Read more about the article ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់

ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់

ត្បូងឃ្មុំ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ ២០២៣ បានរៀបចំប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។

Continue Readingឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់
Read more about the article ឧត្តមសេនីយ៍ត្រី សេង មហា ដឹកនាំកិច្ចប្រជុំជួរបញ្ជាការដើម្បីត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច

ឧត្តមសេនីយ៍ត្រី សេង មហា ដឹកនាំកិច្ចប្រជុំជួរបញ្ជាការដើម្បីត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច

តាកែវ៖នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំជួរបញ្ជាការដើម្បីត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងពង្រឹទៅលើការងារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ពង្រឹងលើការងារល្បាតចល័តនៅក្នុងភូមិសាស្ត្រទូទាំងខេត្ត ដើម្បី បង្ការ បង្រ្កាប រាល់បទល្មើសឱ្យបានទាន់ពេលវេលា ដោយមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីទាំង៧ និងនាយការិយាល័យដែលពាក់ព័ន្ធ។

Continue Readingឧត្តមសេនីយ៍ត្រី សេង មហា ដឹកនាំកិច្ចប្រជុំជួរបញ្ជាការដើម្បីត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច
Read more about the article លោកឧត្តមសេនីយ៍ត្រី មាស យ៉ត ដឹកនាំកិច្ចប្រជុំស្តីពីសេចក្ដីណែនាំការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ និងរបៀបរៀបរយក្នុងការិយាល័យបោះឆ្នោត

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត ដឹកនាំកិច្ចប្រជុំស្តីពីសេចក្ដីណែនាំការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ និងរបៀបរៀបរយក្នុងការិយាល័យបោះឆ្នោត

កំពង់ធំ៖ ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំស្តីពីសេចក្ដីណែនាំការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ និងរបៀបរៀបរយក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ក្នុងដំណើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធ។

Continue Readingលោកឧត្តមសេនីយ៍ត្រី មាស យ៉ត ដឹកនាំកិច្ចប្រជុំស្តីពីសេចក្ដីណែនាំការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ និងរបៀបរៀបរយក្នុងការិយាល័យបោះឆ្នោត
Read more about the article ការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការបើកប្រាក់បៀវត្សរ៍ ព្រមទាំងចំណាយផ្សេងៗ ប្រចាំខែកក្កដា

ការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការបើកប្រាក់បៀវត្សរ៍ ព្រមទាំងចំណាយផ្សេងៗ ប្រចាំខែកក្កដា

ភ្នំពេញ៖ ថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការបើកប្រាក់បៀវត្សរ៍ ព្រមទាំងចំណាយផ្សេងៗ ប្រចាំខែកក្កដា ឆ្នាំ២០២៣ ដល់ជំនាញហិរញ្ញវត្ថុតាមបណ្តាអង្គភាពរាជធានី-ខេត្ត, វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល, មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំរីករាយ និងបណ្តាកងអន្តរាគមន៍ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់ ។

Continue Readingការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការបើកប្រាក់បៀវត្សរ៍ ព្រមទាំងចំណាយផ្សេងៗ ប្រចាំខែកក្កដា
Read more about the article លោកវរសេនីយ៍ទោ មៀ ភាព ប្រគល់សេចក្តីប្រកាសស្ដីពីការបញ្ចូលក្របខ័ណ្ឌជូនអតីតគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន ៣១នាក់

លោកវរសេនីយ៍ទោ មៀ ភាព ប្រគល់សេចក្តីប្រកាសស្ដីពីការបញ្ចូលក្របខ័ណ្ឌជូនអតីតគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន ៣១នាក់

ត្បូងឃ្មុំ៖ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ មៀ ភាព ប្រធានមន្ទីរកសាងកម្លាំង បានដឹកនាំនាយការិយាល័យបុគ្គលិក ធ្វើការប្រគល់សេចក្តីប្រកាសស្ដីពីការបញ្ចូលក្របខ័ណ្ឌ និងប្រគល់ឋានន្តរសក្តិ របស់ក្រសួងការពារជាតិ ជូនអតីតគណៈយុទ្ធមិត្តកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន ៣១នាក់។

Continue Readingលោកវរសេនីយ៍ទោ មៀ ភាព ប្រគល់សេចក្តីប្រកាសស្ដីពីការបញ្ចូលក្របខ័ណ្ឌជូនអតីតគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន ៣១នាក់
Read more about the article ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា អញ្ជើញចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានានៅតំបន់ប្រវត្តិសាស្ត្រតេជោកោះថ្មអ៊ិច១៦

ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា អញ្ជើញចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានានៅតំបន់ប្រវត្តិសាស្ត្រតេជោកោះថ្មអ៊ិច១៦

