត!

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ១៣នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត!

ព្រះសីហនុ៖ ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន ១៣នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណី ជួញដូរ ផ្ដល់ទីតាំងឱ្យគេជួញដូរ ផ្ដល់ទីតាំងឱ្យគេប្រើប្រាស់ ចាត់ចែង សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងករណីលួចមានស្ថានទម្ងន់ទោស។

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ១៣នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត!