Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា ចុះពិនិត្យអគារដែលកំពុងសាងសង់ និង ការដ្ឋានទីលានបាញ់គ្រាប់

នាយឧត្តមសេនីយ៍ សៅ សុខា ចុះពិនិត្យអគារដែលកំពុងសាងសង់ និង ការដ្ឋានទីលានបាញ់គ្រាប់

ភ្នំជំរាយ៖ ថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២០ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចុះពិនិត្យអគារដែលកំពុងសាងសង់ និង ការដ្ឋានទីលានបាញ់គ្រាប់នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជំរាយ)។

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា ចុះពិនិត្យអគារដែលកំពុងសាងសង់ និង ការដ្ឋានទីលានបាញ់គ្រាប់
Read more about the article កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុសហការចុះជួយសម្រួល ការដឹកជញ្ជូនភ្ញៀវទេសចរណ៍ជាប់នៅកោះ

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុសហការចុះជួយសម្រួល ការដឹកជញ្ជូនភ្ញៀវទេសចរណ៍ជាប់នៅកោះ

ព្រះសីហនុ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោក វរសេនីយ៍ទោ កែវ ថា នាយរងសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ចុះជួយសម្រួល ការដឹកជញ្ជូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ តាមក្រុមហ៊ុនទូកទេសចរឯកជន ដែលបានជាប់លើឆ្នេរកោះ ក្រុងកោះរ៉ុង រយៈពេលបីថ្ងៃ ដោយសារខ្យល់ព្យុះរួមមានកោះរ៉ុង កោះរ៉ុងសន្លឹម និង កោះសង្សារ ត្រលប់មកកាន់ខេត្តព្រះសីហនុវិញ។

Continue Readingកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុសហការចុះជួយសម្រួល ការដឹកជញ្ជូនភ្ញៀវទេសចរណ៍ជាប់នៅកោះ
Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យនាយនគរបាលជាន់ខ្ពស់ អូស្ត្រាលីចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ!

នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យនាយនគរបាលជាន់ខ្ពស់ អូស្ត្រាលីចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ!

ភ្នំពេញ៖ ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យលោកនាយនគរបាលជាន់ខ្ពស់ អែនធើនី មីកក្វាយ (Anthony MAGUIRE) នគរបាលសហព័ន្ធអូស្ត្រាលីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារដើម្បីផ្លាស់ប្តូរបទពិសោធន៍ និង ពង្រឹងសហប្រតិបត្តិការកាន់តែល្អប្រសើរ រវាងប្រទេសទាំងពីរកម្ពុជា អូស្ត្រាលី ៕

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យនាយនគរបាលជាន់ខ្ពស់ អូស្ត្រាលីចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ!
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ សហការពន្លត់អគ្គីភ័យឆេះឃ្លាំងស្តុកអំបោះ រោងចក្រ ” LIN’S TEXTILE “

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ សហការពន្លត់អគ្គីភ័យឆេះឃ្លាំងស្តុកអំបោះ រោងចក្រ ” LIN’S TEXTILE “

ព្រះសីហនុ៖ វេលាម៉ោង ១៣:២០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះអគ្គីភ័យមួយឆាបឆេះឃ្លាំងស្តុកអំបោះ នៃរោងចក្រ " LIN'S TEXTILE " ម្ចាស់ឈ្មោះ ហ៊ា ហីម អាយុ៦៣ឆ្នាំ ជនជាតិចិនតៃវ៉ាន ស្ថិតក្រុមទី ៣៥ ភូមិ៣ សងា្កត់១ ក្រុងព្រះសីហនុ ភ្លាមៗនោះលោកវរសេនីយ៍ឯក ប៉ែន វិបុល មេបញ្ជាការង កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថក្រុង និងខេត្ត ចំនួន៤៥នាក់…

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ សហការពន្លត់អគ្គីភ័យឆេះឃ្លាំងស្តុកអំបោះ រោងចក្រ ” LIN’S TEXTILE “
Read more about the article ឧត្តមសេនីយ៍ត្រី បោន ប៊ិន ទទួលស្វាគមន៍ក្រុមការងាររដ្ឋបាលស្រុកស្វាយចេក

ឧត្តមសេនីយ៍ត្រី បោន ប៊ិន ទទួលស្វាគមន៍ក្រុមការងាររដ្ឋបាលស្រុកស្វាយចេក

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលស្វាគមន៍ក្រុមការងាររដ្ឋបាលស្រុកស្វាយចេកដឹកនាំដោយលោក លឿង សុភក្តិ អភិបាល នៃគណៈស្រុក បាននាំយកនំអន្សមគ្រប់ប្រភេទចំនួន២០០នំ មកចែកជូនដល់យុវជនដែលកំពុងអប់រំផ្ដាច់សារធាតុញៀននៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន កងរាជអាវុធហត្ថខេត្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ក្នុងឱកាសនោះផងដែរ លោក ឧត្តមសេនីយ៍ មេបញ្ជាការ បានថ្លែងអំណរគុណដល់ក្រុមការងាររដ្ឋបាលស្រុកស្វាយចេកទាំងអស់ និងសូមជូនពរឱ្យជួបប្រទះតែសេចក្តីសុខ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តការងារបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងផងដែរ៕