ត្បូងឃ្មុំ៖ ថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដត្បូងឃ្មុំ បានអញ្ជើញចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានានៅតំបន់ប្រវត្តិសាស្ត្រតេជោកោះថ្មអ៊ិច១៦ មានព្រះអង្គគោកធ្លក មហាចេតិយ ស្រះទឹក វេទិកា អគារមិត្តភាព តារាងបាល់ទាត់ សាលាសម្រេច ព្រលានចុះឧត្ថម្ភាគចក្រ។ លោកឧត្តមសេនីយ៍មេបញ្ជាការ និងលោកជំទាវ បានអញ្ជើញអុជធូកបួងសួងសុំសេចក្តីសុខសប្បាយ ពីព្រះអង្គគោកធ្លកសូមតាមជួយបីបាច់ថែរក្សា ល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តទាំងអស់សូមមានសុខភាពល្អបរិបូណ៌ និងជោគជ័យគ្រប់ភារកិច្ច។

Continue Readingឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា អញ្ជើញចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានានៅតំបន់ប្រវត្តិសាស្ត្រតេជោកោះថ្មអ៊ិច១៦
Read more about the article ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ចុះសាកសួរសុខទុក្ខលោកអនុសេនីយ៍ទោ វី សាវៀត

ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ចុះសាកសួរសុខទុក្ខលោកអនុសេនីយ៍ទោ វី សាវៀត

បាត់ដំបង៖ ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទចុះសាកសួរសុខទុក្ខលោកអនុសេនីយ៍ទោ វី សាវៀត ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ កំពុងសម្រាកព្យាបាលជំងឺទឹកនោមផ្អែម រលាកសួត និងរលាកស្រោមខួ នៅមន្ទីរពេទ្យយីគក់ ស្ថិតនៅភូមិដំណាក់ហ្លួង សង្កាត់វត្ដគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងបាននាំយកថវិកាចំនួន ៥,៦១០,០០០រៀល, អង្ករចំនួន ០៣ការ៉ុង, ទឹកដោះគោចំនួន ០២យួរ, មីចំនួន…

Continue Readingឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ចុះសាកសួរសុខទុក្ខលោកអនុសេនីយ៍ទោ វី សាវៀត
Read more about the article ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ត្រី ម៉ុច សឿន

ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ត្រី ម៉ុច សឿន

បាត់ដំបង៖ រសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ត្រី ម៉ុច សឿន ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៤៤ឆ្នាំ ដោយរោគាពាធ សពតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានសពស្ថិតនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។​ ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍បាននាំយកនូវថវិកាមូលនិធិមហាគ្រួសារចំនួន ៨,៩៦៤,០០០រៀល ជូនដល់គ្រួសារសពដើម្បីដោះស្រាយទុក្ខលំបាក។

Continue Readingឧត្តមសេនីយ៍ត្រី ហែម វុទ្ធី អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ត្រី ម៉ុច សឿន
Read more about the article លោកអនុសេនីយ៍ឯក អ៊ុយ សម្ភស្ស បានប្រគល់សេចក្តីប្រកាសបញ្ចូលក្របខ័ណ្ឌជូនគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨

លោកអនុសេនីយ៍ឯក អ៊ុយ សម្ភស្ស បានប្រគល់សេចក្តីប្រកាសបញ្ចូលក្របខ័ណ្ឌជូនគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨

មណ្ឌលគិរី៖ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី លោកអនុសេនីយ៍ឯក អ៊ុយ សម្ភស្ស ប្រធានមន្ទីរកសាងកម្លាំងស្តីទី បានប្រគល់សេចក្តីប្រកាសបញ្ចូលក្របខ័ណ្ឌថ្នាក់វរសេនីយ៍ទោ ជូនអតីតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន០២រូប។

Continue Readingលោកអនុសេនីយ៍ឯក អ៊ុយ សម្ភស្ស បានប្រគល់សេចក្តីប្រកាសបញ្ចូលក្របខ័ណ្ឌជូនគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨
Read more about the article លោកវរសេនីយ៍ឯក ភូ ឌីសាឌីន បានប្រគល់សេចក្តីប្រកាសបញ្ចូលក្របខ័ណ្ឌជូនគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ ១៩៧៨

លោកវរសេនីយ៍ឯក ភូ ឌីសាឌីន បានប្រគល់សេចក្តីប្រកាសបញ្ចូលក្របខ័ណ្ឌជូនគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ ១៩៧៨

កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ភូ ឌីសាឌីន មេបញ្ជាការរង តំណាង លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាអាវុធហត្ថខេត្តកពង់ស្ពឺ បានប្រគល់សេចក្តីប្រកាសបញ្ចូលក្របខ័ណ្ឌរបស់ក្រសួងការពារជាតិថ្នាក់វរសេនីយ៍ទោជូនគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ ១៩៧៨ ចំនួន ៥នាក់។

Continue Readingលោកវរសេនីយ៍ឯក ភូ ឌីសាឌីន បានប្រគល់សេចក្តីប្រកាសបញ្ចូលក្របខ័ណ្ឌជូនគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ ១៩៧៨