Read more about the article អាវុធហត្ថខេត្តកណ្តាលឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តកណ្តាលឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កណ្តាល៖ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាលបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែងឃាត់ខ្លួនជនសង្ស័យ០២នាក់ ស្រី០១នាក់ វត្ថុតាងចាប់យករួមមានថ្នាំញៀន(ម៉ាទឹកកក) ចំនួន ០៤កញ្ចប់ ម៉ូតូ ០១គ្រឿង សម្ភារៈប្រើប្រាស់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

Continue Readingអាវុធហត្ថខេត្តកណ្តាលឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនម្នាក់

កម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនម្នាក់

តាកែវ៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ដោយបានទទួលបទបញ្ជា លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនិវិធីពីព្រះរាជអាជ្ញាសាលាដំបូងខេត្តតាកែវ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបទល្មើស ដឹកនាំដោយ លោក វរសេនីយ៍ត្រី ចាន់ ជៀប អនុប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះបង្រ្កាបករណីគ្រឿងញៀន នៅចំណុចភូមិរំពាក់ពេន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ម្សៅក្រាមពណ៌សថ្លាចំនួន២៦កញ្ចប់ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

Continue Readingកម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនម្នាក់
Read more about the article ឧត្ដមសេនីយ៍ត្រី តាំង ឈុនស្រេង អញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច

ឧត្ដមសេនីយ៍ត្រី តាំង ឈុនស្រេង អញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច

កោះកុង៖ រសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្ដមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២៣ ដែលមានការអញ្ជើញចូលរួមពីលោក លោកមេបញ្ជាការរង នាយ នាយសេនាធិការរង ប្រធានមន្ទីរទាំង០៧ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់ការសន្តិសុខ។

Continue Readingឧត្ដមសេនីយ៍ត្រី តាំង ឈុនស្រេង អញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច
Read more about the article ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ប្រចាំខែកក្កដា

ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ប្រចាំខែកក្កដា

ព្រៃវែង៖ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ប្រចាំខែកក្កដា និងទិសដៅខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីមេបញ្ជាការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ដែលមានការពាក់ព័ន្ធផងដែរ។

Continue Readingឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ប្រចាំខែកក្កដា
Read more about the article ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទី

ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទី

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២៣ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ថ្នាក់អគ្គបញ្ជាការ ប្រចាំឆ្នាំ២០២២ ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថដែលមានស្នាដៃ។ ពិធីនេះមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង០៧ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ទាំង០៩ ព្រមទាំងនាយទាហាន…

Continue Readingឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទី
Read more about the article លោកវរសេនីយ៍ឯក ចាន់ ដា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចខែកក្កដា

លោកវរសេនីយ៍ឯក ចាន់ ដា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចខែកក្កដា

កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ បានឣញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថខែកក្កដា ទិសដៅការងារខែសីហា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពី លោកនាយ នាយរងការិយាល័យ ប្រធាន អនុប្រធានមន្ទីរ និងនាយ នាយទាហានរង ដែលពាក់ព័ន្ធផងដែរ។

Continue Readingលោកវរសេនីយ៍ឯក ចាន់ ដា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចខែកក្កដា
Read more about the article លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ប្រជុំផ្សព្វផ្សាយត្រួតពិនិត្យវាយតម្លៃយោធិន នៃកងរាជអាវុធហត្ថដល់អាយុចូលនិវត្តន៍ ឆ្នាំ២០២៤

លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ប្រជុំផ្សព្វផ្សាយត្រួតពិនិត្យវាយតម្លៃយោធិន នៃកងរាជអាវុធហត្ថដល់អាយុចូលនិវត្តន៍ ឆ្នាំ២០២៤

ក្រចេះ៖ នៅវេលាម៉ោង០៨:០០នាទី ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានប្រជុំផ្សព្វផ្សាយត្រួតពិនិត្យវាយតម្លៃយោធិន នៃកងរាជអាវុធហត្ថដល់អាយុចូលនិវត្តន៍ ឆ្នាំ២០២៤ និងសោធននិវត្តន៍ឆ្នាំ២០២៣ចុះ ពិធីនេះក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ។

Continue Readingលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ប្រជុំផ្សព្វផ្សាយត្រួតពិនិត្យវាយតម្លៃយោធិន នៃកងរាជអាវុធហត្ថដល់អាយុចូលនិវត្តន៍ ឆ្នាំ២០២៤
Read more about the article ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់អត្តសញ្ញាណប័ណ្ណ កងយោធពលខេមរភូមិន្ទ

ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់អត្តសញ្ញាណប័ណ្ណ កងយោធពលខេមរភូមិន្ទ

ត្បូងឃ្មុំ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់អត្តសញ្ញាណប័ណ្ណ កងយោធពលខេមរភូមិន្ទ ជូនដល់អតីតគណៈយុទ្ធមិត្តកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន ៣១នាក់។ ឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការក៏បាននាំមកនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម…

Continue Readingឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់អត្តសញ្ញាណប័ណ្ណ កងយោធពលខេមរភូមិន្ទ
Read more about the article ឧត្តមសេនីយ៍ឯក សេង សុង ទទួលអំណោយស្បែកជើងកខ្លី ៥០០០គូរ ពីយោធភូមភាគទី៧

ឧត្តមសេនីយ៍ឯក សេង សុង ទទួលអំណោយស្បែកជើងកខ្លី ៥០០០គូរ ពីយោធភូមភាគទី៧

វៀតណាម៖ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃចន្ទ ទី០៧ ខែសីហា ឆ្នាំ២០២៣ ច្រកទ្វារអន្តរជាតិបាវិត (ម៉ុកបាយ)  កម្ពុជា-វៀតណាម លោកឧត្តមសេនីយ៍ឯក សេង សុង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារភស្តុភារសម្ភារបច្ចេកទេស និងវិស្វកម្ម បានដឹកនាំប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស មកទទួលអំណោយស្បែកជើងកខ្លី ៥០០០គូរ ពីបញ្ជាការដ្ឋាន យោធភូមិភាគីទី៧ កងទ័ពប្រជាជនវៀតណាមនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី…

Continue Readingឧត្តមសេនីយ៍ឯក សេង សុង ទទួលអំណោយស្បែកជើងកខ្លី ៥០០០គូរ ពីយោធភូមភាគទី៧
Read more about the article ឧត្ដមសេនីយ៍ត្រី លី ដារិទ្ធ នាំយកទៀនព្រះវស្សា និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ២វត្ត

ឧត្ដមសេនីយ៍ត្រី លី ដារិទ្ធ នាំយកទៀនព្រះវស្សា និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ២វត្ត

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣លោក ឧត្ដមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងក្រុមគ្រួសារបានដឹកនាំសហការីនាំយកទៀនព្រះវស្សា និងបច្ច័យ ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ២វត្ត គឺវត្តបាក់នឹម និងវត្តគោកភ្លុក ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយក្នុងមួយវត្តមានទៀនព្រះវស្សា ១គូរ សាដក ៣កញ្ចប់ អង្ករ ៨ការ៉ុង ទឹកត្រី-ទឹកស៊ីអ៊ីវ ៥យួរ ទឹកបរិសុទ្ធ ២យួរ ទឹកផ្លែឈើ ១កេស…

Continue Readingឧត្ដមសេនីយ៍ត្រី លី ដារិទ្ធ នាំយកទៀនព្រះវស្សា និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ២វត្ត