You are currently viewing កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសព្រៃឈើ

ពោធិ៍សាត់៖ នៅវេលាម៉ោង ១៣ និង ៣៧នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកវាលវែង សហការជាមួយកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ (ព្រែឈើ) នៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ រថយន្ដ ១គ្រឿង និងឈើប្រភេទលេខ១ ចំនួន ៣៥ដុំ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន និងវត្ថុតាងរក្សាទុកនៅស្នាក់ការដែកជុំរកសត្វព្រៃភ្នំសំកុស៕