ក្រុមការងារគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បាននាំយកថវិកាចំនួន ២០,០០០,០០០រៀល(ម្ភៃលានរៀល) ចូលបុណ្យសពលោក ចាប ផន

ស្វាយរៀង៖ រសៀលថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បាននាំយកថវិកាចំនួន ២០,០០០,០០០រៀល(ម្ភៃលានរៀល) ចូលបុណ្យសពលោក ចាប ផន ដែលបានទទួលមរណភាពនៅវេលាម៉ោង២៣និង៣០នាទីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ដោយជរាពាធក្នុងជន្មាយុ៧៨ឆ្នាំ មានទីលំនៅភូមិខាងកើតវត្ត ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ថវិកានេះជាមូលនិធិតេជោ១២៥ ដែលបង្កើតឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស"យ.ជ.ប.ទ." គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ដើម្បីជួយជ្រោមជ្រែងដល់ជីវភាពរស់នៅរបស់យុទ្ធមិត្តពិសេសអ្នកដែលមានជីវភាពទន់ខ្សោយនិងជួបទុក្ខលំបាក ៕

Continue Readingក្រុមការងារគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បាននាំយកថវិកាចំនួន ២០,០០០,០០០រៀល(ម្ភៃលានរៀល) ចូលបុណ្យសពលោក ចាប ផន
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កំពត៖ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអង្គភាពនគរបាលយុត្តិធម៌ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពត ដឹកនាំដោយលោកវរ ឯក សេង វិច្ឆិកា មេបញ្ជាការរង ទទួលជំនាញគ្រឿងញៀន បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន៣ នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article ឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ពាក់ព័ន្ធករណីឃាតកម្ម(ចាក់នឹងកូនកាំបិត)

ឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ពាក់ព័ន្ធករណីឃាតកម្ម(ចាក់នឹងកូនកាំបិត)

កណ្តាល៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថស្រុកកៀនស្វាយ ខេត្តកណ្តាល បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីករណីឃាតកម្ម(ចាក់នឹងកូនកាំបិត) កើតឡើង ស្ថិតក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ  ខេត្តកណ្តាល។ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកម្លាំងជំនាញ បានចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់។ បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

Continue Readingឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ពាក់ព័ន្ធករណីឃាតកម្ម(ចាក់នឹងកូនកាំបិត)
Read more about the article អាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យម្នាក់

អាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យម្នាក់

បន្ទាយមានជ័យ៖ កាលពីវេលាម៉ោង ១៣និង២០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣  កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូកង់បីកាលពីវេលាម៉ោង០៥និង០០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចមុខបន្ទប់ជួល ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យោងតាមពាក្យបណ្តឹងឈ្មោះ នៅ ចន្នី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងកើតហេតុខាងលើ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ…

Continue Readingអាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យម្នាក់
Read more about the article ឧត្ដមសេនីយ៍ទោ តាត ចន្ថា ប្រជុំរបាយការណ៍វឌ្ឍនភាពការងារ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំខែកក្កដា

ឧត្ដមសេនីយ៍ទោ តាត ចន្ថា ប្រជុំរបាយការណ៍វឌ្ឍនភាពការងារ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំខែកក្កដា

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣ នៅបន្ទប់ Video Conferrence វិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) បានប្រជុំរបាយការណ៍វឌ្ឍនភាពការងារ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំខែកក្កដា លើកទិសដៅការងារខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) សមាសភាពចូលរួមមានលោកឧត្តមសេនីយ៍ នាយករង នាយលេខាធិការដ្ឋាន ប្រធានមន្ទីរទាំង៥ ប្រធានក្រុមស្រាវជ្រាវវិជ្ជាសាស្ត្រហ្វឹកហ្វឺន ប្រធានក្រុមយោធាចារ្យ និងនាយការិយាល័យដែលមានការពាក់ព័ន្ធ។  

Continue Readingឧត្ដមសេនីយ៍ទោ តាត ចន្ថា ប្រជុំរបាយការណ៍វឌ្ឍនភាពការងារ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំខែកក្កដា
Read more about the article ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៤

ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៤

ភ្នំពេញ៖ ដោយបានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅសាលប្រជុំ Video Conference នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនកសាងកម្លាំង និងទំនាក់ទំនងកិច្ចការសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៤ កងរាជអាវុធហត្ថ។ ពិធីផ្សព្វផ្សាយនេះមានការចូលរួមពីលោកឧត្តមសេនីយ៍ ស្នងការ ស្នងការរង នាយ នាយរងការិយាល័យ សាលាទាំងពីរ នាយផ្នែក ប្រធាន…

Continue Readingឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៤
Read more about the article ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ចុះសួរសុខទុក្ខ និងនាំយកបាថវិកាប្រគល់ជូនលោកវរសេនីយ៍ទោ អ៊ុក សារុំ សមាជិកគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨

ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ចុះសួរសុខទុក្ខ និងនាំយកបាថវិកាប្រគល់ជូនលោកវរសេនីយ៍ទោ អ៊ុក សារុំ សមាជិកគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨

ក្រចេះ៖ រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកបាថវិកាចំនួន ៥,០០០,០០០៛ (ប្រាំលានរៀល) ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនលោកវរសេនីយ៍ទោ អ៊ុក សារុំ សមាជិកគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ នៅគេហដ្ឋានភូមិដារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។

Continue Readingឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ចុះសួរសុខទុក្ខ និងនាំយកបាថវិកាប្រគល់ជូនលោកវរសេនីយ៍ទោ អ៊ុក សារុំ សមាជិកគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨
Read more about the article ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន អញ្ជើញដឹកនាំប្រជុំរៀបចំព្រាងសន្ទស្សន៍ផែនការហ្វឹកហ្វឺន កងរាជអាវុធហត្ថឆ្នាំ២០២៤

ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន អញ្ជើញដឹកនាំប្រជុំរៀបចំព្រាងសន្ទស្សន៍ផែនការហ្វឹកហ្វឺន កងរាជអាវុធហត្ថឆ្នាំ២០២៤

ភ្នំពេញ៖ នៅសាលប្រជុំ Video Conference នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំប្រជុំរៀបចំព្រាងសន្ទស្សន៍ផែនការហ្វឹកហ្វឺន កងរាជអាវុធហត្ថឆ្នាំ២០២៤ ដោយមានការចូលរួមពីស្នងការ ស្នងការរង នាយ នាយរងការិយាល័យ នាយក នាយករង ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ។

Continue Readingឧត្តមសេនីយ៍ឯក ភួង ស៊ីភិន អញ្ជើញដឹកនាំប្រជុំរៀបចំព្រាងសន្ទស្សន៍ផែនការហ្វឹកហ្វឺន កងរាជអាវុធហត្ថឆ្នាំ២០២៤
Read more about the article ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានអញ្ជើញដឹកនាំប្រជុំដកពិសោធន៍ ដោះស្រាយបញ្ហាសេសសល់ និងដាក់ចេញនូវទិសដៅបន្ត

ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានអញ្ជើញដឹកនាំប្រជុំដកពិសោធន៍ ដោះស្រាយបញ្ហាសេសសល់ និងដាក់ចេញនូវទិសដៅបន្ត

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ បានអញ្ជើញដឹកនាំនាយ នាយរងការិយាល័យ នាយផ្នែក ប្រធានអង្គភាពប្រជុំដកពិសោធន៍ ដោះស្រាយបញ្ហាសេសសល់ និងដាក់ចេញនូវទិសដៅបន្ត។   ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ប្រធានស្នងការ បានធ្វើការកោតសរសើរ…

Continue Readingឧត្តមសេនីយ៍ត្រី អេង ហ៊ី បានអញ្ជើញដឹកនាំប្រជុំដកពិសោធន៍ ដោះស្រាយបញ្ហាសេសសល់ និងដាក់ចេញនូវទិសដៅបន្ត
Read more about the article ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យការងារសាងសង់អគារមន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធនានានៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យការងារសាងសង់អគារមន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធនានានៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល

ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យការងារសាងសង់អគារមន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធនានានៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល។

Continue Readingឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យការងារសាងសង់អគារមន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធនានានៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល