Read more about the article កម្លាំងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ១៣នាក់

កម្លាំងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ១៣នាក់

សៀមរាប៖ នៅវេលាម៉ោង ១០ និង ០០នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តសៀមរាប បានបង្ក្រាបករណីគ្រឿងញៀននៅចំណុចភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដោយបានឃាត់ខ្លួនបានជនសង្ស័យចំនួន ១៣ នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង មន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ១៣នាក់
Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ

ឧត្តរមានជ័យ៖ រសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិទ្យាល័យ តេជោសែនសំរោង ខេត្តឧត្តរមានជ័យ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាលើជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំ។ ពិធីនេះប្រារព្ធឡើងដើម្បីបំផុសសកម្មភាពបាល់ទាត់ក្នុងស្រទាប់យុវជន ចូលរួមលេងកីឡាបាល់ទាត់ ដើម្បីសុខភាព កាត់បន្ថយភាពអសកម្មក្នុងសង្គម និងគ្រួសារ និងដើម្បីអភិវឌ្ឍន៍សមត្ថភាព ជំនាញរបស់យុវជនមានទេពកោសល្យល្អៗ ដើម្បីចូលរួមក្នុងក្រុមជម្រើសជាតិតាមអាយុ ត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ។ ការប្រកួតនេះចាប់ពីថ្ងៃទី១ ខែវិច្ឆិកា…

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ
Read more about the article កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសព្រៃឈើ

ពោធិ៍សាត់៖ នៅវេលាម៉ោង ១៣ និង ៣៧នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកវាលវែង សហការជាមួយកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ (ព្រែឈើ) នៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ រថយន្ដ ១គ្រឿង និងឈើប្រភេទលេខ១ ចំនួន ៣៥ដុំ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន និងវត្ថុតាងរក្សាទុកនៅស្នាក់ការដែកជុំរកសត្វព្រៃភ្នំសំកុស៕

Continue Readingកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល សួរសុខទុក្ខអតីតនាយ នាយរងដែលបានចូលនិវត្តន៍

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល សួរសុខទុក្ខអតីតនាយ នាយរងដែលបានចូលនិវត្តន៍

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រារព្ធពិធីសំណេះសំណាល សួរសុខទុក្ខអតីតនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ដែលបានចូលនិវត្តន៍ ពិការ បាត់បង់សមត្ថភាព និងគ្រួសារអាវុធហត្ថពលី មរណៈ សរុបចំនួន ៤៦នាក់ ក្នុង១នាក់ឧបត្ថម្ភថវិកា ៥០ម៉ឺនរៀល។ នាយ នាយរង និងពលអាវុធហត្ថខេត្តចំនួន ១៦៦នាក់ ក្នុង១នាក់ ឧបត្ថម្ភថវិកា ១០ម៉ឺនរៀល។ ក្រៅពីនោះបានឧបត្ថម្ភថវិកាសម្រាប់សាងសង់ផ្ទះដល់អតីតយុទ្ធជនចំនួន២៨គ្រួសារក្នុងខេត្តឧត្តរមានជ័យសរុបថវិកាចំនួន២៨០លានរៀល។ ជូនដល់បញ្ជាការដ្ឋានយោធភូមិភាគទី៣ ទី៤ ទី៥ កងពលធំលេខ២ លេខ៣ កងពលតូចអន្តរាគមន៍លេខ៤១…

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល សួរសុខទុក្ខអតីតនាយ នាយរងដែលបានចូលនិវត្តន៍
Read more about the article ឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានអញ្ជើញបើកចែកអង្ករ និងមី ដល់មន្ត្រីក្រោមឱវាទទូទាំងខេត្តស្វាយរៀង

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានអញ្ជើញបើកចែកអង្ករ និងមី ដល់មន្ត្រីក្រោមឱវាទទូទាំងខេត្តស្វាយរៀង

ស្វាយរៀង៖ ថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញបើកចែកអង្ករ និងមី ដែលជាអំណោយរបស់ លោក ជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, ឯកឧត្ដម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង នគរបាលជាតិ…

Continue Readingឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានអញ្ជើញបើកចែកអង្ករ និងមី ដល់មន្ត្រីក្រោមឱវាទទូទាំងខេត្តស្វាយរៀង

លោកស្រី វរសេនីយ៍ទោ អោម សុភារ៉ា ចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទទើបនឹងសម្រាលកូន

កណ្តាល៖ លោកស្រី វរសេនីយ៍ទោ អោម សុភារ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត តំណាងលោក មេបញ្ជាការ បានដឹកនាំនាយ នាយរងអាវុធហត្ថ អញ្ជើញចុះសួរសុខទុក្ខសំណេះសំណាល នាំយកថវិកា និងសម្ភារៈមួយចំនួនរបស់ មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជូនដល់នាយអាវុធហត្ថទើបនឹងសម្រាលកូន គឺលោកស្រី អនុសេនីយ៍ត្រី ហួយ មុំ ជំនួយការ ការិយាល័យប្រឆាំង គ្រឿងញៀន ស្ថិតនៅក្នុងភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ដោយទទួលបានថវិកាចំនួន ១,៧០៥,០០០៛ រួមនឹងសម្ភារមួយចំនួនទៀតផងដែរ។

