You are currently viewing អាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

អាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

ព្រៃវែង៖ ដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និង ដោយមានការសម្របសម្រួលនីតិវិធីពីលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តព្រៃវែង នៅវេលាម៉ោង ១៧ និង ៣០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ កម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រៃវែង និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះស្តេច ដឹកនាំដោយលោក អនុសេនីយ៍ត្រី ទិត្យ សុឡាយ ជំនួយការការិយាល័យបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីគ្រឿងញៀននៅភូមិ សទ្ធារ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គី ខុង ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅ ភូមិជើងទឹក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង និងបានចាប់យកវត្ថុតាងម្សៅក្រាមពណ៌សចំនួន១កញ្ចប់, ទូរស័ព្ទដៃចំនួន ២គ្រឿង, ម៉ូតូចំនួន០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងតាមនីតិវិធី។