Read more about the article អាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កំពត៖ នៅវេលាម៉ោង ១២ នឹង ៣៥នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិលំទំពូង ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបន្ទាយមាស ដឹកនាំដោយ លោកវរសេនីយ៍ទោ សេង វិច្ឆិកា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពត និងដោយមានការសម្របសម្រួលនីតិវិធីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន និងបានដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង ជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ជួយសង្គ្រោះស្ត្រីមានផ្ទៃពោះ

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ជួយសង្គ្រោះស្ត្រីមានផ្ទៃពោះ

រតនគិរី៖ នៅថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយលោក វរសេនីយ៍ទោ សុខ មិន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ បានចុះជួយសង្គ្រោះស្ត្រីមានផ្ទៃពោះចំនួន០១នាក់មានឈ្មោះ រចំ ថើម ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិភាគតិច (ចារ៉ាយ) មានទីលំនៅស្ថិតនៅក្នុងភូមិតេន ឃុំយ៉ាទុង ស្រុកអូរយ៉ាដា ខេត្តរតនគិរី។ ស្ត្រីរូបនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅកាន់មណ្ឌលសុខភាពស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

Continue Readingកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ជួយសង្គ្រោះស្ត្រីមានផ្ទៃពោះ

កម្លាំងអាវុធហត្ថស្រុកកណ្តៀង សហការបង្ក្រាបបទល្មើសនេសាទ!

ពោធិ៍សាត់៖ នៅវេលាម៉ោង៨ និង ៣៥នាទីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកណ្តៀង សហការជាមួយកម្លាំងចម្រុះ ដឹកនាំដោយលោក គី គឹមណូ អភិបាលរងស្រុកកណ្តៀង បានចុះបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប ចំណុចភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយបានដកហូតលូកងស្បៃមុង១០មាត់, លូកងសាច់អួន៥មាត់, របាំងស្បៃមុងប្រវែង៧៥០ម៉ែត្រ, របាំងសាច់អួនប្រវែង៩៥០ម៉ែត្រ, បង្គោលចំរ៉ឹង៥៦០ដើម និងលែងកូនត្រីចម្រុះ៥០គីឡូក្រាម(ម្ចាស់គេចខ្លួន)។ បច្ចុប្បន្ន វត្ថុតាងខាងលើប្រគល់ឲ្យសង្កាត់រដ្ឋបាលជលផលកណ្តៀង។

Continue Readingកម្លាំងអាវុធហត្ថស្រុកកណ្តៀង សហការបង្ក្រាបបទល្មើសនេសាទ!
Read more about the article ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន ប្រជុំក្រុមប្រឹក្សាប្រឡងប្រណាំងដើម្បីត្រួតពិនិត្យវាយតម្លៃស្នើសុំសសើរ!

ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន ប្រជុំក្រុមប្រឹក្សាប្រឡងប្រណាំងដើម្បីត្រួតពិនិត្យវាយតម្លៃស្នើសុំសសើរ!

ព្រៃវែង៖ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្មាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានដឹកប្រជុំក្រុមប្រឹក្សាប្រឡងប្រណាំង ដើម្បីត្រួតពិនិត្យវាយតម្លៃស្នើសុំសសើរ និង ជូនគ្រឿងឥស្សរិយយសដល់អង្គភាព និងបុគ្គលដែលមានស្នាដៃ ប្រចាំឆ្នាំ ២០២០។

Continue Readingឧត្តមសេនីយ៍ត្រី ឈួន គឹមសាន ប្រជុំក្រុមប្រឹក្សាប្រឡងប្រណាំងដើម្បីត្រួតពិនិត្យវាយតម្លៃស្នើសុំសសើរ!
Read more about the article កម្លាំងអាវុធហត្ថខេត្តក្រចេះ ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តក្រចេះ ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ក្រចេះ៖ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៦ និង១០ នាទី កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឆ្លូង សហការជាមួយកម្លាំង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្នួល និងស្នាក់ការសន្តិសុខ៧០៩ ដឹកនាំដោយលោក វរសេនីយ៍ត្រី ផាត សុភ័ក្រ្តវាសនា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកឆ្លូង និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ កម្លាំងបានចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចភូមិ ក្រញូងសែនជ័យ ឃុំក្រញូង ស្រុកស្នួល ខេត្តក្រចេះ បានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ និង…

Continue Readingកម្លាំងអាវុធហត្ថខេត្តក្រចេះ ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

តាកែវ៖ នៅវេលាម៉ោង ១៣ និង ៣០ នាទីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២០ ការិយាល័យបទល្មើសគ្រឿងញៀ កងរាជអាវុធហត្ថខេត្តតាកែវ និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កម្លាំងបានចុះបង្ក្រាបករណីគ្រឿងញៀន ដោយខុសច្បាប់ នៅចំណុចភូមិរូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាកែវដើម្បីបន្តនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

បន្ទាយមានជ័យ ៖ យោងតាមការស៊ើបអង្កេត នៅវេលាម៉ោង១៣ និង០០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ លោក វរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានដឹកនាំកម្លាំងចុះធ្វើប្រតិបត្តិការបង្រ្កាបករណីគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យបានចំនួនមួយនាក់ឈ្មោះ កង់ បួន ភេទប្រុស អាយុ២៥ឆ្នាំ នៅចំណុចផ្លូវ៥០២ ស្ថិតក្នុងភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជូនទៅអយ្យការសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

Continue Readingកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article ឧត្តមសេនីយ៍ត្រី បោន ប៊ិន ទទួលស្វាគមន៍អaជីវករក្រុងប៉ោយប៉ែត

ឧត្តមសេនីយ៍ត្រី បោន ប៊ិន ទទួលស្វាគមន៍អaជីវករក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលស្វាគមន៍អaជីវករក្រុងប៉ោយប៉ែត(ម្ចាស់ភោជនីដ្ឋានHua tian xie restaurant) បាននាំយកអំណោយមកប្រគល់ជូនអង្គភាពកងរាជអាវុធហត្ថខេត្ត និងការដូរអនុស្សាវរីយ៍សម្រាប់លោកមេបញ្ជាការ។ អំណោយរួមមាន៖ អង្ករទម្ងន់៥០០គីឡូក្រាម, ទឹកបរិសុទ្ធចំនួន៥០កេស, មីចំនួន២៤កេស, ត្រីខកំប៉ុងចំនួន០២កេសធំ, ទឹកក្រូចចំនួន០៣កេស។ ក្នុងឱកាសនោះផងដែរ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានថ្លែងអំណរគុណដល់អជីវករក្រុងប៉ោយប៉ែត និងជូនពរសូមជួបប្រទះតែសេចក្តីសុខទាំងក្រុមគ្រួសារ ប្រាជ្ញាឈ្លាសវៃ…

Continue Readingឧត្តមសេនីយ៍ត្រី បោន ប៊ិន ទទួលស្វាគមន៍អaជីវករក្រុងប៉ោយប៉ែត
Read more about the article ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​សន្តិបណ្ឌិត នេត​ សាវឿន​ អញ្ជើញចុះពិនិត្យការដ្ឋានសំណង់ស្តូបសមិទ្ធផលសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម!

ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​សន្តិបណ្ឌិត នេត​ សាវឿន​ អញ្ជើញចុះពិនិត្យការដ្ឋានសំណង់ស្តូបសមិទ្ធផលសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម!

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅសួនសមិទ្ធផលយោធានៃវិមានឈ្នះ ឈ្នះ កងរាជអាវុធហត្ថ និង នគរបាលជាតិ ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​សន្តិបណ្ឌិត នេត​ សាវឿន​ អគ្គ​ស្នងការ​នគរ​បាល​ជាតិ​ និង​ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះពិនិត្យការដ្ឋានសំណង់ស្តូបសមិទ្ធផលសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ដែលកំពុងដំណើរការសាងសង់។

Continue Readingឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​សន្តិបណ្ឌិត នេត​ សាវឿន​ អញ្ជើញចុះពិនិត្យការដ្ឋានសំណង់ស្តូបសមិទ្ធផលសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម!
Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចូលរួមបុណ្យឆ្លងភ្ជុំបិណ្ឌ នៅទេពរង្សី!

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចូលរួមបុណ្យឆ្លងភ្ជុំបិណ្ឌ នៅទេពរង្សី!

កណ្តាល៖ ថ្ងៃឆ្លងបិណ្ឌ ឬហៅថាភ្ជុំបិណ្ឌថ្ងៃ១៥ រោចខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីក្រោមឱវាទបានអញ្ជើញ ចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ ជាមួយពុទ្ធបរិស័ទជិតឆ្ងាយ នៅទេពរង្សី ស្ថិតក្នុងឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។ ជារៀងរាល់ឆ្នាំ លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ តែងតែអញ្ជើញមកចូលរួមក្នុងថ្ងៃភ្ជុំបិណ្ឌដែលហៅថា ថ្ងៃឆ្លងបិណ្ឌ…

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចូលរួមបុណ្យឆ្លងភ្ជុំបិណ្ឌ នៅទេពរង្សី!