Read more about the article ឧត្តមសេនីយ៍ត្រី សេង មហា ចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ

ឧត្តមសេនីយ៍ត្រី សេង មហា ចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ

តាកែវ៖ នៅវេលាម៉ោង ៩ និង៣០នាទី ថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំមេបញ្ជាការរង ប្រធានមន្ទីរ នាយការិយាល័យកងរាជអាវុធហត្ថខេត្ត និងមូលដ្ឋានស្រុកព្រៃកប្បាស អញ្ជើញចុះសួរសុខទុក្ខលោព្រិន្ទបាលឯក ឃៀម សុខុម ជំនួយការមូលដ្ឋានស្រុកព្រៃកប្បាស ដែលជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញបេសកកម្មកន្លងមក បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅគេហដ្ឋានស្ថិតនៅភូមិក្រាំងចំរើន ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ លោកឧត្តមសេនីយ៍ មេបញ្ជាការក៏បាននាំយកថវិកាមូលនិធិមនុស្សធម៌ កងរាជអាវុធហត្ថខេត្តតាកែវចំនួន ២,៦១៤,០០០៛ ប្រគល់ជូនលោកព្រិន្ទបាលឯក…

Continue Readingឧត្តមសេនីយ៍ត្រី សេង មហា ចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ
Read more about the article ឧត្ដមសេនីយ៍ត្រី កង សៅគុណ នាំយកនូវទៀនព្រះវស្សា បច្ច័យ និងគ្រឿងឧបភោគបរិភោគប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវសិក្ខាគិរីស្វារៈ

ឧត្ដមសេនីយ៍ត្រី កង សៅគុណ នាំយកនូវទៀនព្រះវស្សា បច្ច័យ និងគ្រឿងឧបភោគបរិភោគប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវសិក្ខាគិរីស្វារៈ

ព្រះវិហារ៖ ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ លោកឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្តព្រះវិហារ នាំយកនូវទៀនព្រះវស្សា បច្ច័យ និងគ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន៖ ទៀនព្រះវស្សា០១គូរ, អង្ករ១០ការ៉ុង, មី០១កេសធំ, ទឹកត្រី០៦យួរ, អំបិល០៦កញ្ចប់, ស្ករស០៦កញ្ចប់, ទឹកបរិសុទ្ធ១៩យួរ និងបច្ច័យលុយខ្មែរ ២,៤៥០,០០០រៀល លុយដុល្លារ ៣៣០ដុល្លារ ទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវសិក្ខាគិរីស្វារៈ លើខ្នងភ្នំប្រាសាទព្រះវិហារ ស្ថិតក្នុងភូមិធម្មជាតិ ឃុំស្រអែម…

Continue Readingឧត្ដមសេនីយ៍ត្រី កង សៅគុណ នាំយកនូវទៀនព្រះវស្សា បច្ច័យ និងគ្រឿងឧបភោគបរិភោគប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវសិក្ខាគិរីស្វារៈ
Read more about the article ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ!

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ!

នាព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខលោកអនុសេនីយ៍ត្រី លឹម តុលា ជំនួយការការិយាល័យសង្រោ្គះគ្រោះមហន្តរាយ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានជំងឺបញ្ហាប្រព័ន្ធប្រសាទកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ (ហៅពេទ្យលោកសង្ឃ) ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីក្រុមគ្រូពេទ្យ និងការអនុគ្រោះពីលោកប្រធានមន្ទីរពេទ្យ ព្យាបាលដោយមិនគិតប្រាក់ផងដែរ។…

Continue Readingក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ!
Read more about the article កម្លាំងអាវុធហត្ថខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យជនជាតិថៃចំនួន ០២នាក់

កម្លាំងអាវុធហត្ថខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យជនជាតិថៃចំនួន ០២នាក់

ប៉ៃលិន៖ នៅវេលាម៉ោង ១៥ និង៣០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ដោយបានការអនុញ្ញាតពី លោកវរសេនីយ៍ឯក កែវ ឌីណា មេបញ្ជាការស្តីទីកងរាជអាវុធហត្ថខេត្តប៉ៃលិន និងសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នាក់ការសន្តិសុខ៥៧០៣ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ជាជនជាតិថៃ និងចាប់យកវត្ថុតាងពាក់ព័ន្ធ។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យជនជាតិថៃចំនួន ០២នាក់
Read more about the article ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ប្រជុំបូកសរុបរបាយការណ៍ប្រចាំខែកក្កដា និងលើកទិសដៅខែសីហា

ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ប្រជុំបូកសរុបរបាយការណ៍ប្រចាំខែកក្កដា និងលើកទិសដៅខែសីហា

នៅជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ព្រឹកថៃ្ងអង្គារ ទី០១ ខែសីហា ឆ្នាំ២០២៣ បានប្រារព្ធពិធីប្រជុំបូកសរុបរបាយការណ៍ប្រចាំខែកក្កដា និងលើកទិសដៅខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ នាយ កមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ដោយមានការចូលរួមពីលោកនាយករង ប្រធាន- អនុប្រធានមន្ទីរ នាយការិយាល័យ ប្រធាន-អនុប្រធានអង្គភាព ចំណុះ។

Continue Readingឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ប្រជុំបូកសរុបរបាយការណ៍ប្រចាំខែកក្កដា និងលើកទិសដៅខែសីហា
Read more about the article ឧត្ដមសេនីយ៍ត្រី កង សៅគុណ ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថខែកក្កដា

ឧត្ដមសេនីយ៍ត្រី កង សៅគុណ ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថខែកក្កដា

ព្រះវិហារ៖ ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ និងដោយមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យ  មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកផងដែរ។

Continue Readingឧត្ដមសេនីយ៍ត្រី កង សៅគុណ ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថខែកក្កដា
Read more about the article ការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ០២នាក់ទៅតុលាកា

ការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ០២នាក់ទៅតុលាកា

បន្ទាយមានជ័យ៖ កាលពីវេលាម៉ោង១០និង០០នាទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានបើកប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ អនុវត្តតាមនីតិវិធី។

Continue Readingការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ០២នាក់ទៅតុលាកា
Read more about the article កម្លាំងអាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ ១នាក់ ករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ ១នាក់ ករណីគ្រឿងញៀន

កណ្តាល៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកអង្គស្នួល បានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ ១នាក់ ករណីគ្រឿងញៀន
Read more about the article ឧត្តមសេនីយ៍ត្រី ថាវ យ៉េន នាំយកទៀនវស្សា និងទេយ្យទានមានគ្រឿងឧបភោគបរិភោគ ទៅប្រគេនព្រះសង្ឃចំនួន២វត្ត

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន នាំយកទៀនវស្សា និងទេយ្យទានមានគ្រឿងឧបភោគបរិភោគ ទៅប្រគេនព្រះសង្ឃចំនួន២វត្ត

រតនគិរី៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងលោកជំទាវ បានដឹកនាំមន្ត្រីក្រោមឱវាទនាំយកទៀនវស្សា និងទេយ្យទានមានគ្រឿងឧបភោគបរិភោគ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅវត្តសិលាសុវណ្ណគង្គា (ហៅវត្តអណ្តូងមាស) និងវត្តឧត្តមគិរីរតនារាម (ហៅវត្តញ៉ាង) ស្ថិតនៅក្នុងស្រុកអណ្តូងមាស ខេត្តរតនគិរី។ គ្រឿងឧបភោគបរិភោគដែលលោកឧត្តមសេនីយ៍ មេបញ្ជាការ បានយកមកប្រគេនព្រះសង្ឃរួមមានទៀនព្រះវស្សា ០២គូ, អង្ករ ០៦បេ ស្មើនឹង ៣០០គីឡូក្រាម, ស្ករស ១០គីឡូក្រាម, មីម៉ាម៉ា ០២កេសធំ, ប៊ីចេង…

Continue Readingឧត្តមសេនីយ៍ត្រី ថាវ យ៉េន នាំយកទៀនវស្សា និងទេយ្យទានមានគ្រឿងឧបភោគបរិភោគ ទៅប្រគេនព្រះសង្ឃចំនួន២វត្ត
Read more about the article ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី អញ្ជើញប្រកាសផ្លាស់ប្តូរមុខតំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុករុក្ខគិរី

ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី អញ្ជើញប្រកាសផ្លាស់ប្តូរមុខតំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុករុក្ខគិរី

បាត់ដំបង៖ រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុករុក្ខគិរី លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុករុក្ខគិរី ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលនៃគណៈអភិបាលស្រុក មេបញ្ជាការផ្នែកសឹករង លោកអធិការនគរបាល ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ព្រមទាំងមន្រ្ដីរាជការសាលាស្រុក ចូលរួមជាច្រើនរូបទៀត។ នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានមានប្រសាសន៍សំណេះសំណាលផ្ដាំផ្ញើណែនាំដល់មេបញ្ជាការ មេបញ្ជាការរង ដែលទើបទទួលបានការផ្ទេរភារកិច្ច តែងតាំងផ្លាស់ប្ដូរមុខតំណែងថ្មីត្រូវខិតខំយកចិត្តទុកដាក់ប្រតិបត្តិតួនាទីភារកិច្ចរៀងៗខ្លួន ស្របតាមការទុកចិត្តរបស់ថ្នាក់លើ…

Continue Readingឧត្តមសេនីយ៍ត្រី ហែម វុទ្ធី អញ្ជើញប្រកាសផ្លាស់ប្តូរមុខតំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុករុក្ខគិរី