Continue Readingឧត្តមសេនីយ៍ត្រី បោន ប៊ិន ទទួលស្វាគមន៍ក្រុមការងាររដ្ឋបាលស្រុកស្វាយចេក
Read more about the article អាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

បន្ទាយមានជ័យ៖ ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋកាលពីវេលាម៉ោង ១៧ និង ៣០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ថាមានករណីប្រើប្រាស់គ្រឿងញៀននៅចំណុចមណ្ឌល២ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភ្លាមៗលោក វរសនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំងកម្លាំងចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ដែលកំពុងប្រើប្រាស់គ្រឿងញៀន និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន បច្ចុប្បន្ន ជនសង្ស័យទាំ ត្រូវបានកម្លាំងជំនាញ បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

Continue Readingអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តរតនគិរី ជួយសង្គ្រោះប្រជាពលរដ្ឋខ្យល់គរ!

កម្លាំងអាវុធហត្ថខេត្តរតនគិរី ជួយសង្គ្រោះប្រជាពលរដ្ឋខ្យល់គរ!

រតនគិរី៖ ថ្ងៃអាទិត្យទី២០ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកូនមុំដឹកនាំដោយ លោក វរសេនីយ៍ត្រី រស់ វណ្ណា មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកូនមុំបានចុះជួយសង្គ្រោះស្ត្រីខ្សល់គចំនួន០១នាក់ ពីចំណុចសាលាឃុំ ត្រពាំងក្រហមត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនមកកាន់មណ្ឌលសុខភាពស្រុកកូនមុំ ស្ត្រីរូបនេះមានឈ្មោះ ប៉ែនមធី ភេទស្រី អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ។

Continue Readingកម្លាំងអាវុធហត្ថខេត្តរតនគិរី ជួយសង្គ្រោះប្រជាពលរដ្ឋខ្យល់គរ!
Read more about the article អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

តាកែវ៖ នៅវេលាម៉ោង ១៦ និង ៣០ នាទីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកគីរីវង់ ដឹកនាំដោយ លោក អនុសេនីយ៍ត្រី ហួត វឿន នាយការិយាល័យស្ដីទី និង ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្ក្រាបករណីជួញដូរ និង ប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ សោម ទូច…

Continue Readingអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!
Read more about the article ឧត្តមសេនីយ៍ទោ តាត ចន្ថា ដឹកនាំគណៈប្រតិភូវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ចុះសួរសុខទុក្ខមន្រ្តីក្រោមឱវាទ!

ឧត្តមសេនីយ៍ទោ តាត ចន្ថា ដឹកនាំគណៈប្រតិភូវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ចុះសួរសុខទុក្ខមន្រ្តីក្រោមឱវាទ!

ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)នៃបញ្ជាការដ្ឋានកងរាជអាវុធហ្ថលើផ្ទៃប្រទេស បានដឹកនាំគណៈប្រតិភូវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាទចំនួនពីររូប គឺលោកវរសេនីយ៍ត្រីវ៉ែន សេរីវុឌ្ឍ និងលោក វរសេនីយ៍ត្រី ញាន សាមីឌី ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន កាលពីថ្ងៃនៅ ទី១៥ ខែកញ្ញា ឆ្នាំ២០២០។ ក្នុងដំណើរចុះសួរសុខទុក្ខ លោក ឧត្តមសេនីយទោ នាយកវិទ្យាស្ថានក៏បានពាំនាំនូវសារសាកសួរសុខទុក្ខរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។ ទន្ទឹមនឹងនោះលោកឧត្តមសេនីយ៍ទោ…

Continue Readingឧត្តមសេនីយ៍ទោ តាត ចន្ថា ដឹកនាំគណៈប្រតិភូវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ចុះសួរសុខទុក្ខមន្រ្តីក្រោមឱវាទ!
Read more about the article ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញចុះសួរសុខទុក្ខ មន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ

ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញចុះសួរសុខទុក្ខ មន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ

បាត់ដំបង៖ លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ លោក វរសេនីយ៍ត្រី ស៊ីវ សុផល មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក រុក្ខគីរី ដោយមានជំងឺរលាកសួត លើសជាតិស្ករ និងលើសជាតិអាស៊ីត កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ នឹង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យភូមិភាគទី៥(ពោធិ៍ពី)ស្ថិតនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ក្នុងឱកាសនោះលោកមេបញ្ជាការ បាននាំយកថវិកាចំនួន ១,០០០,០០០រៀល(មួយលានរៀល) ទុកជាការចែករំលែកសម្រាលបន្ទុក ក្នុងការសម្រាកព្យាបាលផងដែរ។

Continue Readingឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញចុះសួរសុខទុក្ខ មន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