Continue Readingលោកស្រី វរសេនីយ៍ទោ អោម សុភារ៉ា ចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទទើបនឹងសម្រាលកូន
Read more about the article ថវិកាជាង ២៧លានរៀល ត្រូវបានប្រគល់ជូនគ្រួសារអាវុធហត្ថទទួលមរណៈភាព

ថវិកាជាង ២៧លានរៀល ត្រូវបានប្រគល់ជូនគ្រួសារអាវុធហត្ថទទួលមរណៈភាព

កំពត៖ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ឡុង សុវណ្ណា មេបញ្ជាការង តំណាងលោក ឧត្ដមសេនីត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងក្រោមឱវាទនាំយកថវិការមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ២៧.៨៦១.៥០០រៀល ប្រគល់ជូនគ្រួសារសពលោក វរសេនីយ៍ត្រី ស៊ឹម វុទ្ធី នាយការិយាល័យផែនការ មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកំពត ដែលបានទទួលមរណៈភាពកាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២៣ និង…

Continue Readingថវិកាជាង ២៧លានរៀល ត្រូវបានប្រគល់ជូនគ្រួសារអាវុធហត្ថទទួលមរណៈភាព
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ចាម​ ឃាត់ខ្លួនជនង្ស័យចំនួន ១០នាក់

កម្លាំងអាវុធហត្ថខេត្តកំពង់ចាម​ ឃាត់ខ្លួនជនង្ស័យចំនួន ១០នាក់

កំពង់ចាម៖ នៅវេលាម៉ោង ៧ និង ០០ នាទីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តកំពង់ចាម និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកំពង់សៀម ដឹកនាំដោយលោក វរសេនីយ៍ត្រី សែម ឃាង ប្រធានមន្ទីរយុត្តិធម៌ ចុះបង្ក្រាបករណីគ្រឿងញៀននៅចំណុចផ្ទះសំណាក់សំបូរមាស បន្ទប់លេខ១១ ស្ថិតក្នុងភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន ១០នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្ន មន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ចាម​ ឃាត់ខ្លួនជនង្ស័យចំនួន ១០នាក់
Read more about the article កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី សហការបង្ក្រាបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី សហការបង្ក្រាបទល្មើសព្រៃឈើ

មណ្ឌលគិរី៖ ស្ថិតនៅក្នុងចំការកៅស៊ូក្រុមហ៊ុនប៊ិញភឿក០១ ក្នុងភូមិចកចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កម្លាំងអាវុធហត្ថស្រុកសហការជាមួយគណៈបញ្ជាការឯកភាពស្រុកកែវសីមា, ជំនាញបរិស្ថាន បានរកឃើញទីតាំងលាក់ឈើចំនួន ០២កន្លែង ឃើញឈើសរុបចំនួន៣០ដុំ ប្រវែង៥ម៉ែត្រ បច្ចុប្បន្នវត្ថុតាងប្រគល់ឲ្យជំនាញបរិស្ថាន (ស្នាក់ការរហ៊ូត) ដើម្បីចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី សហការបង្ក្រាបទល្មើសព្រៃឈើ
Read more about the article លោក ហ៊ង បូរិទ្ធ បាននាំយកបច្ច័យ និងទយ្យទានអញ្ជើញចូលរួមបុណ្យកឋិនទានសាមគ្គី នៅវត្តសុទ្ធារាម (ហៅវត្តព្រៃព្រែក)

លោក ហ៊ង បូរិទ្ធ បាននាំយកបច្ច័យ និងទយ្យទានអញ្ជើញចូលរួមបុណ្យកឋិនទានសាមគ្គី នៅវត្តសុទ្ធារាម (ហៅវត្តព្រៃព្រែក)

ស្វាយរៀង៖ ព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២០ លោក ហ៊ង បូរិទ្ធ អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង តំណាង ឯកឧត្តម អេង ហ៊ី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង បាននាំយកបច្ច័យ និងទយ្យទានអញ្ជើញចូលរួមបុណ្យកឋិនទានសាមគ្គី នៅវត្តសុទ្ធារាម (ហៅវត្តព្រៃព្រែក) ស្ថិតនៅឃុំម្រាម ស្រុករមាសហែក ខេត្ដស្វាយរៀង។ ក្នុងឱកាសនោះផងដែរលោក ហ៊ង បូរិទ្ធ…

Continue Readingលោក ហ៊ង បូរិទ្ធ បាននាំយកបច្ច័យ និងទយ្យទានអញ្ជើញចូលរួមបុណ្យកឋិនទានសាមគ្គី នៅវត្តសុទ្ធារាម (ហៅវត្តព្រៃព្រែក)